ឯកឧត្តម គួច ចំរើន នាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងនាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតឧបត្ថម្ភជូនក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលទទួលបានជ័យលាភីលេខ១ ឯកឧត្តមបណ្ឌិត ស សុខា នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត និងលោកអភិបាលក្រុង។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ឧបត្ថម្ភជូនដល់ក្រុមកីឡាបាល់ទះនៃស្នងការដ្ឋាននគរបាលខេត្ត ៕