ទឹកធ្លាក់ឆាយទឹកច្រាក ឧទ្យានជាតិជួរភ្នំក្រវាញ!
ភ្នំពេញ៖ ទឹកធ្លាក់ឆាយទឹកច្រាក គឺជាទឹកធ្លាក់ដែលជិតស្នាក់ការសហគមន៍ជាងគេស្ថិតក្នុងភូមិកោះ។ ទឹកធ្លាក់នេះមានចម្ងាយប្រមាណ ១១គីឡូម៉ែត្រ ពីស្នាក់ការសហគមន៍។
យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា នៅតាមផ្លូវទៅកាន់ទឹកធ្លាក់ អ្នកនឹងឆ្លងកាត់ភូមិចំនួន ២ រួមមាន ភូមិព្រែកស្វាយ និងភូមិកោះ ហើយនឹងឆ្លងកាត់វាលតារាង ដែលជាទីតាំងល្អសម្រាប់មើលព្រះអាទិត្យរៀបលិច ពេលធ្វើដំណើរត្រឡប់មកវិញ។
នៅតាមផ្លូវធ្វើដំណើរ និងតំបន់ជុំវិញ ភ្ញៀវទេសចរអាចប្រទះឃើញដានជើងសត្វដំរី ជ្រូកព្រៃ សត្វស្លាប និងសត្វព្រៃផ្សេងៗទៀត៕