**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវ សែម សុធា ចំពោះមរណភាពឯកឧត្តម ស្វាយ ដូត**ចូលរួមរំលែកមរណទុក្ខ! ឯកឧត្តម ស្វាយ ដូត ទទួលមរណភាពដោយសារបញ្ហាបេះដូង**រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តចំពោះការវិនិយោគ ដែលគិតគូរលើភាពស្អាតក្នុងទឹករបស់កម្ពុជា**ឧត្ដមសេនីយ៍ទោ ខូវ លី ណែនាំដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល យកចិត្តទុកដាក់ បម្រើសេវាជូនពលរដ្ឋឲ្យបានទាន់ពេលវេលា**ស្នងការនគរបាលខេត្តបាត់ដំបង ដាស់តឿនមន្រ្តីនគរបាលទាំងអស់ សូមកុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន**សហគមន៍ខ្មែរពីអូស្ត្រាលី និងណូវែលហ្សេឡង់ អញ្ជើញទស្សនកិច្ចតំបន់ព្រំដែន កម្ពុជា-វៀតណាម**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**ប្រមុខរដ្ឋស្ដីទីត្រាស់បង្គាប់តែងតាំង មន្រ្តីរួមទាំងឧកញ៉ាចំនួន៦២រូប ជាទីប្រឹក្សារបស់ឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា**ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់អ៉ីស្រាអែល បានកើនដល់ ៣២៦នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស**ប៉ូលិសកូរ៉េខាងត្បូង ចាប់ផ្តើមរឹតបន្តឹងសន្តិសុខបន្ថែមទៀត សម្រាប់មេដឹកនាំបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ក្រោយសមាជិកសភាព្រមានអំពីផែនការធ្វើឃាតដ៏សាហាវមួយសំដៅទៅលើ លោក លី ជេយ៉ុង**អភិបាលខេត្តពោធិ៍សាត់៖ រាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ ពីកម្ពុជាទៅកាន់ទីផ្សារពិភពលោក**រដ្ឋាភិបាលនៃប្រទេសប៉េរូ ប្រកាសភាពអាសន្នក្នុងរដ្ឋធានីលីម៉ា ហើយដាក់ពង្រាយទាហានតាមដងផ្លូវ ដើម្បីជួយទប់ទល់នឹងអំពើហិង្សានាពេលថ្មីៗ និងដែលបានឆក់យកជីវិត តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់**លោក ដូណាល់ ត្រាំ អះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចមកសេតវិមានដល់សហរដ្ឋអាម៉េរិក«ក្នុងពេលដ៏ខ្លីខាងមុខ»**លោក ដូណាល់ ត្រាំ និយាយជាមួយលោក ពូទីន ដោយបង្ហាញក្តីសង្ឃឹមអំពីការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន**ក្រសួងការងារ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបរិវត្តកម្មឌីជីថលលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) នៃការអនុវត្ត ផ.យ.អ-ក.ស.ប. ២០២៤-២០២៨**គួរឲ្យអាសូរណាស់! ក្មេងប្រុសអាយុ១ខួបជាង បាត់បង់ជីវិតដោយសារលង់ទឹក នៅស្រុកមង្គលបូរី**ជាការសងសឹក! ចលនាក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានកំណត់គោលដៅលើក្រុមនាវាផ្ទុកយន្តហោះអាមេរិក ជាមួយនឹងការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ**អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយថា មានប្រទេសជាច្រើន ស្ម័គ្រចិត្តចូលរួមផ្តល់កងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន ក្នុងករណីដែលកិច្ចព្រមព្រៀងសន្តិភាព ត្រូវសម្រេចបានជាមួយរុស្ស៉ី**សម្តេចធិបតី ផ្តល់ជាគោលការណ៍នៅតំបន់ដាច់ស្រយាល គ្រូមធ្យមសិក្សាដែលចូលនិវត្តន៍ ត្រូវពិនិត្យលទ្ធភាពឱ្យបន្តកិច្ចសន្យាធ្វើជាគ្រូបណ្តោះអាសន្ន រហូតរើសគ្រូថ្មីបាន

អភិបាលរាជធានីភ្នំពេញ បំផុសយុទ្ធនាការដាំដើមឈើ ដើម្បីធ្វើឱ្យទីក្រុងភ្នំពេញមានពណ៌បៃតង

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ថែរក្សាដើមឈើឱ្យបានគង់វង្ស និងធ្វើរបាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការវិឌ្ឍនៃការដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យដើមនៅអាចរស់នៅដោយភាពគង់វង្ស និងរក្សាបានជាទីក្រុងមានពណ៌បៃតង។

ការជំរុញបែបនេះក្នុងឱកាសដែរឯកឧត្តម ឃួង ស្រេង បានអញ្ជើញជាអធិបតីក្នុងពិធីដាំនិងចែកកូនឈើដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៣ នៅក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំ ខណ្ឌកំបូល នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដានេះ ធ្វើឡើងដើម្បីបង្ហាញពីស្មារតីយកចិត្តទុកដាក់ក្នុងការថែរក្សាព្រៃឈើធ្វើឱ្យភ្នំពេញមានមានពណ៌បៃតងស្រស់ស្អាត។ ឯកឧត្តមបានបន្តថា ព្រៃឈើមានអត្តប្រយោជន៍ច្រើនណាស់ ដូចជាផ្តល់ជាជម្រកសត្វព្រៃ ផ្តល់អុកស៊ីសែន និងការទប់ទល់ការប្រែប្រួលអាកាសធាតុជាដើម។ ព្រៃឈើមានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះយើងត្រូវថែទាំ និងរក្សាព្រៃឈើឱ្យបានគង់វង្សទាំងអស់គ្នា។

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំ ខណ្ឌកំបូលនេះ មានចំនួន ១,២៩៦ដើម (មានគ្រញូង, បេង, នាងនួន, ធ្នង់, ច្រេស, សាគូរ៉ា, គគីរ, កកោះ, ឈើទាល, គ្រាប់បែក, ក្ងោក, ចំប៉ី, ផ្កាកែវ និងឥន្ទនេល) ដោយ២៣០ដើម ចែកនៅតាមវត្តអារាម និងសាលារៀន និងចំនួន២,០០០ដើមផ្សេងទៀតសម្រាប់ចែកនៅទូទាំង១៤ខណ្ឌ។ ជាមួយនេះ យើងក៏បានត្រៀមកូនឈើគ្រប់ប្រភេទចំនួន ៣៥,០០០ដើមទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមដងផ្លូវសាធារណៈ។

ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញអាជ្ញាធរខណ្ឌទាំងអស់លើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើយ៉ាងហោចណាស់ ក្នុង១ខណ្ឌយ៉ាងតិច២០០ដើម។ អាជ្ញាធរខណ្ឌទាំង១៤ត្រូវថែរក្សាដើមឈើឱ្យបានគង់វង្ស ដោយក្រោយការដាំត្រូវថែទាំដោយស្រោចទឹក និងធ្វើរបាយការណ៍យ៉ាងតិច៣ខែម្តង មករដ្ឋបាលរាជធានីភ្នំពេញជុំវិញការដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យបានដឹងថា ដើមឈើរស់ ឬងាប់ ងាយស្រួលយើងបានដាំបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញជាទីក្រុងរក្សាមានភាពបៃតងស្រស់ស្អាត។

បើតាមរបាយការណ៍របស់លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម បានឲ្យដឹងថា សម្រាប់ការរៀបចំពិធីអបអរសាទរទិវាដាំដើមឈើជាប្រពៃណីជាតិឆ្នាំនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ទទួលបានការឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញ កំណត់យកបរិវេណ សាលាបឋមសិក្សាទនំជ្រឹង ស្ថិតក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ជាទីតាំងសម្រាប់ប្រារព្ធពិធី និងដាំដើមឈើចម្រុះជសច្រើនប្រភេទ សរុបចំនួន ១,២៩៦ដើម៖ (មានគ្រញូង, បេង, នាងនួន, ធ្នង់, ច្រេស, សាគូរ៉ា, គគីរ, កកោះ, ឈើទាល, គ្រាប់បែក, ក្ងោក, ចំប៉ី, ផ្កាកែវ និងឥន្ទនេល)។

លើសពីនេះ យើងបានដាំដើមឈើចំនួន ២៣០ដើមទៀត នៅតាមបណ្តាវត្តអារាម និងសាកលវិទ្យាល័យ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ រួមមាន៖ នៅក្នុងបរិវេណវត្តពូនភ្នំ ភូមិព្រៃពពេល សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ ១៥ដើម (ធ្នង់) នៅក្នុងបរិវេណវត្តស្នៀតសិម្ពលី ភូមិស្វាយ សង្កាត់ស្ងោរ ខណ្ឌកំបូល ចំនួន ៩៣ដើម (ច្រេស, ក្ងោក និងចាន់គីរី) នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន ១២២ដើម (គ្រញូង, ធ្នង់, បេង, នាងនួន, ច្រេស, កកោះ, ត្របែកព្រៃ, ឥន្ទនេល និងត្នោត)។

ជាមួយគ្នានេះ នៅមានកូនឈើចម្រុះប្រភេទចំនួន ២,០០០ដើម ផ្សេងទៀត (ធ្នង់, គគីរ, ឈើទាល, សាគូរ៉ា និងរ៉ូល) ត្រូវបានត្រៀមទុកក្នុងពិធីនេះ សម្រាប់ប្រគេនព្រះសង្ឃចែកជូនរដ្ឋបាលខណ្ឌទាំង១៤ និងបងប្អូនប្រជាពលរដ្ឋ ដើម្បីយក ទៅដាំនៅតាមទីវត្តអារាម ដងផ្លូវសាធារណៈ និងលំនៅដ្ឋានរៀងៗខ្លួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង