ហ្វីលីពីនកំពុងពិភាក្សាការនាំចូលអង្ករពីប្រទេសវៀតណាម និងឥណ្ឌា
ហ្វីលីពីន៖ មន្ត្រីកសិកម្មម្នាក់បានឲ្យដឹងថា ប្រទេសហ្វីលីពីនកំពុងពិភាក្សាក្នុងការនាំចូលអង្ករពីប្រទេសវៀតណាម និងឥណ្ឌា ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ស្វែងរកការជំរុញការទប់ស្កាត់ និងតម្លៃទាប។
អនុរដ្ឋលេខាធិការជាន់ខ្ពស់ក្រសួងកសិកម្ម លោក Domingo Panganiban បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្ញើដោយការិយាល័យប្រធានាធិបតី Ferdinand Marcos Jr. ថា ក្រុមហ៊ុននាំចេញវៀតណាមបានដកស្រង់តម្លៃរួចហើយ ដែលទាបជាងការប្រជុំកាលពីពេលថ្មីៗនេះ រហូតដល់ ៤០ ដុល្លារ។
អនុរដ្ឋលេខាធិការជាន់ខ្ពស់ក្រសួងកសិកម្ម សង្ឃឹមថានឹងត្រួសត្រាយផ្លូវសម្រាប់ប្រទេសនេះក្នុងការទទួលបានលក្ខខណ្ឌកាន់តែប្រសើរសម្រាប់ការនាំចូលអង្ករបន្ថែមពី ៣០០,០០០ តោន ទៅ ៥០ ម៉ឺនតោនសម្រាប់ឆ្នាំនេះ។
Domingo Panganiban បានឲ្យដឹងថា ការទិញបន្ថែមអាចបន្ទាបតម្លៃអង្ករសម្រាប់ប្រទេសហ្វីលីពីន ដោយសារវានឹងជំរុញសារពើភ័ណ្ឌជាតិ ដែលទោះបីជាគ្មានការនាំចូលក៏ដោយ ក៏ត្រូវបានគេរំពឹងថានឹងមានរយៈពេលពី ៥២ ទៅ ៥៧ ថ្ងៃនៅចុងឆ្នាំនេះ។ លោក Ferdinand Marcos Jr. កាលពីដើមខែនេះបានឲ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍មានស្តុកអង្ករគ្រប់គ្រាន់សម្រាប់ប្រើប្រាស់បាន បើទោះបីជាមានការប្រែប្រួលអាកាសធាតុ El Nino នៅឆ្នាំក្រោយក៏ដោយ។
ប្រទេសហ្វីលីពីនគឺជាប្រទេសផលិតអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក ប៉ុន្តែជាធម្មតាវាទិញពីអ្នកផ្គត់ផ្គង់ធំៗដូចជាប្រទេសថៃ និងវៀតណាម ដើម្បីជួយបំពេញចន្លោះប្រហោងផលិតកម្មដែលបណ្តាលមកពីព្យុះទីហ្វុង។ មន្ត្រីកសិកម្មកាលពីខែធ្នូបានឲ្យដឹងថា ការនាំចូលអង្ករនៅឆ្នាំនេះទំនងជានឹងឈានដល់ប្រហែល ២.៥ លានតោន ពីប្រហែល ៣.៥ លានតោនក្នុងឆ្នាំ២០២២។
ប្រភព៖ Bnn Bloom Berg
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}