ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តបាត់ដំបង
ភ្នំពេញ៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្ដម សក់ សេដ្ឋា អនុប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកបវេល បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តបាត់ដំបង។
កិច្ចប្រជុំខាងលើនេះបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង៕