**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

ក្រសួងបរិស្ថាន ដាក់ចេញវិធានការការពារទប់ស្កាត់ និងសង្គ្រោះបន្ទាន់ ចំពោះភ្ញៀវទេសចរ ដែលទៅកម្សាន្ត តាមគោលដៅទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ

ភ្នំពេញ៖ ធាតុអាកាសទូទៅកម្ពុជា នៅរដូវវស្សាមានភ្លៀងធ្លាក់ជាប្រចាំ ពិសេសនៅតាមតំបន់មាត់សមុទ្រ និងតំបន់ព្រៃភ្នំ ដែលមានភ្លៀងធ្លាក់ខ្លាំង និងបង្កឱ្យមានទឹកជំនន់រហ័សភ្លាមៗ មិនអាចឱ្យដឹងជា មុនបាន ក្រសួងបរិស្ថាន បានដាក់ចេញវិធានការដើម្បីការពារទប់ស្កាត់ និងសង្គ្រោះបន្ទាន់ចំពោះភ្ញៀវទសចរដែលទៅកម្សាន្តតាមគោលដៅទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាន បានធ្វើការណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថានខេត្ត សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តវិធានការដូចខាងក្រោម៖

ទី១៖ អប់រំ ផ្សព្វផ្សាយ ណែនាំដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅគោលដៅទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ជាពិសេសនៅតាមសហគមន៍ទេសចរណ៍ធម្មជាតិទាំងអស់ឱ្យនៅឆ្ងាយពីតំបន់ ទឹកធ្លាក់ ឬផ្លូវទឹកនៅពេលមានភ្លៀងធ្លាក់។

ទី២៖ ត្រូវមានអ្នកប្រចាំការនៅតាមតំបន់នីមួយៗ និងជូនដំណឹងដល់ភ្ញៀវទេសចរអំពីហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ និងការត្រៀមបង្ការនានាដើម្បីសុវត្ថិភាពភ្ញៀវទេសចរ។

ទី៣៖ ត្រូវដាក់ស្លាកសញ្ញាសម្គាល់ នៅតំបន់ដែលអាចមានគ្រោះថ្នាក់ពេលភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់និងតំបន់ហានិភ័យនានា។

ទី៤៖ ត្រូវត្រៀមសម្ភារ និងឧបករណ៍ចាំបាច់ សម្រាប់ជួយសង្គ្រោះភ្លាមៗក្នុងករណីមានឧប្បត្តិហេតុ ណាមួយកើតឡើង៕

អត្ថបទដែលជាប់ទាក់ទង