**ការក្លែងបន្លំជានាវាសញ្ជាតិខ្មែរ ដោយមិនបានចុះបញ្ជីត្រឹមត្រូវ នឹងត្រូវផ្តន្ទាទោសតាមច្បាប់**ឯកឧត្តម គួច ចំរើន ណែនាំឲ្យកីឡាករអុំទូក ខេត្តកណ្ដាល ត្រូវធ្វើជាគំរូល្អដល់គេគ្រប់គ្នា ពិសេសត្រូវជៀសឱ្យបាននូវការប្រើប្រាស់អំពើហិង្សា**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់**ប្រទេសរុស្ស៊ី បើកការវាយប្រហារ ដោយមីស៊ីលលើកដំបូងរបស់ខ្លួន លើរដ្ឋធានីអ៊ុយក្រែន**គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បង្ហាញបញ្ជីផ្គូផ្គងការប្រណាំងទូកប្រចាំថ្ងៃទី១**កម្ពុជា-ហូឡង់ ប្តេជ្ញាពង្រឹងឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច**ទេសចរចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ បានសម្រុកមកទស្សនាអង្គរវត្ត ក្នុងថ្ងៃទីមួយនៃពិធីបុណ្យអុំទូក**ឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបសំណេះសំណាល ជាមួយប្រធានសហគមន៍ចាប៉ីអមតៈ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូក**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់

រដ្ឋមន្ត្រីក្រសួងអប់រំ លើកបង្ហាញពីគោលបំណងចម្បងៗនៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកបង្ហាញពីគោលបំណងចម្បងៗនៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដែលបានប្រកាសបើកជាផ្លូវការ នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅវិមានកីឡដ្ឋានជាតិអូឡាំពិក។

គោលបំណងចម្បងៗរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រួមមាន៖
១.បំផុសសកម្មភាពអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានសិក្សារាជធានីខេត្ត។
២.បំផុសស្មារតីដល់សិស្សានុសិស្សចូលរួមលេងកីឡា ដើម្បីសុខភាព ការរីកចម្រើននូវបញ្ញាស្មារតី ឆន្ទៈខ្ពស់ កាយសម្បទាមាំមួន ក្នុងកម្រិតសិស្សបឋមសិក្សានេះ ដើម្បីលើកទឹកចិត្តសិស្សានុសិស្សបន្តការហ្វឹកហាត់កីឡាឱ្យកាន់តែសកម្មបន្ថែមទៀត នៅពេលបន្តចូលកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា ដោយនេះជាថ្នាលមួយសម្រាប់ការជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ។
៣.ជំរុញលើកទឹកចិត្តអ្នកលេងកីឡា អ្នកមានឧបនិស្ស័យផ្នែកកីឡាចូលរួមប្រកួតប្រជែងបង្កើនសមត្ថភាព តាមរយៈការហាត់ហ្វឹកហ្វឺនយ៉ាងខ្ជាប់ខ្ជួន ដើម្បីបណ្តុះកីឡាករ កីឡាការិនីឆ្នើម សម្រាប់ក្រុមជម្រើសជាតិ នាថ្ងៃអនាគត។
៤.បង្កើនការជួបជុំ បង្កបរិយាកាសសប្បាយរីករាយ បង្កើនមិត្តភាព ភាតរភាព សាមគ្គីភាព ពង្រឹងកាយសម្បទា បញ្ញាស្មារតីឱ្យបានរឹងមាំ និងកាត់បន្ថយភាពអសកម្មផ្សេងៗ ជាពិសេសជំរុញឱ្យកីឡាករ កីឡាការិនីវ័យក្មេងឱ្យចេះប្រាស្រ័យទាក់ទងគ្នា យោគយល់អធ្យាស្រ័យគ្នា ក្នុងការចែករំលែក។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងវិស័យអប់រំកាយ និងកីឡា តាមរយៈការរៀបចំគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យកីឡា និងការធ្វើកំណែទម្រង់កីឡាតាមគ្រប់រូបភាព។ ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះ កម្ពុជាបានទទួលជោគជ័យ ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលធ្វើឱ្យបណ្តាប្រទេសអាស៊ាន និងពិភពលោកបានកោតសរសើរស្ញប់ស្ញែងចំពោះការរៀបចំរបស់កម្ពុជា តាមរយៈលទ្ធផលនៃការបំណែកកំណត់ត្រាថ្មីនៃចំនួនមេដាយមាស ប្រាក់ និងសំរឹទ្ធ សរុបចំនួន ២៨៤គ្រឿង។

ឆ្លៀតក្នុងឱកាសបើកនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីគណៈកម្មការរៀបចំការប្រកួត គ្រូបង្វឹក កីឡាករ កីឡាការិនីឱ្យគោរពឱ្យបាននូវក្រមសីលធម៌ វិន័យ បទបញ្ជាបច្ចេកទេសកីឡាឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមលើកកម្ពស់កម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ ដោយផ្សាភ្ជាប់នឹងទីលានស្អាត បរិស្ថានស្អាត ដើម្បីសុខភាពល្អ។

ជាមួយគ្នានេះ កីឡាករ កីឡាការិនីត្រូវបន្តការខិតខំប្រឹងប្រែងហាត់ហ្វឹកហ្វឺន ដោយតាមរយៈព្រឹត្តិការណ៍កីឡានេះគឺជាឱកាសតែមួយគត់ ក្នុងការបញ្ចេញសមត្ថភាព ដើម្បីអភិវឌ្ឍ និងបង្កើនសមត្ថភាព។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យមន្ត្រីជំនាញកីឡាបន្តអនុវត្តន៍កំណែទម្រង់វិស័យកីឡា និងបន្តជួយគាំទ្រសហព័ន្ធកីឡាជាតិឱ្យកាន់តែរឹងមាំ ដើម្បីលើកកម្ពស់វិស័យកីឡាកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ បើតាមការរបាយការណ៍របស់លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ក្រសួងអប់រំបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាសហការការងារបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិទាំង១០ ក្នុងការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៣។ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ជាតិនេះ ក្រសួងបានរៀបចំគណៈកម្មការ អនុគណៈកម្មការ រួមទាំងអនុគណៈកម្មការបច្ចេកទេសទាំង ១០សហព័ន្ធ សរុបចំនួន ២៧៥នាក់។

សមាសភាពប្រភេទកីឡា និងក្រុមចូលរួមមានរាជធានី ខេត្តទាំង២៥ និងមាន ១០ប្រភេទកីឡា ដោយមានវិញ្ញាសាសរុប ៥១វិញ្ញាសា ហើយមេដាយដែលត្រូវបំពាក់មានសរុប ៥៣១គ្រឿង។ ចំពោះប្រតិភូកីឡា អ្នកដឹកនាំក្រុម និងគ្រូបង្វឹកមានចំនួនសរុប ២,៦០០នាក់៕

អត្ថបទដែលជាប់ទាក់ទង