ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយសារធម្មជាតិ ចំនួន២៥០គ្រួសារ ក្នុងក្រុងពោធិ៍សាត់ ទទួលបានជំនួយរបស់លេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣
ភ្នំពេញ៖ ឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញអមដំណេីរ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីជួបសំណេះសំណាល និងចែកអង្ករជំនួយរបស់លេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ សម្រាប់ប្រជាពលរដ្ឋក្រីក្រ ដែលទទួលរងគ្រោះដោយធម្មជាតិ ចំនួន២៥០គ្រួសារ នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៕