**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម វ៉ា ថន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តខែសីហា របស់រដ្ឋបាលខេត្តក្រចេះ

ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានជម្រុញណែនាំដល់អាជ្ញាធរក្រុងស្រុក មានសមត្ថកិច្ច៖
-ត្រូវចុះពិនិត្យនិងណែនាំបងប្អូនរស់នៅតាមចិញ្ជើមផ្លូវសាធារណ: អំពីការធ្វើផ្លូវគ្របលើប្រព័ន្ធលូរដោះទឹក ដែលធ្វើឲ្យមុខលូរួមតូចឬបិទជិត ពិបាកដល់ការជួយសង្រ្គោះរំដោះទឹកនាពេលគ្រោះមហន្តរាយទឹកជំនន់ ឬទឹកភ្លៀងមកដល់។
-អាជ្ញាធរមានសមត្ថកិច្ចក្រុងស្រុក ត្រូវចុះពិនិត្យ និងរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណ: ទីប្រជាជន ណែនាំនិងធ្វើកិច្ចសន្យាឲ្យម្ចាស់អាជីវកម្ម បងប្អូនអាជីវករ ដែរប្រើប្រាស់ផ្លូវ ក្នុងការលក់ដូរ និងសម្រាប់ផ្លាស់ប្តូរទំនិញជាបណ្តោះអាសន្ន ត្រូវគោរពតាមការនាំរបស់អាជ្ញាធរ និងសម្រួលដល់ការធ្វើចរាចរណ៍របស់សាធារណៈជន។
-ស្នើឲ្យពិនិត្យណែនាំដល់ម្ចាស់អាជីវកម្ម និងអ្នកបើកបររថយន្តដឹកគ្រួស-ខ្សាច់-ថ្ម អំពីសណ្តាប់ធ្នាប់ និងកម្រិតទម្ងន់នៃការដឹក ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងការជ្រុះរាយប៉ាយតាមដងផ្លូវ ខូចសោភ័ណភាព ចំពោះការដឹកផ្ទុកទម្ងន់ហួសកម្រិត បើកបរក្នុងល្បឿនលឿន និងដឹកគ្មានសណ្តាប់ធ្នាប់ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះពិនិត្យណែនាំដល់អ្នកបើកបរ និងចាប់ឃាត់ ផាកពិន័យទៅតាមបច្ចេកទេស និងត្រូវធ្វើកិច្ចសន្យា ។

ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរដល់អាជ្ញាធរខេត្តទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចុះពិនិត្យដល់ទីតាំងទួលសុវត្ថិភាព និងបានណែនាំដល់អាជ្ញាធរឲ្យរៀបចំបោសសម្អាត និងកែលម្អទីទួលសុវត្ថិភាពដែលមានស្រាប់តាមបណ្តាស្រុក ដើម្បីទុកសម្រាប់ជម្លៀសប្រជាពលរដ្ឋ និងសត្វពាហន: ដែលរងគ្រោះនិងងាយរងគ្រោះ ពីទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយនានា ជាពិសេសបានណែនាំហាមឃាត់បងប្អូនកុំឲ្យចូលកាប់ទន្ទ្រានយកដីសហគមន៍(ទួលសុវត្ថិភាព)ដែលជាដីទុកបម្រើប្រយោជន៍រួមនៅមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវចុះពិនិត្យ និងផ្សព្វផ្សាយអំពីការចុះចាក់វ៉ាក់សាំងសត្វពាហន:តាមបណ្តាក្រុងស្រុក ដើម្បីឲ្យបងប្អូនបានជ្រាប និងដើម្បីត្រៀមប្រមូលសត្វរបស់ខ្លួនបានរួចរាល់ ៕

អត្ថបទដែលជាប់ទាក់ទង