រុស្ស៊ី ថាខ្លួនបានទម្លាក់ដ្រូនរបស់អ៊ុយក្រែន នៅភាគខាងលិចទីក្រុងមូស្គូ ខណៈអាកាសយានដ្ឋានចំនួន០២ត្រូវបានបិទជាបណ្ដោះអាសន្ន
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា កងការពារដែនអាកាសរុស្ស៊ី នៅថ្ងៃសុក្រនេះ បានទម្លាក់យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ខណៈវាហោះឆ្ពោះទៅរកគោលដៅ ដែលមិនបានបញ្ជាក់ច្បាស់លាស់ ក្នុងទីក្រុងមូស្គូ ដែលជាការវាយ ប្រហារចុងក្រោយបង្អស់ នៃការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើរដ្ឋធានីរុស្ស៊ី។
មុននេះ អាកាសយានដ្ឋាន Vnukovo នៅទីក្រុងមូស្គូ និងអាកាសយានដ្ឋាន Kaluga ចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ (៩៥ ម៉ាយល៍) ភាគនិរតីនៃរដ្ឋធានីត្រូវបានបិទជាបណ្ដោះអាសន្នដោយសារតែការហោះហើរយន្តហោះគ្មានមនុស្សបើក។ ក្រោយមកពួកគេក៏បានបើកឡើងវិញ។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ុនប៉ងរបស់របបក្រុង Kyiv ដើម្បីអនុវត្តការវាយប្រហារភេរវករដោយយន្តហោះគ្មានមនុស្សបើក (UAV) ទៅលើកន្លែងមួយក្នុងទីក្រុងមូស្គូ ត្រូវបានរារាំង ដោយបន្ថែមថា Drone ត្រូវបានកកស្ទះ និងធ្លាក់ក្នុងព្រៃ ភាគខាងលិចនៃទីក្រុងម៉ូស្គូ។
មុននេះ អាកាសយានដ្ឋាន Vnukovo បានបញ្ជាក់ថា ខ្លួនត្រូវបានបង្ខំឱ្យផ្អាកជើងហោះហើរទាំងអស់ សម្រាប់ហេតុផលហួសពីការគ្រប់គ្រងរបស់អាកាសយានដ្ឋាន ដោយបន្ថែមថាជើងហោះហើរមួយចំនួនត្រូវបានប្តូរទិសទៅកាន់អាកាសយានដ្ឋានផ្សេងទៀតនៅក្នុងតំបន់មូស្គូ។
ក្រោយមកជើងហោះហើរបានបន្តនៅអាកាសយានដ្ឋាន Vnukovo និង Kaluga ឡើងវិញ។
ការវាយប្រហារតាមអាកាសដោយយន្តហោះគ្មានមនុស្សបើកចូលជ្រៅក្នុងប្រទេសរុស្ស៊ីបានកើនឡើងចាប់តាំងពីយន្តហោះគ្មានមនុស្សបើកត្រូវបានបំផ្លាញពីលើវិមានក្រឹមឡាំងកាលពីដើមខែឧសភា។ តំបន់ជនស៊ីវិលនៃរដ្ឋធានីត្រូវបានវាយប្រហារនៅពេលក្រោយក្នុងខែឧសភា ហើយសង្កាត់ពាណិជ្ជកម្មនៅទីក្រុងមូស្គូត្រូវបានគេកំណត់គោលដៅពីរដងក្នុងរយៈពេលបីថ្ងៃកាលពីដើមខែនេះ។
រុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ១៣ គ្រឿងដែលចង់វាយប្រហារទីក្រុងមូស្គូ និងក៏ជាទីក្រុងធំបំផុតនៅគ្រីមៀ ដែលរុស្ស៊ីបានបញ្ចូលពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កប៉ាល់សាកល្បងពីចម្ងាយរបស់អ៊ុយក្រែន ដែលត្រូវបានគេហៅថាជាយន្តហោះគ្មានមនុស្សបើកបានវាយប្រហារលើនាវាដឹកប្រេងរបស់រុស្ស៊ី និងមូលដ្ឋានទ័ពជើងទឹកនៅឯកំពង់ផែ Novorossiysk របស់រុស្ស៊ីនៅលើសមុទ្រខ្មៅ។
ជាធម្មតា អ៊ុយក្រែនមិនធ្វើអត្ថាធិប្បាយថានរណាជាអ្នកនៅពីក្រោយការវាយប្រហារលើទឹកដីរុស្ស៊ីទេ បើទោះបីជាក្រុមមន្ត្រីបានបង្ហាញការពេញចិត្តជាសាធារណៈលើពួកគេក៏ដោយ។
ប្រភព៖ Reuters
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}