**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui

ឯកឧត្តម វ៉ា ថន ចុះពិនិត្យទីតាំងទីលានទុកដាក់សំរាមថ្មី ដែលបានសាងសង់រួចរាល់នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ស្ថិតនៅភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី

ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យទីតាំងទីលានទុកដាក់សំរាមថ្មី ដែលបានសាងសង់រួចរាល់នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ស្ថិតនៅភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

តាមការបញ្ជាក់ពីក្រុមបច្ចេកទេសក្រុមហ៊ុនបានឲ្យដឹងថា ទីតាំងចាក់សំរាមថ្មីនេះចាប់ផ្ដើមសាងសង់ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ គ្រោងនិងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០២៣នេះ ដែលមានរយៈពេល១៧ខែ។ការសាងសង់នេះ ក្រោមកម្ចីឥណទានធានាគារអភិវឌ្ឍន៍អាសុី ក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀងតាមដងទន្លេមេគង្គជំហាន៤ ដែលសាងសង់លើផ្ទៃដីជាង២៦ហិកតា ដែលត្រូវចំណាយថវិកាសាងសងអស់ ៤៩៤,៣៩៤៨.៩១ដុល្លា។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បញ្ជាក់ទៀតថា ទីលានចាក់សំរាមថ្មី គឺជាគម្រោង អភិវឌ្ឍន៍ទីក្រុងច្រករបៀងតាមដងទន្លេមេគង្គជំហាន៤ ដែលសាងសង់ដោយក្រុមហ៊ុន ខេ ប៊ី អេច ខនស្រ្តាក់សិន ហើយមានអត្ថប្រយោជន៍ធំធេងណាស់សំរាបខេត្តក្រចេះ គឺអាចគ្រប់គ្រងការបំពុលបរិស្ថានបានច្រើន ពីការបំពុលដោយសំរាម តាមទីសារធារណះ សំរាមតាមខ្នងផ្ទះផ្សេងៗហើយទឹកកខ្វក់ហូរចូលក្នុងស្ទឹង ទន្លេ បឹងបួរ យើងអាចគ្រប់គ្រងបាន ដោយយើងមានទីលានទុកដាក់សំរាមត្រឹមត្រូវ ហើយក្នុងនោះក៏មានការកែច្នៃបំលែង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាក្រោយពីស្ដាប់បទបង្ហាញ និងឃើញទិដ្ឋភាពពិតប្រាកដ ឃើញថាទីលានចាក់សំរាមថ្មីនេះ បានសាងសង់រួចរាល់១០០% ដោយនៅសេសសល់តែការបំពាក់ឧបករណ៍សម្ភារ:ចុងក្រោយតែប៉ុណ្ណោះ។

ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងការរីករាយជាមួយការបំពេញភារកិច្ចកន្លងមករបស់ថ្នាក់ដឹកនាំបុគ្គលិកកម្មករទាំងអស់នៅក្នុងតំបន់កែច្នៃសំរាម ដែលគាំទ្រដោយក្រសួងសារធារណៈការ និងដឹកជញ្ជូន ក៍ដូចជាធានាគារអភិវឌ្ឍន៍អាស៊ី (ADB)ដែលបានផ្ដល់កម្ចីដល់រដ្ឋាភិបាលអភិវឌ្ឍន៍គម្រោងអនុតំបន់មេគង្គ
ជំហានទី៤នេះ។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើរដល់មន្រ្តីរាជការគ្រប់មន្ទីរអង្គភាព ដែលអញ្ជើញមកថ្ងៃនេះ សុំពិនិត្យមើលបញ្ហានេះ ហើយជួយផ្សព្វផ្សាយឲ្យបងប្អូនយើងបានយល់ទាំងអស់គ្នា ទោះជាតំបន់ដែលប្រើប្រាស់ទីតាំងនេះក្ដី មិនបានប្រើប្រាស់ក្ដី នាពេលអនាគតរដ្ឋាភិបាលច្បាស់ជាគិតគូទោះបីមិនមានលទ្ធភាពធ្វើយ៉ាងដូច្នេះ ក៍មានទីតាំងសម្រាប់ឲ្យដាក់សំរាមបានត្រឹមត្រូវសមរម្យដែរ ហើយចូលរួមផ្សព្វផ្សាយដល់បងប្អូនរស់ទីប្រជុំជនក្រុងក្រចេះ ក៍ដូចជា បងប្អូននៅទីប្រជុំជនដែលប្រើប្រាស់តំបន់នេះ ត្រូវធ្វើការវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវដើម្បីដឹកជញ្ជូនយកមកកែច្នៃ និងបំលែងនៅទីនេះ ៕

អត្ថបទដែលជាប់ទាក់ទង