ឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តថវិកា ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា និងគម្រោងថវិកា របស់ក្រសួងយុត្តិធម៌
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលថ្ងៃចន្ទ ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តថវិកាឆ្នាំ២០២៣ និងការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៤-២០២៦ ព្រមទាំងគម្រោងថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គលេខាធិការ អគ្គនាយក អគ្គាធិការ និង ជាប្រធានអង្គភាពថវិកា ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ នៃក្រសួងយុត្តិធម៌ ផងដែរ ៕