**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ អាស៊ាន DGICM លើកទី២៦ រហូតចប់ជាស្ថាពរប្រកបដោយជោគជ័យ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ អាស៊ាន DGICM លើកទី២៦ រហូតចប់ជាស្ថាពរប្រកបដោយជោគជ័យ។

កិច្ចប្រជុំត្រូវបានប្រារព្ធធ្វើនៅទីក្រុងភូកេត ប្រទេសថៃ រយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែសីហា ឆ្នាំ២០២៣ ក្នុងនោះមាន៖ កិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និង ប្រធានកុងស៊ុល នៃបណ្តាប្រទេសអាស៊ានទាំងអស់ ក្រោមប្រធានបទ “ពង្រឹងសន្តិសុខ បង្កើនកិច្ចសហប្រតិបត្តិការ និងចិរភាពអនាគត” ទទួលបានលទ្ធផលដូចខាងក្រោម៖ ទទួលយកប្រទេសទីម័រឡេស្តេ ចូលរួមប្រជុំក្នុងឋានៈជាអ្នកសង្កេតការណ៍លើកទីមួយ។

បញ្ជាក់ឡើងវិញពីការតាំងចិត្តរបស់សមាជិកអាស៊ានទាំងអស់ក្នុងការបន្តពង្រឹងសន្តិសុខតាមព្រំដែន និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហការក្នុងតំបន់លើការងារអន្តោប្រវេសន៍។ ការប្រឈមនឹងនិន្នាការ នៃការជួញដូរមនុស្សក្នុងតំបន់ និងការឆ្លើយតបទៅនឹងបទឧក្រិដ្ឋផ្សេងៗ និងកត់សម្គាល់ពីការរីកចម្រើនថ្មីៗក្នុងបណ្តាប្រទេសអាស៊ាន និងបានផ្លាស់ប្តូរយោបល់លើការខិតខំប្រឹងប្រែងការងារអន្តោប្រវេសន៍ ការងារកុងស៊ុល និងការគ្រប់គ្រងព្រំដែនថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោកទាំងមូល។ កិច្ចប្រជុំក៏បានអនុម័តលើឯកសារណែនាំមួយចំនួនផងដែរមុននឹងបិទបញ្ចប់ជាស្ថាពរប្រកបដោយសាមគ្គីភាព ភាពស្និទ្ធស្នាល និងរីករាយ។

ក្នុងនោះក៏មានកិច្ចប្រជុំលើកទី១៨ អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន បូក ប្រទេសអូស្ដ្រាលី (18th DGICM+Australia) និងកិច្ចប្រជុំលើកទី២ អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន បូក ៣ (ចិន ជប៉ុន កូរ៉េ) (2nd DGICM+3 CONSULTATION ) ទីក្រុងភូកេត ប្រទេសថៃ ដែលក្នុងនោះបានលើកឡើងពីការពង្រឹកកិច្ចសហប្រតិបត្តិការកាការពារសន្តិសុខតាមព្រំដែន ការចែករំលែកព៌ត័មាន និងការផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីអន្តោប្រវេសន៍នៃបណ្តាប្រទេសអាស៊ាន។

ជាមួយនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ក៏បានជួបប្រជុំទ្វេរភាគីជាមួយចិន និងឥណ្ឌូនេស៊ីផងដែរ ដែលក្នុងកិច្ចប្រជុំបានលើកឡើងពីការពង្រឹង និងធ្វើឱប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការការពារ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសអន្តោប្រវេសន៍ផ្សេងៗ។ កិច្ចប្រជុំនោះក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនទាក់ទងការជួញដូរកម្លាំងពលកម្ម និងការជួញដូរមនុស្សផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង