**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ

អភិបាលរងខេត្តរតនគិរី អរគុណស្ថានទូតអាមេរិក ដែលផ្តល់មូលនិធិគាំទ្រឲ្យមានកម្មវិធីអាហារូបករណ៍ភាសាអង់គ្លេសសម្រាប់ការងារនៅខេត្ត

ភ្នំពេញ៖ ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្តរតនគិរី តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានថ្លែងអំណរគុណស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់មូលនិធិក្នុងការគាំទ្រអោយមានកម្មវិធីអាហារូបករណ៍ភាសាអង់គ្លេសសម្រាប់ការងារនៅខេត្ត។

ការថ្លែងអំណរគុណនេះធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តមអភិបាលរងខេត្ត និងឯកឧត្តម ផាទ្រីក មឺហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានអញ្ជើញចូលរួមក្នុងពិធីបញ្ចប់វគ្គសិក្សាកម្មវិធីអាហារូបករណ៍ភាសាអង់គ្លេសសម្រាប់ការងារនៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាសុីស្ថិតនៅក្រុងបានលុង នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមអភិបាលរងខេត្ត បានចាត់ទុកការឧបត្ថម្ភថវិកាដោយស្ថានទូតសហរដ្ឋអាមេរិកនេះ ពិតជាមានសារៈប្រយោជន៍ណាស់ដល់យុវជន និងយុវតីព្រោះថាកម្មវិធីនេះ បានផ្តល់ឱកាសអោយយុវជន និងយុវតី ទទួលបានការបណ្តុះបណ្តាលបន្ថែមទៅលើភាសាអង់គ្លេស និងជំនាញផ្សេងទៀត ដែលឆ្លើយតបជាមួយតម្រូវការងារនៅលើទីផ្សារ។ លើសពីនេះទៅទៀត ចំណេះដឹងដែលយុវជន និងយុវតីយើងទទួលបានពីកម្មវិធីនេះ នឹងធ្វើអោយយុវជន និងយុវតីទាំងអស់គ្នាក្លាយជាធនធានមនុស្សដ៏ល្អ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងខេត្ត ក៏ដូចជាទូទាំងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលរងខេត្ត ក៏បាន
ស្នើរដល់ស្ថានទូតសហរដ្ឋអាមេរិចប្រចាំ ព្រះរាជាណាចក្រកម្ពុជាសូមពិចារណាក្នុងការបន្តគម្រោងបែបនេះបន្ថែមទៀត ព្រោះថាមានយុវជន និងយុវតីច្រើនណាស់ដែលមិនមានឱកាសក្នុងការទទួលបានការសិក្សាភាសាអង់គ្លេស និង ជំនាញនានាដែលឆ្លើយតបជាមួយឱកាសការងារ។

មានប្រសាសន៍សំណេះសំណាលជាមួយប្អូនសិស្សានុសិស្សដែលទទួលបានអាហារូបករណ៍ឯកឧត្តមអភិបាលរងខេត្ត និងឯកឧត្តម ផាទ្រីក មឺហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានសម្តែងនូវការសប្បាយរីករាយនិងមានការជឿទុកចិត្តលើការវិនិយោគរបស់ស្ថានទូតអាមេរិកលើប្អូនៗម្នាក់ៗដោយសង្ឃឹមថាប្អូនៗទាំងអស់គ្នានឹងវិនិយោគមកវិញរួមចំណែកក្នុងការបង្កើនសមត្ថភាពខ្លួនឯងនិងពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាអោយកាន់តែល្អប្រសើរផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកក៏បានសម្តែងនូវមោទនៈភាពមចំពោះវត្តមានដ៏ច្រើនរបស់សិស្សជាជនជាតិដើមភាគតិចនៅក្នុងគម្រោងនេះ។ ហើយសហរដ្ឋអាមេរិកមានការងារសកម្មក៏ដូចជាការជឿជាក់លើសិទ្ធិស្មើភាពគ្នាទៅលើសហគមន៍របស់ប្រទេសនីមួយៗក្នុងនោះការចូលរួមដោយស្មើរភាពគ្នាពីសហគមន៍ជនជាតិដើមភាគតិចតាមរយៈគម្រោងមួយនេះ ៕

អត្ថបទដែលជាប់ទាក់ទង