**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ក្រសួងបរិស្ថាន សម្រេចពិន័យក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀលដែលបង្ហូរទឹកកខ្វក់ចូលស្ទឹងសង្កែប្រមាណជាង៥០ម៉ឺនដុល្លារ និងតម្រូវឱ្យប្ដូរទីតាំងចេញឆ្ងាយពីស្ទឹងសង្កែ

ភ្នំពេញ៖ តាមរយៈសេចក្ដីជូនដំណឹង ក្រសួងបរិស្ថានសម្រេចពិន័យក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀលដែលបង្ហូរទឹកកខ្វក់ចូលស្ទឹងសង្កែប្រមាណជាង៥០ម៉ឺនដុល្លារ និងតម្រូវឱ្យប្ដូរទីតាំងចេញឆ្ងាយពីស្ទឹងសង្កែយ៉ាងតិច១០គីឡូម៉ែត្រ។ ការពិន័យនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial) ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបង្ក ឱ្យមានការបំពុលទឹកស្ទឹងសង្កែ ធនធានជីវៈចម្រុះក្នុងទឹក និងការរស់នៅរបស់ពលរដ្ឋ។

យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនផ្ដល់សំណងប៉ះ ពាល់បរិស្ថាន ដោយផ្ទាល់ដូចជា ការនេសាទ ផលនេសាទ និងការផ្គត់ផ្គង់ទឹកស្អាតចំនួន ៩៣.៥៦០ដុល្លារ។ ក្រុមហ៊ុន ត្រូវបង់ប្រាក់សំណងចំនួន ៣៧៥.០០០ ដុល្លារផ្សេងទៀត ចំពោះការធ្វើឱ្យមានផលប៉ះពាល់ដោយប្រយោល មានដូចជាការបំពុលទឹកស្ទឹងសង្កែ និង សុខភាពសាធារណៈ។ ប្រាក់សំណងត្រូវបង់ មុនថ្ងៃទី២០ខែតុលា ឆ្នាំ២០២៣ជាកំហិត ទៅកាន់គណនេយ្យ ធនាគាររបស់គណៈកម្មាធិការ មូលនិធិបរិស្ថាននិងសង្គម។

ក្រសួងបរិស្ថានបានពិន័យអន្តរការណ៍ករណីមិនរាងចាល ចំនួន១៥០លានរៀល លើបទល្មើស៥ករណីបន្ថែមចំពោះក្រុមហ៊ុនដោយក្នុងនោះពិន័យ លើបទល្មើសបំពុលទឹកស្ទឹង និងត្រីពុលងាប់ចំនួន៣០លានរៀល។ ករណីមិនបានអនុវត្ត តាមលិខិតបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន ៣០លានរៀល ។ ករណីមានចេតនាធ្វើឱ្យ លេច ធ្លាយ ឬមានចេតនាបញ្ចេញសំណល់រាវ ដោយមិនឆ្លងកាត់ការសម្អាតបង្កឱ្យមានការបំពុល ៣០ លានរៀល។ ករណីមិនបានបូម សំណល់ រាវពីស្រះស្តុក ទៅធ្វើការសម្អាតឱ្យអស់តាមការតម្រូវរបស់ក្រសួងបរិស្ថាន បង្កឱ្យ មានការលេចធ្លាយសំណល់រាវ នេះចូលស្ទឹងសង្កែ ៣០លានរៀលនិងករណីដំណើការអាជីវកម្មដោយពុំទាន់មានការឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ចំននួន៣០លានរៀល។ការបង់ប្រាក់ពិន័យនេះ ត្រូវធ្វើនៅច្រកចេញ-ចូលតែមួយ នៃក្រសួង បរិស្ថាន មុនថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិត។

ជាមួយគ្នានេះ ក្រសួង តម្រូវឱ្យក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល ស្ដារបរិស្ថានឡើងវិញ ទាំងក្នុង និងជុំវិញទីតាំងរោងចក្រឱ្យបានរួចរាល់ មុនថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំហិត។ ក្នុងករណីក្រុមហ៊ុន មិនអនុវត្តតាមចំណុចណាមួយ ក្រសួងបរិស្ថាននឹងចាត់ វិធានការតាមផ្លូវតុលាការ និងច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង