**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ថ្វាយសារលិខិតថ្វាយព្រះពរ ហ្លួងម៉ែ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ហេង សួរ អញ្ជើញជូនដំណើរបងប្អូន កម្មករ-និយោជិត ប្រជាពលរដ្ឋ ធ្វើដំណើរទៅកាន់ស្រុកកំណើតតាមរយៈរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយមិនបង់ប្រាក់**ឯកឧត្តម ទេព អស្នារិទ្ធ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ទេព អស្នារិទ្ធ ផ្ញើសារលិខិតគោរពជូនពរ លោក ទេព ច័ន្ទតារា និងលោកស្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់**ក្រុមការងារអង្គការ WWF រកឃើញកូនសត្វរំពេទន្លេ និងកូនសត្វត្រយងចង្កំក-ស ហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ**សន្និសីទប្រធានសភានៃអន្តរសភាក្រោមការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា បានឯកភាពលើតួនាទីដ៏សំខាន់នៃការទូតសភានិងកិច្ចសន្ទនាអន្តរសភា ដើម្បីវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរួមគ្នា**កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥៖ សម្តេចប្រធានរដ្ឋសភា អំពាវនាវឱ្យប្រើនូវវិធីសាស្រ្តកណ្តាលនិយម និងបានបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាព**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ

ឯកឧត្តម អ៊ុំ រាត្រី៖ នៅលើពិភពលោកនេះគ្រប់ជាតិសាសន៍ទាំងអស់ត្រូវការព្រៃឈើជាចាំបាច់ដូច្នេះគ្មានអ្វីដែលគ្មានទំនាក់ទំនងទៅនឹង ព្រៃឈើនោះទេ

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា នៅលើពិភពលោកនេះគ្រប់ជាតិសាសន៍ទាំងអស់ត្រូវការព្រៃឈើជាចាំបាច់ដូច្នេះគ្មានអ្វីដែលគ្មានទំនាក់ទំនងទៅនឹង ព្រៃឈើនោះទេ ព្រៃឈើមានចំណែកយ៉ាងធំធេងណាស់ ក្នុងការជួយឲ្យបរិយាកាសមានស្ថានភាពល្អប្រសើរ ព្រៃឈើបង្កឲ្យមានភ្លៀងធ្លាក់ទៀងទាត់ស្រូបនូវឧស្ម័នកាបូនិចដែលជាជាតិពុលក្នុងស្រទាប់ខ្យល់ឲ្យបំពេញនូវឧស្ម័នអុកស៊ីសែនពេលថ្ងៃដែលមនុស្សសត្វត្រូវការ ដកដង្ហើមដើម្បីរស់។

ឯកឧត្តមបានឲ្យដឹងបែបនេះ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីបុណ្យរុក្ខទិវា នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីសំណាក់អស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ឯកឧត្តម អ៊ុំ រាត្រីបន្តថា ព្រៃឈើបានស្រូបយកពន្លឺព្រះអាទិត្យ ឲ្យកម្ដៅមានលំនឹងនិងពុំក្តៅខ្លាំងពោលគឺព្រៃឈើជួយរក្សាបរិយាកាសឲ្យត្រជាក់ជានិច្ចព្រមទាំងជួយកាត់បន្ថយនៃការរំខានដោយសំឡេងខ្យល់កខ្វក់ឬពុល និងកាត់បន្ថយបាននូវគ្រោះធម្មជាតិដូចជាខ្យល់ព្យុះជាដើម ព្រោះនិងព្រៃឈើមានទំនាក់ទំនងគ្នាជាប្រព័ន្ធពុំអាចខ្វះបានឬអាចថា ជាផ្នែកមួយនៃជីវិតមនុស្សយើងអាចទាញយកផលប្រយោជន៍ពីព្រៃឈើធម្មជាតិប៉ុន្តែមិនមែនមានន័យថាទាញយកផលប្រយោជន៍រហូតដល់បាត់បង់ទាំងព្រៃបាត់បង់ទាំងប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនោះទេ។

ឯកឧត្តមអ៊ុំ រាត្រី បន្ថែមទៀតថា បុណ្យរុក្ខទិវា ជាបុណ្យជាតិមួយ ដែលបានបង្កើតឡើងដោយព្រះបរមរតនកោដ្ឋសម្ដេចព្រះនរោត្តមសីហនុនាសម័យសង្គមរាស្ត្រនិយម និងកំណត់ដោយព្រះរាជក្រឹត្យលេខ៧៣៨ នសចុះថ្ងៃទី៨ ខែសីហាឆ្នាំ១៩៥២ ពិធីបុណ្យនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅគ្រប់រាជធានីខេត្តនៅទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង