ឯកឧត្តម វ៉ា ថន ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីលទ្ធផលការចុះពិនិត្យទីតាំងប្រជាពលរដ្ឋដែលបានដាក់ពាក្យស្នើសុំកាត់ចេញផ្ទៃដី ដែលកំពុងរស់នៅ និងអាស្រ័យផល
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត នាព្រឹកថ្ងៃអង្គារ ៧រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីលទ្ធផលការចុះពិនិត្យទីតាំងប្រជាពលរដ្ឋដែលបានដាក់ពាក្យស្នើសុំកាត់ចេញផ្ទៃដី ដែលកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែងក្នុងតំបន់គម្របព្រៃឈើឆ្នាំ២០០២ ដែលគ្រប់គ្រងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតនៅឃុំសំបូរ, ឃុំកោះខ្មែរ, និងឃុំកំពង់ចាម ស្រុកសំបូរ ឃុំកំពង់ដំរី ស្រុកឆ្លូង ឃុំគោលាប់, ឃុំសំបុក, និងឃុំថ្មគ្រែ ស្រុកចិត្របុរី ឃុំ២ធ្នូ, ឃុំគ្រញូងសែនជ័យ, ឃុំឃ្សឹម, និងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ៕