នាយឧត្តមសេនីយ សែម សុវណ្ណនី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំតាមវីដេអូអនឡាញ ជាមួយមេបញ្ជាការតាមតំបន់បេសកកម្ម ដើម្បីពង្រឹកប្រតិបត្តិការរក្សាសន្តិភាព
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំតាមវីដេអូអនឡាញ ជាមួយមេបញ្ជាការតាមតំបន់បេសកកម្ម ដើម្បីពង្រឹកប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិឱ្យកាន់តែល្អ។
ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ សែម សុវណ្ណនី ក៏បានផ្ញើរពាក្យពេចន៍សួរសុខទុក្ខ និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដល់កងកម្លាំងទាំងអស់ផងដែរ។
ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ ក៏បានកោតសរសើរយ៉ាងខ្លាំងដល់កម្លាំងមួកខៀវកម្ពុជាតាមតំបន់បេសកកម្ម ក្នុងការបំពេញបេសកកម្មបានយ៉ាងល្អ និងបានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ខំប្រឹងបន្ថែមទៀត ដើម្បីធ្វើឱ្យកិត្តិនាមកម្ពុជាកាន់តែល្បីល្បាញក្នុងបេសកកម្មរក្សាសន្តិភាពជូនមនុស្សជាតិ ៕