**រដ្ឋមន្ត្រីការបរទេសតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក**អ៊ុយក្រែន អះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវាយប្រហាពេញមួយយប់របស់រុស្ស៉ី**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ម៉ែន សំអន**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេច ទៀ បាញ់**មន្ទីរបញ្ចកោណ ស្នើឱ្យយោធាផ្តល់ការការពារសុវត្ថិភាព ជុំវិញការចូលទៅកាន់ព្រែកជីកប៉ាណាម៉ា**ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេ ញ**ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ**អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន**ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ “សមរាត្រីប្រាសាទអង្គរ Equinox Angkor”**មេទ័ពជើងគោកកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា គឺ “ល្អណាស់”**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធលួច

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ផងដែរ។ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន ០៥នាក់ ធ្វើសកម្មភាពឆក់កាបូប ក្រោយពីឃាត់ខ្លួន ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣នេះ អនុវត្តតាមនីតិវិធី។ ចំណែកកាបូប ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រគល់ជូនម្ចាស់ដើមវិញ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅវេលាម៉ោង១៥ និង២០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ប្រព្រឹត្តកាលពីវេលាម៉ោង០៣ និង០០នាទីយប់ចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខកាស៊ីណូកាឡាក់ស៊ី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យោងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ សោម ដានី ភេទស្រី អាយុ ២៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបន្តថា ជនសង្ស័យឈ្មោះ មិន តុលា (ហៅឌី) ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យរូបនេះរួមទាំងបក្ខពួក ចំនួន ០៥នាក់ទៀត ជិះម៉ូតូ០២គ្រឿង បានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះ ពេលកំពុងជិះម៉ូតូជាមួយប្ដី បណ្តាលឲ្យដាច់ខ្សែ កាបូបធ្លាក់ទៅលើដី ភ្លាមនោះជនសង្ស័យឈ្មោះ មិន តុលា (ហៅឌី) បានលោតចុះពីលើម៉ូតូទៅរើសកាបូបនោះ ក៏ត្រូវបានសន្តិសុខដែលយាមនៅក្បែរនោះធ្វើការឃាត់ខ្លួនបានតែម្ដង ចំណែកបក្ខពួកបានជិះម៉ូតូគេចខ្លួន។

ក្រោយពីទទួលបានព័ត៌មានពីសន្តិសុខ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យខាងលើ នាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះពិតប្រាកដមែន ៕

អត្ថបទដែលជាប់ទាក់ទង