ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំក្រុមការងារជួបពិភាក្សាការងារជាមួយប្រធានមន្ទីរអប់រំ រាជធានីភ្នំពេញ ដើម្បីពិភាក្សារៀបចំសិក្ខាសាលាផ្សព្វផ្សាយមុខវិជ្ជាសិក្សារបស់វិទ្យាស្ថានជាតិសង្គមកិច្ច ដល់សិស្សនៅតាមវិទ្យាល័យសម្រាប់ឆ្នាំសិក្សាថ្មី
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកវិទ្យាស្ថានជាតិសង្គមកិច្ច នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារជួបពិភាក្សាការងារជាមួយលោក ហែម សុីណារ៉េត ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការរៀបចំសិក្ខាសាលាផ្សព្វផ្សាយមុខវិជ្ជាសិក្សារបស់វិទ្យាស្ថានជាតិសង្គមកិច្ច ដល់សិស្សនៅតាមវិទ្យាល័យសម្រាប់ឆ្នាំសិក្សាថ្មី និងកិច្ចសហការគាំទ្រលើការងារបណ្តុះបណ្តាលសិស្សក្នុងវិស័យសង្គមកិច្ច នៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ៕