**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

សម្ដេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខេត្តព្រៃវែង

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ១៣ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខេត្តព្រៃវែង នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ក្នុងខេត្តព្រៃវែង ព្រមទាំងសកម្មជន ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារសារខាគណបក្សទូទាំងខេត្តព្រៃវែង។

ក្នុងកិច្ចប្រជុំនោះ ក៏មានការធ្វើរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅ និងលទ្ធផល នៃការបោះឆ្នោតពីសំណាក់ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែងផងដែរ។ សម្ដេចក្រឡាហោម ក៏បានផ្ដល់ឱកាសជូនតំណាងគណបក្ស និងក្រុមការងារគណបក្សប្រជាជនក្នុងខេត្តព្រៃវែង ឡើងបង្ហាញចំណាប់អារម្មណ៍ និងចែករំលែកបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតផងដែរ។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចតេជោ ប្រធានគណបក្ស និងក្នុងនាមគណៈអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា បានសម្ដែងការកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់ថ្នាក់ ក្រុមការងារយុវជន ក្រុមការងារស្រ្តី និងគណៈចលនាមហាជនរបស់ណបក្ស ព្រមទាំងសកម្មជនគណបក្សគ្រប់មជ្ឈដ្ឋានដែលខិតខំសហការគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យគណបក្សទទួលបានជោគជ័យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានដែលបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត និងគាំទ្រយ៉ាងធំធេងដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិជាបន្តបន្ទាប់ ស្របតាមមាគ៌ារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចក្រឡាហោម ក៏មានប្រសាសន៍ អំពីការវាយតម្លៃលើដំណើរការបោះឆ្នោត, បទពិសោធន៍ នៃភាពជោគជ័យក្នុងការបោះឆ្នោតនៅខេត្តព្រៃវែង, បញ្ហាប្រឈម, សំឡេងឆ្នោតគាំទ្រគណបក្សដទៃ និងទិសដៅការងារដែលត្រូវអនុវត្ត។ សម្ដេចក៏បានសង្កត់ធ្ងន់អំពីការផ្ដល់ការគាំទ្រចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ និងខិតខំបន្តបង្កើនកម្លាំងគាំទ្រនៅតាមមូលដ្ឋានសម្រាប់ការបោះឆ្នោតបន្តបន្ទាប់ទៀត ៕

អត្ថបទដែលជាប់ទាក់ទង