កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកទ្រាំង ខេត្តតាកែវ
តាកែវ៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ។
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចំណុះឱ្យផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៅថ្ងៃសុក្រ ១០រោច ខែតុទិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែសីហាឆ្នាំ២០២៣ វេលាម៉ោង ១៦:៣០នាទី បានធ្វើការចុះបង្ក្រាបទីតាំងមួយកន្លែងនៅ ចំណុចភូមិព្រៃមៀន ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០៤នាក់ និងដកហូតវត្ថុតាងនៅជាប់នឹងខ្លួនជនសង្ស័យរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់តូច មានទម្ងន់០,៨៩ក្រាម(សូន្យក្បៀសប៉ែតសិបប្រាំបួនក្រាម)ថ្នាំសុទ្ធ
-ម៉ូតូចំនួន ០២គ្រឿង (ម៉ាកC125 ពណ៍ខ្មៅសេរ៊ី ឆ្នាំ2019 ស្លាកលេខតាកែវ 1V-5235 ០១គ្រឿង, វីន័រស្លាកលេខ 1AB-6810 ០១គ្រឿង)
-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Vivo
-កាំភ្លើងច្នៃ ០៣ដើម
-កាំបិត ០១ដើម
-ដំបងពីរកំណាត់ ០១ដើម
-នាឡិការ ០១គ្រឿង
-សម្ភារ:សម្រាប់ជក់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំងបួនរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕