ឯកឧត្តម ស៊ុយ សែម អញ្ជើញជួបជុំពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រោមឱវាទនៃក្រសួងរ៉ែនិងថាមពល
ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រោមឱវាទនៃក្រសួងរ៉ែនិងថាមពល នៅសណ្ឋាគារហ្គាឌិនស៊ីធីភ្នំពេញ។ ដោយមានការអញ្ជេីញចូលរួមពីសំណាក់អ្នកឧកញ៉ា លី យ៉ុងផាត់ អ្នកឧកញ៉ា កុក អាន ថ្នាក់ដឹកនាំ លោក លោកស្រីប្រធានមន្ទីរ និងមន្រ្តីរាជការនៃក្រសួងរ៉ែនិងថាមពលទាំងអស់។
ថ្លែងក្នុងពីធីពិសារអាហារសាមគ្គីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរនិង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរ៉ែនិងថាមពលដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរៀងៗខ្លួន និងលើកទឹកចិត្តឱ្យបន្តអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើន ជាពិសេសលើអាទិភាពទាំង០៣រួមមាន៖ វិស័យរ៉ែ, ថាមពល និងប្រេងកាត ៕