**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

ឯកឧត្តម គួច ចំរើន៖ ក្មួយៗត្រូវចាប់យកជ្រើសរើសមុខជំនាញពិតប្រាកដមួយ ព្រោះវាមានសារៈសំខាន់ណាស់ក្នុងការបង្កើនសមត្ថភាពជាមូលដ្ឋានដែលយើងត្រូវគិតគូរ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ

ភ្នំពេញ៖ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមសិក្ខាសាលាវិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ សម្រាប់សិស្សថ្នាក់ទី១០ នៅសាលប្រជុំវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងពីសិក្ខាសាលាបង្កើនសមត្ថភាព ចំណេះដឹងកាន់តែច្រើនសម្រាប់សិស្សានុសិស្សខេត្តព្រះសីហនុ ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំសិក្ខាសាលានេះឡើង សម្រាប់ឱ្យសិស្សថ្នាក់ទី១០ មានឱកាសជ្រើសរើសចាប់យក និងការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាសិក្សាសម្រាប់ឆ្នាំខាងមុខមានដូចជា ថ្នាក់វិទ្យាសាស្ត្រពិត និងថ្នាក់វិទ្យាសាស្ត្រសង្គម ហើយយើងចាប់ផ្តើមជ្រើសរើសតម្រង់ទិស ដើម្បីត្រៀមខ្លួនសម្រេចចិត្តចាប់យកមុខវិជ្ជា ដូច្នេះយើងត្រូវសម្រេចចិត្តជ្រើសរើសយកឱកាសនេះ សូមឱ្យក្មួយគិតគូរឱ្យបានល្អចាប់ពីថ្នាក់ទី១០នេះទៅ បង្កើនសមត្ថភាពសិក្សាឱ្យបានពេញលេញ និងឈានទៅចាប់យកឱកាសការងារនៅពេលខាងមុខ ដើម្បីធានាបាននូវគុណភាពចំណេះដឹង និងធនធានមនុស្សនៅក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្មួយៗត្រូវចាប់យកឱកាសជ្រើសរើសមុខជំនាញពិតប្រាកដមួយ ព្រោះសិក្ខាសាលានាពេលនេះ តម្រង់ទិសឱ្យក្មួយជ្រើសរើស ចាប់យកឱកាសការងារជំនាញ ព្រោះវាមានសារៈសំខាន់ណាស់ក្នុងការបង្កើនសមត្ថភាពជាមូលដ្ឋានដែលយើងត្រូវគិតគូរ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ម្យ៉ាងទៀតនៅខេត្តព្រះសីហនុ ការចាប់យកមុខវិទ្យាវិទ្យាសាស្ត្រពិត មានតែ ១ភាគ៣តែប៉ុណ្ណោះ យើងចង់ឱ្យសិស្សានុសិស្សចាប់យកមុខវិជ្ជាវិទ្យាសាស្ត្រពិតឱ្យកាន់តែច្រើនបន្ថែមទៀតឱ្យមានតុល្យភាពនឹងវិទ្យាសាស្ត្រសង្គម ស្របទៅនឹងកំណើនការងារនៅខេត្តព្រះសីហនុ ទន្ទឹមនោះយើងត្រូវការបង្កើននូវចំណេះដឹងផ្នែកភាសាផងដែរ ព្រោះភាសាអង់គ្លេសជាភាសាមួយដែលមានសារៈសំខាន់សម្រាប់ប្រើប្រាស់ជាទូទៅក្នុងសកលលោក ក៏ប៉ុន្តែសម្រាប់ខេត្តព្រះហនុនាពេលបច្ចុប្បន្ន ការចាប់យកភាសាចិន វាមានអាតិភាពក្នុងការចាប់យកការងារ និងទទួលបានប្រាក់ខែខ្ពស់ថែមទៀតផង រាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ មានផ្លូវថ្មើរជើង ផ្លូវជិះកង់ និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនផ្សេងទៀត សម្រាប់ការដើរលំហែស្រូបយកខ្យល់អាកាសបរិសុទ្ធ ក្នុងការទាក់ទាញអ្នកដែលមានជីវភាពខ្ពស់រស់នៅប្រកបដោយផាសុខភាព។

ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកសិក្ខាសាលាសម្រាប់សិស្សថ្នាក់ទី១០នាពេលនេះ ក្នុងគោលបំណង បង្កើតសម្ភារឧបទេសដោយប្រើម៉ាស៊ីនព្រីន 3D បង្កើនការយល់ដឹងផ្អែកលើការពិសោធន៍រូបវិទ្យា លើកកម្ពស់ចំណាប់អារម្មណ៍សិស្សក្នុងការរៀនមុខវិជ្ជាស្ទែម (Stem) ជាថ្នាក់សំខាន់ដែលសិស្សត្រូវចាប់យកមុខវិជ្ជាចំនួនពីរ មានដូចជា វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដោយសារតែសិស្សភាគច្រើនចាប់យកមុខវិជ្ជាវិទ្យាសាស្ត្រសង្គម វាងាយស្រួលក្នុងការសិក្សា ម្យ៉ាងទៀតនៅពេលប្រឡងធូរជាង និងជាប់ច្រើនជាង។ រាជរដ្ឋាភិបាលជំរុញឱ្យក្មួយចាប់យកមុខវិជ្ជាវិទ្យាសាស្ត្រ ព្រោះវាបានចូលរួមគាំទ្រដល់វិស័យកសិកម្ម (ការបង្កាត់ពូជដំណាំ) ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ ព្រោះកម្ពុជានៅពេលខាងមុខត្រូវការធនធានមនុស្សដែលមានចំណេះដឹងបច្ចេកទេស វិទ្យាសាស្ត្រដោយសារបច្ចុប្បន្នកម្ពុជានៅមានធនធានមនុស្សនៅមានកម្រិតក្នុងការចូលរួមចំណែកកសាង វិនិយោគ និងអភិវឌ្ឍ ទន្ទឹមនោះយើងត្រូវការធនធានមនុស្សឆ្លើយតបទៅនឹងទីផ្សារនាពេលអនាគត ក្នុងការចូលរួមតម្រង់ទិសការអភិវឌ្ឍសមត្ថភាពជំនាញ បច្ចេកទេសបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង