ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់ស្ត្រីម្នាក់ ដែលវះកាត់យកដុំពកកចេញ
ភ្នំពេញ៖ តាមរយៈបេសកកម្ម TYDA ក្នុងសហគមន៍ក្រីក្រនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣ ។
ប្ងូនស្រី ឌួង ស្រីរ័ត្ន ៣៧ឆ្នាំ ជាមន្ត្រីភូមិត្រូវបានពិនិត្យ និងធ្វើការវះកាត់យកដុំពកក ដែលមានជាង ២ឆ្នាំមកហើយចេញ ដោយគ្រូពេទ្យនៃគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH) បានដោយជោគជ័យ និងបានចេញទៅផ្ទះវិញហើយ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។