**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីលួច (មានស្ថានទម្ងន់ទោស) ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី

ភ្នំពេញ៖ ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៣ បានបញ្ជូនជនសង្ស័យ ទាំង៤នាក់ ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីករណីលួចតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហាង សុផាន់ណា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីលួច (មានស្ថានទម្ងន់ទោស) ដែលប្រព្រឹត្តកាលពីវេលាម៉ោង០១និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខហាងស៊ុប ស្មងគោ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន៖
១.ឈ្មោះ ឈឿត សម្បត្តិ (ទៀ) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ សំណាង អាណាន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ
៣.ឈ្មោះ នូ ណាវីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ
៤.ឈ្មោះ មល់ ដេវីត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ។

ជនសង្ស័យទាំង៤នាក់ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រតិបត្តិការនេះដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូចំនួន៣គ្រឿង (០១គ្រឿងជារបស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់ដើមវិញ), កាំបិតកែច្នៃ ប្រវែង ៥០សង់ទីម៉ែត្រ ចំនួន០១ដើម, កាំបិតផ្គាក់ដងឈើ ប្រវែង ២៤សង់ទីម៉ែត្រ ចំនួន០១ដើម, ពូថៅដងឈើប្រវែង ១២សង់ទីម៉ែត្រ ចំនួន០១ដើម, បំពង់ទីបដែកពណ៌ស (ដងឆ័ត្រ) ប្រវែង ០១ម៉ែត្រ ចំនួន០១ដើម។

លោកវរសេនីយ៍ត្រី បានបន្តថា កាលពីនៅវេលាម៉ោងប្រហែល០៩និង៣០នាទីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះរួមនិងមិត្តភត្តិ ចំនួន០៧នាក់ បាននាំគ្នាជិះម៉ូតូចំនួន០៣គ្រឿង ចេញពីភ្នំស្រុក ជិះទៅក្រុងសិរីសោភ័ណ ដើម្បីទៅកម្មពិធីខួបកំណើតអ្នកភូមិទៅរៀនជាមួយគ្នា នៅក្រុងសិរីសោភ័ណ ពេលចប់កម្មពិធី រហូតដល់ម៉ោង០១និង៣០នាទី រំលងអាធ្រាត ចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះ និងមិត្តភក្កិ បាននាំគ្នាជិះម៉ូតូត្រឡប់ទៅស្រុកវិញ ខណៈជិះដល់ចំណុចហាងលក់ស៊ុបស្មងគោ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្រាប់តែមានក្មេងស្ទាវ០១ក្រុម ពុំដែលស្គាល់ មានគ្នាប្រហែល០៨នាក់ ជិះម៉ូតូ០៣គ្រឿង មានកាន់កាំបិត ជិះបញ្ច្រាស់ទិសគ្នាត្រលប់ក្រោយ បានជិះម៉ូតូតាមកាប់ ពេលនោះខ្លួនផ្តួលម៉ូតូ ដើម្បីគេចខ្លួន ក្រោយមកក៏បានត្រឡប់ទៅយកម៉ូតូស្រាប់តែបាត់ម៉ូតូ ក៏បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារ ភាពថា ក្រុមរបស់ខ្លួនពិតជាបានធ្វើសកម្មភាពដេញកាប់ និងយកម៉ូតូជនរងគ្រោះពិតប្រាកដមែន ៕

អត្ថបទដែលជាប់ទាក់ទង