**ឯកឧត្តម ហួត ហាក់៖ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន**ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន ចុះត្រួតពិនិត្យមើលនូវសមិទ្ធិផលនៃការសាងសង់អគារ និងត្រៀមរៀបចំបុកគ្រឹះ អគារសេនាធិការថ្មីរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ

ឯកឧត្តម​ សួន​ រស្មី ដឹកនាំកិច្ចប្រជុំពិនិត្យលេីសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តទណ្ឌកម្មវិន័យសម្រាប់មន្ត្រីរាជការស៊ីវិល

ភ្នំពេញ៖ ឯកឧត្តម​ សួន​ រស្មី​ អគ្គាធិការ​ នៃអគ្គាធិការដ្ឋាន​ក្រសួងមុខងារសាធារណៈ​ នាព្រឹកថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ៖
១-ពិនិត្យលេីសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តទណ្ឌកម្មវិន័យសម្រាប់មន្ត្រីរាជការស៊ីវិល
២-កិច្ចការផ្សេងៗ។

កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តម​ លោក​ លោក​ស្រី​ អគ្គាធិការរង ប្រធាននាយកដ្ឋាន អធិការ​ អនុប្រធាន​នាយកដ្ឋាន ប្រធានការិយាល័យ មួយចំនួន នៃនាយកដ្ឋានចំណុះអគ្គាធិការដ្ឋាន។

អង្គប្រជុំបានពិគ្រោះពិភាក្សាបញ្ចេញមតិយោបល់លេីសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តទណ្ឌកម្មវិន័យសម្រាប់មន្ត្រីរាជការស៊ីវិល និងប្រមូលបានធាតុចូលបន្ថែមក្នុងសេចក្តីព្រាងនេះឱ្យកាន់តែលម្អិត និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ក្នុងឱកាសនោះ​ ឯកឧត្តម​ សួន​ រស្មី​ អគ្គាធិការ​ បានកោតសរសេីរចំពោះការខិតខំបំពេញការងារនាពេលកន្លងមក​របស់​ ឯកឧត្តម​អគ្គាធិការ​រង ប្រធាននាយកដ្ឋាន​ អធិការ និងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋាន ដែលបានយកចិត្តទុកដាក់សិក្សា​រៀនសូត្រ​ ស្វែងយល់​ ព្រមទាំងស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន​ដេីម្បីមានមូលដ្ឋានក្នុងការកសាងលិខិតបទដ្ឋានគតិយុត្តនានា។

ចុងបញ្ចប់​ ឯកឧត្តម​អគ្គាធិការ​ បានណែនាំ​ និងសំណូមពរ​ ដល់​មន្ត្រីរាជការ​ទាំងអស់​នៃអគ្គាធិការដ្ឋាន​ សូមបន្តខិតខំអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់​ សិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន​សម្រាប់អនុវត្តការងារឱ្យមានប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង