**បទវិភាគ៖អ្នកណាទទួលខុសត្រូវលើយុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ”?**ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពី ការផ្អាកជាបណ្តោះអាសន្នការបង្កបង្កើនផលស្រូវប្រាំងលើកទី២ គឺដើម្បីការពារផលប្រយោជន៍របស់ប្រជាកសិករកុំឱ្យខាតបង់**រាជរដ្ឋាភិបាលសម្រេចបង្កើត ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសទីម័រឡេស្ដេ ដែលមាននិវេសនដ្ឋាន នៅទីក្រុងឌីលី**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានផ្តល់ ជូនសាលាពលទាហាន យោធភូមិភាគពិសេស**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២៧ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**រដ្ឋអាជ្ញាកំពូលរបស់អ៊ីស្រាអែល បញ្ជាឱ្យស៊ើបអង្កេតលើប្រពន្ធរបស់លោក Netanyahu**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែធ្នូ**លោកជំទាវ ជា សិរី ជឿជាក់ថា ការបណ្តុះបណ្តាល និងការអប់រំផ្នែកព្រះពុទ្ធសាសនានៅខេត្តសៀមរាប ផ្តើមចេញពីវត្តរាជបូណ៌ ក្រោមការដឹកនាំរបស់ សម្តេច ពិន សែម នឹងរីកដុះដាលកាន់តែខ្លាំង**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយដល់យោធិន ជួបគ្រោះថ្នាក់ចរាចរណ៍ ពេលបំពេញភារកិច្ច**ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងប៉ៃលិន**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះជួប​កសិករ​ផលិតស្រូវធ្ងន់ ការប្រមូលផលស្រូវធ្ងន់ និងជួបម្ចាស់រោងម៉ាស៊ីន​កិន​ស្រូវមួយចំនួន ក្នុងស្រុកមង្គលបុរី ដើម្បីស្វែងយល់ពីការចំណាយ​ក្នុង​ផលិតកម្មដំណាំស្រូវធ្ងន់**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនវ៉ិបផល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**អភិបាលខេត្តស្វាយរៀង ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងទាំងអស់បង្ក្រាបក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមមិនត្រូវលើកលែងឡើយ**ឆ្នាំ២០២៤ វិស័យកសិកម្មចិនទទួលបានសមិទ្ធផលលេចធ្លោ**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន ៣នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ត្រូវការលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ? តោះឆ្លៀតអានបន្តិច!**សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកសំរោង

ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៤០នាទី កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ដកហូតបានថ្នាំញៀនមួយចំនួន នៅក្នុងមូលដ្ឋានស្រុកសំរោង ។

យោងតាមរបាយការណ៍របស់ សមត្ថកិច្ចបានឱ្យដឹងថា ដោយបានទទួលបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង បានចុះបង្រ្កាបនៅចំណុចផ្លូវជាតិលេខ២ ភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ វេលាម៉ោង ១២:៤០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ណែម ម៉ាណែត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ( ជួញដូរនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ) រស់នៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។ ដកហូតវត្ថុតាង៖ ១/ ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ និងទូរស័ព្ទ០១គ្រឿង។

ក្រោយពីស្ដាប់ចម្លើយជនសង្ស័យបានសារភាពថាថ្នាំញៀនសមត្ថកិច្ចដកហូត ខ្លួនទិញពីឈ្មោះ សុខា ទើបកម្លាំងយើងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខា ភេទប្រុស អាយុ ២០ឆ្នាំ (ជួញដូរ ប្រើប្រាស់ ) រស់នៅភូមិសំរោង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។ ដកហូតសម្ភារៈ៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ (ធំ១) ដែកកេះ ០១ និងសម្ភារៈសេពថ្នាំញៀន (ខ្សៀរ)។

ក្រោយពីស្ដាប់ចម្លើយជនសង្ស័យឈ្មោះ សុខា បានឆ្លើយសារភាពថា ថ្នាំញៀន ដែលសមត្ថកិច្ចដកហូត គឺខ្លួនបានទទួលទិញពីឈ្មោះ ពិសិដ្ឋ ភេទប្រុស កម្លាំងយើងឈានទៅឃាត់ខ្លួនជនសង្ស័យ ឈ្មោះ វិសិត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវែង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ។

ដករហូតសម្ភារៈ៖ ម្សៅក្រាមពណ៌សថ្លាចំនួន ១០ កញ្ចប់ (ធំ១) ទម្ងន់សរុប ៨.០៥g និងទូរស័ព្ទ០១គ្រឿង សម្ភារៈវេចខ្ចប់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួន នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង