**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ឯកឧត្តម ហេង រតនា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការប្រចាំឆមាសទី១ និងលើកទិសដៅបន្ត របស់អគ្គនាយកស៊ីម៉ាក់

ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃចន្ទ ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការប្រចាំឆមាសទី១ និងលើកទិសដៅផែនការការងារប្រតិបត្តិការប្រចាំឆមាសទី២ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។

ក្នុងរយៈពេល៦ខែ (មករា-មិថុនា​)​ ឆ្នាំ២០២៣នេះ​ ទោះបីជាគម្រោងមួយចំនួនមានការពន្យារពេលនិងយឺតយ៉ាវក្នុងការចាប់ផ្តេីមអនុវត្តន៍ក៏ដោយ ក៏កិច្ចប្រតិបត្តិការគ្រប់មុខព្រួញរបស់អង្គភាពស៊ីម៉ាក់បានប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលល្អប្រសើរតាមផែនការដែលបានដាក់ចេញ ដោយបានបោសសម្អាតផ្ទៃដីចម្ការមីន/គ្រាប់បានសរុបចំនួនជាង ១៥១គីឡូម៉ែត្រក្រឡា ស្មើនឹង ១១៣,២៨% ធៀបនឹងផែនការឆមាសទី១ឆ្នាំ២០២៣ ដែលមានផ្ទៃដីចំនួនជាង១៣៤គីឡូម៉ែត្រក្រឡា។

កិច្ចប្រតិបត្តិការនេះ បានរកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣៦,៣១៥គ្រាប់។ ក្នុងឆមាសទី១ ឆ្នាំ២០២៣ នេះផងដែរ អង្គភាពស៊ីម៉ាក់ក៏បានផ្តល់ការអប់រំផ្សព្វផ្សាយយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមដល់ក្រុមគោលដៅតាមបណ្តាខេត្តបានចំនួន ១១,៦៤៨លើក ស្មើនឹង ៥៧១,៨១០ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុប ៨៩២,១២៩នាក់ ស្មើនឹង ៥៥,៧៧% នៃផែនការឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ក្នុងន័យដើម្បីពង្រឹងប្រសិទ្ធភាព គុណភាព ក៏ដូចជាពន្លឿនកិច្ចប្រតិបត្តិការ អង្គភាពស៊ីម៉ាក់បានយកចិត្តទុកដាក់ក្នុងបង្កើនពហុជំនាញដល់មន្រ្តីជំនាញតាមរយៈការហ្វឹកហ្វឺនជំនាញបច្ចេកទេសថ្មីៗ។

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ មន្រ្តីជំនាញរបស់អង្គភាពស៊ីម៉ាក់ចំនួន៧រូបបានធ្វើដំណើរទៅសាធារណរដ្ឋកូឡុំប៊ី ដើម្បីបន្តផ្តល់កិច្ចប្រតិបត្តិការហ្វឹកហ្វឺនសកម្មភាពកំចាត់មីន ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូឡុំប៊ី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង​ (south-south cooperation)។

ឆ្លៀតក្នុងឱកាសនេះដែរ ក្នុងនាមថ្នាក់ដឹកនាំនៃអង្គភាព ឯសូមអបអរសាទរចំពោះថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ចំនួន ៤១នាក់ ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហរទ័យ ត្រាប់បង្កាប់ដាក់ឱចូលនិវត្តន៍នៃក្រសួងការពារជាតិ។ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីទាំងអស់ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងរូបឯកឧត្តមផ្ទាល់ សូមគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានជំរុញ និងជួយឱបានចូលក្របខណ្ឌក្រសួងការពារជាតិ ៕

អត្ថបទដែលជាប់ទាក់ទង