ឯកឧត្តម យឹម សុខុម និងឯកឧត្តម វ៉ី សំណាង អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រា និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ជូនរដ្ឋបាលក្រុងឧដុង្គម៉ែជ័យ និងក្រុងច្បារមន
ភ្នំពេញ៖ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រា និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ជូនរដ្ឋបាលក្រុងឧដុង្គម៉ែជ័យ និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ៕