បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១១ សីហា ឃាត់ខ្លួនជនពាក់ព័ន្ធ ៤៥នាក់
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ជនសង្ស័យចំនួន ៤៥នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន៖ +ជួញដូរ ៩ករណី ឃាត់ ១៥នាក់ (ស្រី ០នាក់)។+ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៤នាក់ (ស្រី ០នាក់)។+ប្រើប្រាស់ ៥ករណី ឃាត់ ១៦នាក់ (ស្រី ២នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែសីហា រួមមាន៖ -មេតំហ្វេតាមីន (Ice) = ៩,២១ក្រាមនិង ៣២កញ្ចប់តូច៕