ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរខេត្តប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក
មណ្ឌលគិរី៖ កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី តំណាងឯកឧត្តម អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៩ និងលើកទី១៩ នៅកម្ពុជា ក្រោមប្រធានបទ” យុវជន ជនជាតិដើមភាគតិច គឺជាតួអង្គនៃការផ្លាស់ប្ដូរ ដើម្បីសិទ្ធិស្វ័យសម្រេច ” ដោយ មានការចូលរួមពីមន្ទីរអង្គភាពពាក់ ព័ន្ធ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋជាជនជាតិដើមភាគតិច មកពីបណ្តាក្រុង/ស្រុកទាំង៥ ក្នុងខេត្ត និងយុវ ជនជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ ។
ឯកឧត្តម ណយ ស្រូន សមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោក ចាន់ រតនា អភិបាលរងខេត្ត បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណា ចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក៏ដូចជាឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជូនចំពោះប្រជាពលរដ្ឋនៅទូទាំងខេត្ត ជាពិសេស បងប្អូនជនជាតិដើមភាគតិច ដែលបានចូលរួមគាំទ្រគោលនយោបាយ និងកិច្ច ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ បាលកន្លងមក។
ឯកឧត្តម បញ្ជាក់ថា ការៀបចំទិវានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការ ចូលរួមលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ភាសា ជំនឿ និងសាសនាដ៏ល្អរបស់ជនជាតិដើមភាគតិច – ជំរុញឲ្យមានការចូលរួមពេញលេញ និងមានប្រសិទ្ធភាពពីសំណាក់ជនជាតិដើមភាកតិច ក្នុងការធ្វើសេចក្ដី សម្រេចចិត្ត និងលើកកម្ពស់ការអនុវត្តក្របខណ្ឌច្បាប់ជាតិ និងអន្ដរជាតិ និងចូលរួមអបអរសាទរជាមួយជនជាតិដើមភាគតិចពិភព លោក ដែលបានដាក់ចេញដោយមហាសន្និបាត អង្គការសហប្រជា ជាតិ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៣ បានប្រកាសជាផ្លូវការសម្រេច ឲ្យមានទិវានេះនៅថ្ងៃទី៩ ខែសីហា ជារៀងរាល់ឆ្នាំ។
ឯកឧត្តម បន្ថែមថា ជាមួយនេះក៏បានប្រកាសអបអរសាទរ និងគាំទ្រដ៏ស្មោះស័្មគ្រចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្រ្តី សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា និងការទទួលបានគោរមងារកិត្តិយសដ៏ឧត្ដុងឧត្ដមបុំផុតនៃរាជបណ្ឌិតសភាកម្ពុជា ជាកិត្តិទេសាភិបាលបណ្ឌិតជូន ឯកឧត្ដម ហ៊ុន ម៉ាណែត តែ មួយគត់ គឺពិតជាស័ក្តិសមបំផុតសម្រាប់ ឯកឧត្តមបណ្ឌិត និងសង្ឈឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មី ក្រោមការដឹក នាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងធ្វើឱ្យប្រទេសជាតិយើង បន្តទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលកន្លងមក ក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ដើម្បីជ្រើស រើសថ្នាក់ដឹកនាំណាមួយ ដែលខ្លួនពេញចិត្ត ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើន។
សូមបញ្ជាក់ថា នៅក្នុងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៩ និងលើកទី១៩ នៅកម្ពុជា ក្នុងខេត្តមណ្ឌលគិរី ក៏មាន ការរៀបចំពិធីសែនព្រេន មានការក្របី ស្រាពាង និងច្រៀងរាំលេងកំសាន្ត តាមទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិចផងដែរ៕