**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

មន្ត្រីជំនាញនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងអប់រំ បន្តចុះពង្រឹង សុខភាពសិក្សានៅខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ក្រសួងអប់រំ យុវជន និងកីឡា សហការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរៀបចំសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីការបង្ការការប្រើប្រាស់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិកគ្រឿងញៀនខុសច្បាប់ មេរោគអេដស៍ ជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតាមគ្រឹះស្ថានសិក្សានៅខេត្តព្រះសីហនុ ដែលមានអ្នកពាក់ព័ន្ធចូលរួមពីថ្នាក់ជាតិ និងក្រោមជាតិ សរុប២២១នាក់។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានស្វាគមន៍និងរបាយការណ៍ពីការចូលរួមអនុវត្តនូវគោលនយោបាយជាតិស្តីពីសុខភាពសិក្សាដែលបានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០១៩មក។

ថ្លែងក្នុងនាម ឯកឧត្ដម គួច ចំរើន អភិបាល និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ នាឱកាសនោះ ឯកឧត្ដម ឯម ភាព បានថ្លែងថា បញ្ហាគ្រឿងញៀន អេដស៍ ចរាចរណ៍ និងបារីអេឡិចត្រូនិកគឺជាបញ្ហាសុខភាពដែលផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋដែលយើងទាំងអស់គ្នាខិតខំចូលរួមបង្ការទប់ស្កាត់កុំឱ្យមានការរីករាលដាល។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែងថា បញ្ហាជំងឺអេដស៍នៅមិនទាន់ទៅណាចោលយើងទេ បញ្ហានេះអាចត្រឡប់មកវិញបានពេលដែលយើងធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន។

ថ្លែងក្នុងនាម ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នាឱកាសនោះដែរ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងនូវការកោតសរសេីរដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំពង្រឹងបាននូវគុណភាពសិក្សាដែលជាផ្នែកមួយជួយពង្រឹងបាននូវគុណភាពអប់រំនៅកម្ពុជា ហើយគុណភាពអប់រំអាចរឹងមាំបានលុះត្រាតែសិស្សទាំងអស់មានសុខភាពល្អ។

ជាមួយគ្នានេះ លោកជំទាវ ឃុន រចនា បានមានសំណូមពរដល់អ្នកចូលរួមទាំងអស់ត្រូវបន្តចូលរួមយកចំណេះដឹងពីសិក្ខាសាលានេះទៅផ្សព្វផ្សាយដល់មិត្តភក្តិនិងមនុស្សជាទីស្រឡាញ់ដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការប្រើប្រាស់នូវផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក គ្រឿងញៀន បង្ការមេរោគអេដស៍ ជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង