**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បុគ្គលស្វ័យនិយោជន៍ជាង ១ម៉ឺននាក់ បានមកចុះឈ្មោះជាសមាជិក ប.ស.ស. នៅគ្រប់សាខា ប.ស.ស. ទូទាំងប្រទេស

ភ្នំពេញ៖ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ យោងតាមរបាយការណ៍របស់នាយកដ្ឋានបញ្ជិកា និងភាគទាននៃ ប.ស.ស. បានបង្ហាញឱ្យឃើញថា មានបងប្អូនដែលជាបុគ្គលស្វ័យនិយោជន៍យ៉ាងច្រើនលើសលប់ បានមកចុះឈ្មោះចូលជាសមាជិក ប.ស.ស. ដើម្បីទទួលបានការប្រើប្រាស់សេវាព្យាបាលជំងឺ សម្រាលមាតុភាព និងប្រាក់បំណាច់មាតុភាព ដោយគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ នេះ មានបងប្អូនដែលជាបុគ្គលស្វ័យនិយោជន៍ចុះឈ្មោះសរុប ១២ ៤៩៦នាក់។

របាយការណ៍ខាងលើនេះ បង្ហាញក្នុងឱកាសដែលឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស.
អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃ ប.ស.ស. ប្រចាំខែកក្កដា ដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តការងារជាក់ស្តែង និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឱ្យការអនុវត្តការងារកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានលើកឡើងថា៖ បច្ចុប្បន្នការកំណត់អត្តសញ្ញាណបងប្អូនបុគ្គលស្វ័យនិយោជន៍ មានការមមាញឹកយ៉ាងខ្លាំង បើទោះជាមានជួបឧបសគ្គច្រើនយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាត្រូវខិតខំបន្តរក្សាជំហរឹងមាំ ដើម្បីបម្រើសេវាសាធារណៈមួយនេះ ជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយការពេញចិត្ត និងត្រូវយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងភាពទន់ភ្លន់ ម៉ឺងមាត់ក្នុងការងារ ធ្វើយ៉ាងណាឱ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង ប.ស.ស. ក៏បានអំពាវនាវសូមការយោគយល់អធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកដោយផ្ទាល់ ក្នុងការទទួលសេវាមួយនេះ ចំពោះការយឺតយ៉ាវ មានការរង់ចាំយូ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ បុគ្គលិកជំនាញ និងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីបំពេញការងារមួយនេះបន្ថែមឱ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនៅសាលប្រជុំ ករុណា នៃ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន លោក/លោកស្រីអនុប្រធាននាយកដ្ឋាន លោក/ លោកស្រីប្រធានការិយាល័យ លោក/លោកស្រីអនុប្រធានការិយាល័យ សរុប ៣០រូប៕

អត្ថបទដែលជាប់ទាក់ទង