**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា

សៀវភៅ កម្ពុជាសម័យតេជោ វគ្គ៣២« ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ » ​

ឆ្នាំ២០២៣–សៀវភៅ«កម្ពុជា សម័យតេជោ»ជាស្នា​ដៃ​រ​បស់ ​ឯ​ក​ឧត្ត​ម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជា​សមា​ជិ​ក​​ក្រុ​ម​ប្រឹ​ក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចង​ក្រ​ងសៀវភៅនេះឡើងដើម្បីបង្ហាញ​ទៅ​ដល់​មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោមការដឹកនាំរបស់ ស​ម្តេ​ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុ​ជា​មានការរីកចម្រើន និងមានសមិទ្ធផលជាច្រើនរាប់មិនអស់ ដែ​លត្រូវចាប់អារម្មណ៍កោតស​រ​សើ​រ និងកត់ត្រាទុក។ ដូច្នេះ ខ្លឹមសារក្នុងសៀវភៅនេះ មិនមានរៀបរាប់លម្អិត អំពី​ដំណើរជីវិត​រ​បស់សម្តេច ហ៊ុន សែន ដូចសៀវភៅដទៃៗទៀតទេ។

ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែ​ល​ស​ម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែង ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេស ដើ​​ម្បីសុខុមាលភាពប្រជាជនដោយគ្មានរើសអើង ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬន​យោ​​​បាយចាប់តាំងពីក្រោយព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបា​នបង្កើតឡើងនៅឆ្នាំ១៩៩​៣​និ​ង​​ការ​បញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ឯកឧត្តម ពៅ សុខ ជឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជាពន្លឺ ជា​​​ឯ​កសា​រជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬមនុស្សជំនាន់ក្រោយ ក្នុង​កា​រ​សិ​ក្សា​​​ឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែ​លកើតមាន​ឡើ​ងនៅក្នុងផ្ទៃប្រទេសចន្លោះ​ពី​ឆ្នាំ​១​៩​៧​០​ដល់ឆ្នាំ២០២៣។ ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែល​មាននៅក្នុងសៀវភៅ«​កម្ពុ​ជា ស​ម័​យ​តេ​ជោ​»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ៣២« ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ »
ជំងឺកូវីដ-១៩ ត្រូវបានគេចាត់ទុកថា ជាជំងឺកាចសាហាវជាងគេនៅសតវត្សរ៍ទី២១នេះ ហើ​យវា​បានរីករាលដាល និងឆ្លងដំបូងគេពីក្រុងវូហានប្រទេសចិន។ ជំងឺនេះ ត្រូវគេគិតថា បាន​រីករាលដាលទូទាំងពិភពលោក ចាប់ពីដើមឆ្នាំ២០២០ បណ្តា​លឱ្យមនុ​ស្សរាប់​លាន​នា​ក់​ឆ្ល​ង និងបានស្លាប់ ក្នុងនោះកម្ពុជា ក៏បណ្តាលឱ្យស្លាប់ជាង៣ពាន់នាក់ដែរ ។ ការ​ផ្ទុះជំងឺកា​ចសា​ហា​វកូវីដ-១៩ ពេញមួយឆ្នាំ នៃឆ្នាំ២០២០ ទោះបីឆ្លងកាត់ ការឆ្លងសហគមន៍ ៣វិច្ឆិកា និង២៨ វិច្ឆិ​កា​ ២០២០ ប៉ុន្តែ មិនបានធ្វើឱ្យកម្ពុជា ព្រួយបារម្ភ ខ្លាំងក្លាពេកទេ ខ​ណៈបណ្តាប្រទេស​មួ​យ​ចំ​នួ​ននៅអឺរ៉ុប ផ្ទុះការឆ្លង និងស្លាប់រាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ។ តាមរយៈរូបភាពវីដេអូ ដែ​ល​បា​ន​ផ្សព្វផ្សាយលើ បណ្តាញសង្គមយូធូប និងហ្វេសប៊ុក ប្រទេសបារាំង អង់គ្លេស អាមេរិក អ៊ី​តា​លី និងអេស្ប៉ាញ មានអ្នកស្លាប់ដោយសារជំងឺកាចសាហាវនេះគួរឱ្យតក់ស្លុត។

ស​ព​ត្រូ​វ​បា​ន​ដឹកតាមរយន្ត យកទៅបែនចាក់ទម្លាក់បញ្ចុះក្នុងរណ្តៅរួម។ ប្រទេសឥណ្ឌា ត្រូវ​បង្ហាញក្រោ​យ​គេ​មកថា សពអ្នកជំងឺ ដែលខ្វះកន្លែងឬមធ្យោបាយបូជា ត្រូវទុកគរចោលពាសវាលពាស​កា​ល​គួរឱ្យសង្វេគ។ អាជ្ញាធរឥណ្ឌាបានប្រើហិង្សា ដោ​យការប្រើរំពាត់វាយទៅលើជន​ទាំង​ឡា​យ​ណា​ ដែលមិនស្តាប់តាមបញ្ជា ឬការណែនាំរបស់អាជ្ញាធរ កុំឱ្យចេញពីផ្ទះ។ ប្រទេ​សជិត​ខាង​ក​ម្ពុ​ជា ជាពិសេសសមាជិកអាស៊ាន មានថៃ សិង្ហបុរី ហ្វ៊ីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ក៏មា​ន​កា​រ​ឆ្ល​ងរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ។ រដ្ឋាបាលហ្វ៊ីលីពីន របស់ប្រធានាធិបតីឌូទឺតេ បា​នយ​កក្តា​រ​ម​ឈូ​សមកបង្ហាញតាមដងផ្លូវ ដើម្បីគំរាម និងព្រមានដល់អ្នកដែលមិនស្តាប់បង្គាប់ ឬបម្រា​ម​រ​ប​ស់​អាជ្ញាធរ។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ការផ្ទុះឡើងធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ គឺចា​ប់​ថ្ងៃ​ទី​២​០ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន វៀតណាម រួចមក។ ស​ម្តេច ហ៊ុន សែន បានហៅព្រឹត្តិការណ៍នេះថា ជាព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ ហើយ​ព្រឹត្តិ​ការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ បាន​ផ្ទុះរីករាលដាលជារៀងរាល់ថ្ងៃ​ពេ​ញ​ផ្ទៃ​ប្រ​ទេ​ស ធ្វើឱ្យសម្តេចប្រមុខរាជរដ្ឋាភិបាលព្រួយបារម្ភយ៉ាងខ្លាំងចំពោះការទប់ស្កាត់ រហូតសម្តេច ហ៊ុ​ន សែន ប្រកាសព្រមានថា កម្ពុជា បានឈានដល់មាត់ជ្រោះមរណៈហើយ ហើ​យស្នើ​ឱ្យ​មា​ន​​ការចូលរួមឱ្យបានសស្រាក់សស្រាំពីសំណាក់ប្រជាជន អាជ្ញាធរមានសមត្ថកិច្ច និ​ងក្រ​សួ​ង​ស្ថា​ប័នពាក់ព័ន្ធទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលដ៏លឿននេះ។
ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និង​ជោ​គ​ជ័​យ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដ៏ឈ្លាសវៃ បា​ន​ប្រឹ​ង​ប្រែងអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញា គិ​តគូរបែងចែកកិច្ចការទាំ​ងនេះយ៉ា​ងយ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​។ សម្តេចបានប្រើវិធី ឬយុទ្ធសាស្រ្ត៤ដំណាក់កាលធំៗ និង៣យន្តការធំៗ ។ ដំណាក់កាលទាំង៤នោះមាន៖ – ដំណាក់កាលទី១ គឺការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងចូលក្នុងសហគមន៍ ចាប់​ពី​ខែមីនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២១ – ដំណា​ក់កាលទី២ ការគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ-១៩ ចូលក្នុងសហគមន៍ ចាប់ពីខែ​វិ​ច្ឆិ​កា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ – ដំណាក់កាលទី៣ ការបង្កើតភាពស៊ាំក្នុងសហគមន៍តា​មរយៈកា​រអនុវត្ដយុទ្ធ​សាស្រ្ដ​ជាតិ​ចា​ក់​វ៉ា​ក់សាំង គួបផ្សំនឹងការបន្ដការគ្រប់គ្រងការឆ្លងរីករាល ដាលជំងឺ កូវីដ-១៩ ចូ​លក្នុងសហគម​ន៍​ចា​​ប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ រហូត ដល់ខែតុលា ឆ្នាំ២០២១ និង – ដំណាក់កាលទី៤ ការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរ​ស់​នៅ​ជាមួយកូវីដ-១៩ តាមគន្លងថ្មី។ សម្រាប់យន្តការធំៗទាំង៣ ដែលសម្តេច ហ៊ុន សែន បានរៀបចំ និង​បង្កើ​តជាផែ​នកា​រ​ស​ម្រា​ប់​អ​នុវត្តន៍ ប្រកបដោយឥទ្ធិពល និងប្រសិទ្ធភាពនោះមាន៖

១. យន្តការប្រពៃណី (ការអំពាវនាវឱ្យមានការចូលរួមពីប្រជាជន)
២.វិធានសុខាភិបាល តាមរយៈការសម្រុកចាក់(សម្តេចប្រើពាក្យថាស្រោច) វ៉ាក់សាំងការ​ពា​រ​ជំ​ងឺ​កូវីដ-១៩ ជូនប្រជាជនតាមអភិក្រម«ផ្ការីក» ឬពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ឆ្ពោះ​ទៅ​ខេ​ត្តនានា ដោយគ្មានការរើសអើងជាតិសាសន៍ សាសនា ឬនយោបាយ។
៣. យន្តការច្បាប់ យន្តការទី១ ដែលត្រូវបានសម្តេច ហ៊ុន សែន តែងតែលើកមកបង្ហាញ និងអនុវ​ត្តនោះគឺ​ចា​ប់​តាំ​ងពីមានការផ្ទុះឡើង នូវជំងឺរាតត្បាតកាចសាហាវកូវីដ-១៩ សម្តេច ហ៊ុន សែន ប្រ​មុ​ខ​រា​ជរ​ដ្ឋា​ភិបាល តែងតែស្នើ និងអំពាវនាវ រហូតពេលខ្លះតាមកញ្ចក់ទូរទស្សន៍ គេ​ឃើញ​សម្តេច​លើក​ដៃ​សំពះអង្វរ ឱ្យមានការចូលរួមពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់និ​ន្នាកា​រន​យោ​បា​យ​ឱ្យ​អ​នុ​វ​ត្ត​ឱ្យត្រឹមត្រូវ នូវវិធានសុខាភិបាល ៣កុំ ៣ការពារ និង២ចូលរួម។ មុនអ្វីៗទាំងអស់ សម្តេចតេជោ ហ៊ុន សែន តែ​ងតែអំពាវនាវឱ្យមានការចូលរួមពីសំណា​ក់​ប្រ​ជា​ជន គ្រប់ស្រទាប់វណ្ណៈ អនុវត្តវិធានសុខាភិបាលក៏ដូចជាគោលការណ៍ផ្សេងៗរបស់រដ្ឋ។ ប្រ​ជា​ជនអាចចូលរួមតាមការអំពាវឱ្យអនុវត្តច្បាប់ ឬគោលការណ៍ ឬវិធានសុខាភិបាលរបស់ជាតិ តា​មរយៈការប្រើប្រាស់មនោសញ្ចេតនា ប្រកបដោយទេពកោសល្យ និងសិល្បៈ នៃ​កា​រធ្វើ​ទំ​នា​ក់​ទំនងជាមួយប្រជាជន របស់សម្តេច។ នៅពេលបើកយុទ្ធនាការចាក់វ៉ាក់សាំង សម្តេច ហ៊ុន សែន ក៏នៅតែប្រើវិធីសាស្រ្តអំពាវនាវ និង​ស្នើ​ដោយទទូចឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាជនកម្ពុជាទាំងមូល។ នៅ​ក្នុ​ង​យន្តការទី១ ក្រៅពីអំពាវនាវឱ្យមានការចូលរួមក៏មានការជួយឧបត្ថម្ភ តា​មបែបជំនួយស​ង្គ​ម​កិ​ច្ច​ ដូចជា ការផ្តល់ថវិកា ឬប្រាក់ឈ្នួល សម្រាប់កម្មករ កម្មការិនី អំឡុងពេលព្យួរការងារ ដែ​ល​ប៉ះពាល់ដោយកូវីដ-១៩ និងការឧបត្ថម្ភសាច់ប្រាក់ និងស្បៀង ដល់​ប្រជាជនអំឡុងពេ​ល​បិ​ទ​ខ្ទប់។ យន្តការទី២ យន្តការនេះ គឺជាយន្តការដ៏ចម្បង និងល្អបំផុត ដែ​លធ្វើឱ្យ​កម្ពុ​ជាអា​ចគ្រ​ប់​គ្រ​ង​កូ​វី​ដ-១៩បានដោយជោគជ័យ។

ប្រសិនបើប្រជាជនមិនបានចាក់វ៉ាក់សាំង និ​ងចាក់​ទៅតា​ម​អ​ភិ​ក្រ​មផ្ការីករបស់សម្តេច ហ៊ុន សែន និងប្រសិនបើគ្មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ទេ កា​រ​ចា​​ក់វ៉ាក់សាំងមិនអាចប្រព្រឹត្តទៅដោយជោគជ័យ រីឯការទប់ស្កាត់ការរីករាលដាលកូវីដ-១៩ កា​ន់តែមិនអាចជោគជ័យទៅបាន។ យន្តការទី២ គឺកា​រជំរុញឱ្យមានការចាក់វ៉ាក់សាំងឱ្យ​បា​ន​ជា​​ដាច់ខាត។ តាំងពីមុនកើតឡើង នូវព្រឹត្តិការណ៍២០កុម្ភៈ ២០២១ សម្តេចតេជោ បា​ន​ប្តូ​រ​ផ្តា​ច់​ក្នុងការស្វែងរកទិញវ៉ាក់សាំងពីគ្រប់បណ្តាប្រទេស ដែលមានលទ្ធភាពផលិតវ៉ាក់សាំង ដើ​ម្បី​យ​កមកចាក់ជូនប្រជាជនកម្ពុជា ដែលជំហានដំបូង យ៉ាងហោចណាស់ឱ្យបាន១០លាននាក់ ក្នុ​ង​ចំណោមប្រជាជនសរុបជាង១៦លាននាក់។ ក្នុងយន្តការស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជន បន្ទាប់ពីព្រឹត្តិការណ៍ដ៏រន្ធត់តក់ស្លុត នៃ​ការ​រី​ក​រា​ល​ដាលជំងឺកូវីដ-១៩ ២០កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រើប្រាស់ នូវវិធីសាស្រ្ត ឬវិ​ធា​នការដ៏ចាំបាច់ និងម៉ឺងម៉ាត់បំផុតមួយបន្ថែមទៀតដែរ គឺអភិក្រមផ្ការីក។
ស​ម្តេច ហ៊ុន សែន បានស្នើ និង​ក្រោយមកបានបញ្ជាឱ្យមានការ​ចាក់វ៉ា​ក់សាំ​ង​តា​ម​អ​ភិ​ក្រ​ម​ផ្កា​រី​ក គឺត្រូវចាក់ចេញពីរាជធានីភ្នំពេញ និងក្រុងតាខ្មៅជាដាច់ខាត ទោះ​បីមានការស្នើពីបណ្តា​ក្រ​សួ​ង ឬក្រុមហ៊ុននានាសុំឱ្យចាក់នៅស្ថាប័ន ឬអង្គភាពរបស់ពួកគេមុនក៏ដោយ។ សម្តេច ហ៊ុន សែ​ន បញ្ជាក់ថា មានតែការចាក់ ដោយអនុវត្តតាមអភិក្រមផ្ការីកប៉ុណ្ណោះ ដែ​លអា​ច​ធ្វើ​ឱ្យ​ភា​ព​សុំា​សហគមន៍អាចកើតឡើងបាន តែផ្ទុយទៅវិញ កា​រ​ចាក់​វ៉ាក់​សាំ​ងនៅ​ត្រង់​នេះមួ​យដុំ​ត្រ​ង់​នោះ​មួយដុំ នឹងធ្វើឱ្យការគ្រប់គ្រង និងការទប់ស្កាត់ការរីករាលដាលនេះមិនអាចទៅរួច កាន់​តែ​មា​នការលំបាក ព្រោះភាពសុំា សហគមន៍មិនអាចធ្វើទៅបាន។ កា​រចាក់វ៉ាក់សាំង ត្រូវបានសម្តេចតេជោ រៀបចំយ៉ាងលម្អិត ហ្មត់ចត់ និងពិនិត្យពិច័យបំផុត ដើ​ម្បី​ចៀសវាងការខ្ជះខ្ជាយពេលវេលា ខ្ជះខ្ជាយវ៉ាក់សាំងរប៉ាត់រប៉ាយដោយឥតប្រយោជន៍។ វ៉ាក់​សាំ​​ង ត្រូវតែចាក់តាមរូបមន្ត ឬអភិក្រមផ្ការីក ចេញពីតំបន់បិទខ្ទប់នៅភ្នំពេញ និង​ខេត្ត​កណ្តា​ល​។

ជំហានដំបូង នៃការចាក់វ៉ាក់សាំង គឺធ្វើឡើងពីមនុស្សពេញវ័យអាយុ១៨ឆ្នាំឡើងទៅ និង​ជំ​ហានបន្ទាប់ វ៉ាក់សាំងត្រូវចាក់ជូនកុមារ ឬមនុស្សវ័យជំទង់ពីអាយុ១២ ដល់១៧ឆ្នាំ ជំ​ហា​ន​ទី​៣ ចាក់ជូនកុមារ អាយុ៦ ដល់១២ឆ្នាំ និងជំហាន ទី៤ ចាក់ជូនកុមារអាយុក្រោម៥ឆ្នាំ ។ យន្តការទី៣ គឺការអនុវត្តច្បាប់។ រាជរដ្ឋាភិបាល បានចេញនូវអនុក្រឹត្យ ក៏ដូច​ជាសា​រាច​រណ៍​ណែ​នាំ​គ្រប់ ប្រភេទ និងប្រែប្រួល ឬបត់បែនតាមកាលៈទេសៈ ដើម្ប​កែសម្រួ​លដ​ល់កា​រ​ងា​រ​ទ​ប់​ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះ

មា​នទាំងបម្រា​មនៃកា​រធ្វើ​ចរា​ចរ​ណ៍ពី​មួ​យ​ក​ន្លែ​ង​ទៅមួយកន្លែង ក្នុងតំបន់បិទខ្ទប់ ហើយអ្នកដែលល្មើសមិនគោរព ឬ​មិន​អនុ​វត្ត​តាម​កា​រ​ណែ​នាំ​​ក​ម្រិតស្រាល នឹងត្រូវឃាត់ខ្លួនរយៈពេលខ្លះដើម្បីអប់រំ។ ចំណែកអ្នកដែលល្មើសបម្រាមក​ម្រិត​ធ្ង​ន់ នឹងត្រូវបញ្ជូនទៅតុលាការ។ កា​រប្រើប្រាស់យន្តការទាំង៣ ធ្វើឱ្យកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំ ទ​ទួ​ល​​​បានជោគជ័យលើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ មុន​គេនៅ​តំ​​ប​ន់អាស៊ីអាគ្នេយ៍។

ជោគជ័យ ដែលទទួលបាននូវការកោតសរសើរពីពិភពលោកនេះ ស​ម្តេ​ច ហ៊ុន សែន ដែលមិនទទួលយកតែម្នាក់ឯង ដោយប្រកាសថា ជោគជ័យនេះ គឺកើតឡើង​ពី​កា​​រចូលរួមពីគ្រប់មជ្ឈដ្ឋាន រួមទាំងប្រជាជនកម្ពុជា និងមន្រ្តីពាក់ព័ន្ធ ជាពិសេស​ដោ​យ​សា​រក​ម្ពុ​ជា មានសុខសន្តិភាពពេញលេញ។ សន្តិភាពធ្វើឱ្យកម្ពុជាមានឱកាសក្នុងការរៀបចំ យុទ្ធ​សា​ស្រ្ត ដើម្បីគ្រប់គ្រងការរីករាលដាលជំងឺនេះ។ ៣.១ ទទួលបានការថ្លែងអំណរគុណពីពិភពលោក ចាប់តាំងពីរដូវរងាដើមឆ្នាំ២០២០ នៅប្រទេសចិនខណៈប្រទេសចិនត្រូ​វបា​នពិភ​ពលោ​ក​រើ​ស​អើ​ងនិងខ្លាចរអាសម្តេច ហ៊ុន សែន បានអញ្ជើញទៅដល់ទីនោះ​។ ប្រជាជនចិន​ចាត់​ទុក​វ​ត្ត​មា​ន​របស់សម្តេច ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត​ នៅទីក្រុងប៉េកាំង គឺជាការបន្ថែម នូវភាពកក់ក្តៅដល់ប្រជាជនចិនដែលកំពុងរងា និងឯកោ ។

ប្រជាជនចិន ក៏បានចាត់ទុកសម្តេច ហ៊ុន សែន ជាឪពុក ឪពុកធំ ជាជីតា និងជាទេវ​តា​រ​ប​ស់​ពួ​ក​​គេ ។ ក្រោយមកសម្តេច ហ៊ុន សែន បានអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាត​ធំរបស់​ក្រុម​ហ៊ុ​ន​ម​ក​ពីសហរដ្ឋអាមេរិកចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នៅពេលនាវានេះជិតអស់ប្រេង អ​ស់​ស្បៀ​​ង ហើយត្រូវបានប្រទេសមួយចំនួន សូម្បីសហរដ្ឋអាមេរិកខ្លួនឯង បដិសេ​ធមិ​ន​ឱ្យ​ចូ​ល​ច​ត ដោយការរើសអើង ព្រោះព្រួយបារម្ភឆ្លងជំងឺកូរ៉ូណាថ្មី ឬកូវីដ-១៩ ។ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាម៉េរិក លោក ប៉ាទ្រីក មូហ្វី (W.Patrick Murphy) អគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ប្រធា​នអង្គ​ការសុ​ខភា​ព​ពិ​ភ​​ព​លោ​ក ប្រធានសមាគមទេសចរណ៍ ពិភពលោក និងភ្ញៀវទេសចរ ដែល​ជាប់គាំងនៅលើ​នា​វា​វេ​ស្ទ័រដាម បាននាំគ្នាត្រេកអរ ថ្លែងអំណរគុណ និងកោតសរសើរសម្តេច ហ៊ុន សែន ដែ​ល​បា​ន​អ​នុញ្ញាតឱ្យនាវាដែលជិតអស់ប្រេងអស់ស្បៀងរបស់ពួក​គេចូលចតនៅកំពង់​ផែក្រុ​ងព្រះ​សី​ហ​នុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ កាយវិការ និងសន្តានចិត្ត ដ៏សប្បុរសធម៌របស់សម្តេច ហ៊ុន សែន ក៏​បាន​ធ្វើឱ្យភ្ញៀវទេស​ចរខ្លះ​ស្រ​ក់ទឹកភ្នែក លុតជង្គង់សំពះ ថ្លែងអំណរគុណសម្តេច យ៉ាងជ្រាលជ្រៅ។
លោកដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គមទ្វីធ័រ(Twitter)ថា សូម​អរ​គុណ​ដល់​ប្រទេ​ស​កម្ពុជាដ៏ស្រស់ស្អាត ដែលអនុញ្ញាតទទួលឱ្យនាវា Westerdam ចូលចតនៅ​កំព​ង់​ផែ​រ​ប​ស់​ខ្លួន។ សហរដ្ឋអាមេរិកនឹងចងចាំពីកាយវិការដ៏សប្បុរសនេះ‍។ លោក W.Patrick Murphy បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្ពុជាម្តងទៀត ដោ​យ​លោ​កបានមានប្រសាសន៍ថា ការអនុញ្ញាតឱ្យនាវាវេស្ទ័រដាម ដែល​មានជនជាតិអាមេ​រិក​ប្រ​មា​ណ​៦០០នាក់ជាប់នៅលើនោះចូលចតនៅខេត្តព្រះសីហនុ ដោ​យសន្តានចិត្តសប្បុរ​សជា​កា​យ​វិ​ការល្អមួយគួរឱ្យគោរព និងយកគំរូតាម។ លោក មូហ្វី បា​នស្នើឱ្យប្រទេសដ​ទៃ​ទៀត​លើពិ​ភ​ព​លោ​កសម្លឹងមើល ហើយពិចារណាធ្វើតាមដូចប្រទេសកម្ពុជាដែរ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភ​ពលោ​កបា​ន​ស​រ​សេ​រ​នៅ​លើបណ្តាញសង្គមទ្វីធ័រ (Twitter) របស់លោកថា ការ​ចូលរួមរបស់កម្ពុជាជាកា​យវិ​កា​រ​ប​ង្ហា​ញ​ពីសាមគ្គីភាព ខណៈពិភពលោកកំពុងជួបវិបត្តិ។ លោកសូមថ្លែងអំណរគុណអស់ពីដួងចិត្ត ចំ​ពោះ​រដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រី ហ៊ុន សែន លើការបើកផ្លួវឱ្យនាវា Westerdam ចូ​ល​ចតនៅក្រុងព្រះសីហនុ។ វាជាសកម្មភាពមួយបង្ហាញពីសាមគ្គីភាព ដែ​លគួ​រឱ្យ​ស្វា​គ​ម​ន៍​ក្នុ​ង​ពេ​ល ដែលពិភពលោកមានឱកាសក្នុងការបញ្ឈប់ជំងឺកូរ៉ូណា(វីរុសកូវីដ-១៩) និង​បញ្ចៀ​ស​រា​ល់​កា​រភ័យខ្លាច។

លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) អគ្គលេខាធិការ នៃអង្គ​ការ​ទេ​ស​ច​រ​ណ៍​ពិ​ភពលោក (UNWTO) បានផ្ញើលិខិតកោតសរសើរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ស្តី​ពី​កា​រអនុញ្ញាតឱ្យនាវាវេស្ទ័រដាមចូលចត។ ពីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញ អគ្គលេខាធិការ នៃ​អ​ង្គការទេសចរណ៍ពិភពលោក បានសរសេរថា លោ​កសូមសម្តែងនូវការកោតសរសើរយ៉ា​ង​ក្រែ​​លែង និងជ្រាលជ្រៅបំផុតក្នុងនាមអង្គការទេសចរណ៍ពិភពលោក ចំពោះ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​​ជា ដែលបានឆ្លើយតបប្រកបដោយមនុស្សធម៌ គួរឱ្យកត់សម្គាល់ ចំពោះស្ថានភាពដ៏លំបាក នៃ​​នាវាទេសចរណ៍វេស្ទ័រដាម (MS Westerdam) ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និង​អ​នុញ្ញាតឱ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ បើទោះបីស្ថិតក្នុងស្ថានភាព ដ៏ភ័យខ្លាច នៃ​ជំ​ងឺ​វីរុសកូរ៉ូណាក៏ដោយ។ ពួកយើងពិតជាមានមោទកភាពណាស់ ដែ​លកម្ពុជាបានរក្សានូ​វសា​ម​គ្គី​ភាពចំពោះអន្តរជាតិ យើងសង្ឃឹមយ៉ាងមុតមាំថា វាជាគំរូសម្រាប់ប្រទេសផ្សេងទៀត ត្រូ​វតែ​យ​កតម្រាប់តាមកម្ពុជា។

យើងសូមអគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភាពក្លាហានរបស់កម្ពុជា ដែ​លបានបង្ហាញពី​ភា​ព​កក់ក្តៅចំពោះមនុស្សទាំងជាង ២ ០០០នាក់នៅលើសមុទ្រ។ អង្គការទេសចរណ៍ពិភពលោក សូ​ម​កោតសរសើរដោយស្មោះចំពោះសេចក្តីក្លាហានរបស់កម្ពុជា និងការបង្ហាញយ៉ាងកក់ក្តៅ នូវ​ក្តីស្រឡាញ់ជាបងប្អូន ជូនចំពោះអ្នកដំណើរជាងពីរពាន់នាក់ ដែ​លនៅតែលតោលលើផ្ទៃ​ស​មុ​ទ្រគួរឱ្យសង្វេគ។ ក្រុមភ្ញៀវទេសចរជាច្រើននាក់ ដែលជាប់គាំងនៅលើនាវា ក៏​បាននាំគ្នាសរសេរ​សារ​នៅ​លើ​ប​ណ្តា​ញសង្គមហ្វេសប៊ុក និងទ្វីធ័ររបស់ខ្លួន ដើម្បីសម្តែង នូវការដឹងគុណ ចំពោះសម្តេចតេជោ ហ៊ុ​ន សែន ដែលបានអនុញ្ញាតឱ្យនាវារបស់ពួកគេចូលចតនៅខេត្តព្រះសីហនុ។ ពួក​គេខ្លះ​បា​ន​ស​រសេរថា គោរពស្រឡាញ់សម្តេចណាស់ និងបញ្ជាក់ថា សម្តេច ហ៊ុន សែន ជា​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​មួយរូប ដែលមានបេះដូងដ៏អស្ចារ្យ។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានអាម៉េរិក AP អ្នកនាង An​na Marie Melone ជនជាតិអូស្ត្រាលី បានលើកឡើងថា គឺពិតជាអស្ចារ្យណាស់ ដែ​ល​បា​ន​ម​ក​ដល់ទីនេះ។
សូមអរគុណ លោកនាយករដ្ឋមន្ត្រី។ លោកមានបេះដូងដ៏អស្ចារ្យ។ ខ្ញុំ​ពិ​ត​ជា​រំ​ភើ​ប​ខ្លាំងណាស់ ពេលមកដល់កម្ពុជា។ លោក Joe Spaziani ភ្ញៀវទេសចរជនជាតិអាម៉េរិក បានប្រាប់អ្នកសារព័ត៌មានថា ប្រទេ​សរ​ប​​ស់​អ្ន​​ក(​កម្ពុជា)ពិតជាធ្វើបានល្អណាស់។ ជាកិច្ចការដ៏អស្ចារ្យមួយ។ យើ​ងអ​រគុ​ណ​អ្ន​ក​ខ្លាំ​ង​ណា​ស់​។ យើងពេញចិត្តខ្លាំងណាស់។ គួរឱ្យរន្ធត់ណាស់ ដែលសូម្បីតែកោះ Guam របស់អាមេរិក ក៏​មិ​នអនុញ្ញាតឱ្យយើងចូលចតផង ប៉ុន្តែកម្ពុជាបានអនុញ្ញាតឱ្យយើងចូលចត ដូ​ច្នេះវា​គឺ​រឿ​ង​ដ៏​អ​ស្ចា​រ្យក្នុងលោក។ ពិតជាអស្ចារ្យខ្លាំងបំផុត។ យើងពិតជារីករាយនឹងទង្វើនេះខ្លាំងណាស់។ យើងបានឆ្លងកាត់ការតស៊ូដ៏វែងឆ្ងាយ ហើយយើងពិតជាកោតសរសើរចំពោះអ្នករាល់គ្នា ដែ​ល​ស្ថិ​តនៅទីនេះ(កម្ពុជា)។ អ្នកស្រី Christina Kerby បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា យើងកំពុងបង់ក ដោ​យក្រមាប្រពៃណី ដែលជាអំណោយរបស់ប្រទេសកម្ពុជា។ ខ្ញុំស្រក់ទឹកភ្នែក ដោយក្តីរំភើប ព្រោះ​ការគាំទ្រនៅពេលនេះ គឺបង្ហាញពីការគាំទ្រច្រើនលើសលុប។ លោកSpaziani វ័យ៧​៤​ឆ្នាំ ក៏បានថ្លែងបែបនេះ ទាំងមានក្រមាប្រពៃណីខ្មែររុំជាប់កជាមួយ​នឹង​អ្នក​ដំណើ​រ​ផ្សេ​ង​ៗ​ទៀ​ត​ដែ​រ។ អ្នកនាង Melone បានលើកផ្កាកុលាប ដែលផ្តល់ឱ្យដោយសម្តេច ហ៊ុន សែន គ្រ​វី​ឡើ​ង​ប​ង្ហា​ញ​ភា​ពរីករាយឥតឧបមា នៅពេលពួកគេដើរសំដៅទៅកាន់រថយន្តក្រុង ដែ​លកំពុងបញ្ឆេះរ​ង់​ចាំ​ដើ​ម្បីបន្តដំណើរទៅភ្នំពេញ និងបានលើកដៃគ្រវីលាអ្នកដំណើរផ្សេងៗទៀត ដែ​លកំពុងឈ​រ​ទ​ស្ស​នា និងអបអរពីលើនាវា។ សារព័ត៌មានអន្តរជាតិជាច្រើនដូច CNN New, York Times, Re​u​ters, BBC,AP, AFP,Kyodo, BBC, និងសារព័ត៌មានអន្តរជាតិជាច្រើនទៀត ក៏​បាន​ចុះ​ផ្សា​យ​ព្រោ​ង​ព្រាតពីកិត្តិយស កេរ្តិ៍ឈ្មោះដ៏គួរឱ្យគោរព ស្ងើចសរសើររបស់កម្ពុជា ដែលមា​ន​ទឹ​ក​ចិ​ត្ត​ធំ​ទូ​លាយ សន្តានចិត្តសប្បុរសធម៌ជួយដល់នាវា Westerdam ដែ​លផ្ទុ​កអ្ន​ក​ដំ​ណើ​រ​២​២​៥​៧​នាក់​ស្មើ​នឹង៤១សញ្ជាតិ ឬជាតិសាសន៍។

លោក Foldy ដែលជាភ្ញៀវទេសចរ ដ៏អស់សង្ឃឹមនៅលើនាវា បន្ទា​ប់ពី​ត្រូវ​បាន​ប្រទេ​សជា​ច្រើ​ន​បដិសេធមិនឱ្យចូលចត បានប្រាប់សារព័ត៌មានចិនស៊ិនហួថា លោកមានអារម្មណ៍ធូរស្រាល និ​ងរំភើបយ៉ាងខ្លាំង នៅពេលដែលលោកទទួលដំណឹងថាប្រទេសកម្ពុជាទទួលយកការស្នើសុំ ដើ​ម្បីចូលចតនាវា។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា អំពី​កា​យ​វិការ ដ៏គួរឱ្យគោរពនេះ។ យើងពេញចិត្តណាស់ ចំពោះ​បដិស​ណ្ឋារ​កិច្ច​រ​បស់​ប្រទេ​ស​ក​ម្ពុ​ជា​។ ភរិយារបស់លោក Foldy ក៏មានប្រសាសន៍ស្រដៀងគ្នានេះដែរថា សូមអរ​គុណ​ប្រទេ​ស​ក​ម្ពុ​ជា​ ចំពោះជំនួយដ៏សប្បុរសរបស់អ្នក។ យើងកំពុងជំពាក់គុណអ្នក។ ខ្ញុំនឹងប្រាប់ពិភពលោកថា តើ​ប្រជាជនកម្ពុជាដ៏សប្បុរសអស្ចារ្យប៉ុណ្ណា គឺពួកគេមានភាពរួសរាយរាក់ទាក់ និង​បើក​ចំ​ហ​គួ​រ​ឱ្យ​កក់ក្តៅ។ ខ្ញុំក៏នឹងប្រាប់ពិពភពលោកអំពីបណ្តាប្រទេស និងតំបន់ ដែ​លបា​ន​ប​ង្វែ​រ​យើ​ង​ចេ​ញ​មិនឱ្យនាវាចូលចត។ អ្នកស្រី Elaine Gingrich ជាអ្នកដំណើរម្នាក់ទៀត មកពីរដ្ឋមីឈីហ្គែន ស​ហរដ្ឋ​អាមេ​រិក​បា​ន​និ​យា​យថា នាង និងស្វាមី សូមថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែ​លបា​នអ​នុ​ញ្ញា​ត​ឱ្យ​នា​វា​ចូ​ល​ចត និងជួយ។ អ្នកស្រីបានកោតសរសើរប្រទេសកម្ពុជា ជាពិសេសម្តេច ហ៊ុន សែន ដែល​បា​នយកចិត្តទុកដាក់ចំពោះភ្ញៀវទេសចរទាំងអស់។ អ្នក​ស្រីបានប្រាប់​ភ្នាក់ងា​រសា​រ​ព័​ត៌​មា​ន​ស៊ី​ន​ហួថា យើងមិនអាចភ្លេចនូវសេចក្តីសប្បុរសរបស់កម្ពុជានិងបដិសណ្ឋារកិច្ច ដ៏​គាប់​ប្រ​សើ​រ​ដែ​ល​ប្រជាជននៅទីនេះបានផ្តល់ដល់ពួកយើងឡើយ។ នេះជាលើកទី១ហើយដែលយើងស្ថិតនៅក្នុងប្រទេសកម្ពុជា ហើ​យយើងនឹងពិចារ​ណា​លើ​ប្រ​ទេ​​សកម្ពុជា សម្រាប់ថ្ងៃឈប់សម្រាករបស់យើងនាពេលបន្ទាប់។ យើ​ងនឹង​ប្រាប់​អ្នក​ទាំង​អ​ស់​គ្នា​លើពិភពលោក នូវរឿងរ៉ាវល្អៗ អំពីប្រទេសកម្ពុជា។
លោក ថេដ យ៉ូហូ (Ted Yoho) តំណាងរាស្រ្តសហរដ្ឋអាម៉េរិក ដែ​លកន្លង​មកគឺ​ជា​អ្ន​ក​​រិះ​គ​ន់​ស​ម្តេ​ច ហ៊ុន សែន (រាជរដ្ឋាភិបាលកម្ពុជា)ដ៏សកម្ម គាំទ្របក្សប្រឆាំង និង​ជាអ្នកផ្តួចផ្តើមគំនិតតា​ក់​តែ​ងច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជា បានសរសេរលិខិតថ្លែងអំណរគុណ និ​ងកោតសរសើរស​ម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែនដែលបានអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតធំពិភពលោក Wes​t​e​rdam ចូលចត នៅខេត្តព្រះសីហនុ។ លោក ថេដ យ៉ូហូ បានអធិប្បាយក្នុងលិខិតថា ខ្ញុំសូមយកឱកាសនេះ ថ្លែ​ងអំ​ណរ​គុណ​ដោ​យ​ផ្ទា​​ល់ ចំពោះសម្ដេច ហ៊ុន សែនដែលបានអនុញ្ញាតឱ្យនាវាទេសចរណ៍របស់អាម៉េរិកឈ្មោះ W​e​sterdam ចូលចតនៅប្រទេសរបស់សម្តេចកាលពីខែមុន (១៤កុម្ភៈ ២០២០)។ បដិ​សណ្ឋា​រ​កិ​ច្ច​របស់សម្តេច ហ៊ុន សែន ក្នុងការផ្តល់កន្លែងសុវត្ថិភាពដល់នាវានេះ និ​ងអនុញ្ញាតឱ្យបុ​គ្គលិ​ក​ស្ថា​ន​ទូតយើងបាននាំពលរដ្ឋអាម៉េរិកជាង៦០០នាក់ឱ្យទទួលបានសុវត្ថិភាព គឺជាគំ​រូ​សា​ម​គ្គី​ដ៏​ល្អ​ក្រៃលែងសម្រាប់អន្តរជាតិ និងពិភពលោកទាំងមូល។ តំ​ណាងរាស្រ្តអាម៉េរិករូ​បនេះ​ប​ញ្ជា​ក់​ទៀ​តថា ទោះបីជាយើងអាចមានគំនិតខ្វែងគ្នាលើបញ្ហាមួយចំនួន ប៉ុន្តែ​ខ្ញុំរីករា​យបំ​ផុត​ដែ​ល​ប្រ​ទេ​សយើងទាំងពីរនៅតែអាចសម្របសម្រួល ហើយសហការគ្នាបាននៅពេលមា​នប​ញ្ហា​សំ​ខា​ន់​បំផុត។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏បានសរសេរលិខិតថ្លែងអំណរគុណយ៉ាងជ្រា​លជ្រៅចំ​ពោះ​រា​ជ​រ​ដ្ឋា​ភិបាលកម្ពុជា(សម្តេច ហ៊ុន សែន) ដែលបានអនុញ្ញាតឱ្យនាវាវេស្ទ័រដាមចូលចត ខ​ណៈមា​ន​ជ​នជាតិជប៉ុន៤នាក់ ជាប់នៅលើនាវានេះដែរ និងត្រូវបានត្រលប់ទៅប្រទេស​ជប៉ុនវិញនៅ​ថ្ងៃ​ទី​១​៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ ដោយឡែកលោក Orlando Ashford ប្រធានក្រុមហ៊ុន Holland America Line ដែ​ល​ជា​ម្ចា​ស់​​ក្រុ​មហ៊ុននាវា Westerdam បានប្រាប់សារព័ត៌មានស៊ិនហួដដែលថា លោ​កសូមថ្លែងអំណ​រ​គុ​ណ​ដោយអស់ពីដួងចិត្ត ចំពោះរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ប្រ​ជា​ជ​នកម្ពុជាទាំងអស់ដែលបានអនុញ្ញាតឱ្យនាវារបស់លោកចូលចតប្រកបដោយភាពកក់ក្តៅ និ​ង​យកចិត្តទុកដាក់ខ្ពស់ចំពោះភ្ញៀវរបស់លោក។ ប្រទេសកម្ពុជាពិតជាកន្លែងដ៏អស្ចារ្យ ហើ​យ​ប្រ​ជាជននៅទីនេះ ពិតជាមានចិត្តល្អ និងរួសរាយរាក់ទាក់ខ្លាំងណាស់។ ខ្ញុំមានបំណ​ង​វិ​ល​ត្រ​ល​ប់ម​កប្រទេសកម្ពុជាម្តងទៀត ជាមួយក្រុមគ្រួសាររបស់ខ្ញុំ។ ដូច្នេះ​ខ្ញុំ​អា​ច​មា​នពេ​ល​វេ​លា​ច្រើ​ន ក្នុងការស្វែងយល់ និងរីករាយនឹងការធ្វើបដិសណ្ឋារកិ​ច្ចរ​ប​ស់​ប្រ​ទេ​ស​ក​ម្ពុ​ជា។

អត្ថបទដែលជាប់ទាក់ទង