ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាល លោកយាយ ទូច ងួនហៀង និងលោកយាយ ចេង ញឹប មានអាការភ្នែកទ្បើងបាយទាំងសងខាង
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី បានឧបត្ថម្ភថ្លៃព្យាបាល លោកយាយ ទូច ងួនហៀង អាយុ ៧៨ឆ្នាំ និងលោកយាយ ចេង ញឹប អាយុ ៧១ឆ្នាំ រស់នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក មានអាការភ្នែកទ្បើងបាយទាំងសងខាង ហើយមានជីវភាពខ្វះខាត ពុំអាចធ្វើការព្យាបាលបាន។
ដោយសារទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវ ពេជ ចន្ទមុនី តាមរយៈបេសកកម្មក្រុមគ្រូពេទ្យ TYDA ចុះព្យាបាលជំងឺប្រជាពលរដ្ឋនៅសហគមន៍ក្រីក្រ ក្នុងបរិវេណសាលាបឋមសិក្សាទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ, លោកយាយ ទូច ងួនហៀង និងលោកយាយ ចេង ញឹប ត្រូវបានបញ្ជូនទៅធ្វើការវះកាត់ភ្នែកឡើងបាយទាំងសងខាងនេះដោយជោគជ័យ នៅមន្ទីរពេទ្យព្រះអង្គឌួង ។ បច្ចុប្បន្ន កែវភ្នែកទាំងសងខាងរបស់លោកយាយ អាចមើលឃើញដូចធម្មតាទ្បើងវិញហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល ទាំងវះកាត់ ស្នាក់នៅ និងហូបចុក ត្រូវបានជួយឧបត្ថម្ភគាំទ្រដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ៕