រួសរាន់ឡើង! ឆៀកចល័ត នៅខេត្តឧត្តរមានជ័យ តាកែវ ព្រៃវែង កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ១១ ខែសីហា
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)ចល័ត កំពុងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តឧត្តរមានជ័យ តាកែវ ព្រៃវែង ពីថ្ងៃទី៧ – ១១ ខែសីហា ឆ្នាំ ២០២៣ ដោយផ្អាកបណ្តោះអាសន្ននៅខេត្តពោធិ៍សាត់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤ | ០១០ ៣៣៤ ៣៤៦ ៕