កងពលតូចលេខ៧០ រៀបចំកិច្ចប្រជុំដកពិសោធន៍ការងារខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៣
ភ្នំពេញ៖ កងពលតូចលេខ៧០ បានរៀបចំការប្រជុំដកពិសោធន៍ការងារខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចលេខ៧០។
ក្នុងពិធីនេះដែរ លោកមេបញ្ជាការកងពលបានមានប្រសាសន៍ថា ការងារទទួលបានលទ្ធផល និងសមិទ្ធផល គឺកើតចេញពីការសហការរួមគ្នារបស់យោធិនយើងទាំងអស់គ្នា ខិតខំអស់ពីកម្លាំងកាយ ប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រគល់ឲ្យដើម្បីរួមគ្នាពិនិត្យវាយតម្លៃលើសភាពការណ៍ទូទៅ និងលើការដកពិសោធន៍ការងារកន្លងមក ក៏ដូចជាកំណត់អំពីទិសដៅវិធានការនានា។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានអរគុណ កោតសរសើរនិងជូនពរដល់យោធិនទាំងអស់ បំពេញការងារទទួលជោគជ័យគ្រប់ភារកិច្ច ដែលកងពលបានប្រគល់ជូន និងជួបតែពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈជានិច្ចនិរន្ត៕