ឯកឧត្តម វ៉ី សំណាង ដឹកនាំក្រុមការងារចុះអន្តរាគមន៍បូមទឹក ដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួត ប្រមាណ ៨៦ហិចតា ក្នុងស្រុកសំរោងទង
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះអន្តរាគមន៍បូមទឹក ដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួត ប្រមាណ ៨៦ហិចតា ស្ថិតនៅភូមិព្រៃទួក ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះដែរមន្ទីរធនធានទឹក និង ឧតុនិយមខេត្ត ក៏បានផ្ដល់ជូននូវប្រេងសាំងដល់គ្រួសារដែលទទួលរងនៅផលប៉ះពាល់ ក្នុងមួយគ្រួសារទទួលបានចំនួន ១០លីត្រផងដែរ ៕