**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អាជ្ញាធរជាតិអប្សរា ជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន ដំណាក់កាលទី២

ភ្នំពេញ៖ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអនុវត្តគម្រោងជួសជុលកំពង់ទឹក ដែលស្ថិតនៅលើច្រាំងនៃទំនប់ខាងលិចបារាយជ័យតដាក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន ទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ជាដំណាក់កាលទី២ ដោយនឹងត្រូវចំណាយពេលមួយឆ្នាំ ចាប់ផ្តើមពីដើមឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣នេះ។

បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័នលោក ជា សារិទ្ធ ឱ្យដឹងថា ខឿនកំពង់ទឹក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន មានរាងជាចតុកោណកែង ដោយចែកចេញជាបីផ្នែក ផ្នែកខាងកើតមានប្លង់ជារាងការ៉េ មានទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ដែលមានកាំជណ្តើរចំនួន៥កាំ។ មុននឹងឈានដល់ការជួសជុល ក្រុមការងារបានស្វែងរកឯកសារចាស់ៗមកសិក្សា ព្រមទាំងកំណាយបុរាណវិទ្យា សម្អាតកំណកដី ធ្វើសម្រង់ប្លង់ ការកត់ត្រា ការថតរូបដើម្បីបង្ហាញពីស្ថានភាពអភិរក្សមុនពេលជួសជុលដោយប្រៀបធៀបស្ថានភាពក្រោយពេលជួសជុលផង។

លោក ជា សារិទ្ធ ឱ្យដឹងទៀតថា បច្ចេកទេសនៃការជួសជុលកំពង់ទឹកផ្នែកខាងកើតនេះ អ្វីដែលបានសិក្សារកឃើញនៅទីនេះ គឺត្រូវយកមកប្រើក្នុងវិធីសាស្ត្រជួសជុលពង្រឹងខឿននេះទាំងស្រុង គឺជួសជុលតាមបច្ចេកទេសបុរាណ។ បច្ចុប្បន្ននេះ សម្រេចបាន៣០ទៅ៤០ភាគរយហើយ ដោយបានបញ្ចប់ការរៀបចំផ្គុំកាំជណ្តើរផ្នែកខាងជើង និងខឿនជាន់ទី១ ហើយបន្តទៅខឿនជាន់ទី២។ រីឯ ជណ្តើរខាងកើត ក្រុមការងារកំពុងរៀបចំបាន៥០ភាគរយ ដោយបានរៀបចំបានជណ្ដើរចំនួន៤កាំ នៅសល់កាំទី៥ និងខឿនជាន់ទី១ និងទី២ប៉ុណ្ណោះ។ កាលពីឆ្នាំ២០២២កន្លងទៅ ក្រុមអ្នកជំនាញធ្លាប់បានជួសជុលខឿនកណ្តាលមានទំហំបណ្តោយប្រវែង២១.៦០ម៉ែត្រ គុណនិង២១.៦០ម៉ែត្រនិងរចនាសម្ពន្ធកាំជណ្តើរចុះទៅកាន់ប្រាសាទព្រះខ័នក្នុងដំណាក់កាលទី១។

កំពង់ទឹកផ្នែកខាងកើតនៃប្រាសាទព្រះខ័ន មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារខឿនផ្នែកនេះ កាលពីសម័យសាងសង់ក្នុងដំណាក់កាលទី១ ប្រហាក់ប្រហែលគ្នា និងសម័យកាលនៃការកសាងប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ និងប្រាសាទតាសោមនោះ ដោយការរៀបចំរាជធានីជ័យស្រី មានប្រព័ន្ធធារាសាស្រ្តដែលកសាងក្នុងដំណាក់កាលជាមួយគ្នា ហើយខឿនជណ្តើរនៃតួកំពង់ទឹក ធ្វើអំពីថ្មភក់រៀបជាជញ្ជាំងពីខាងក្រៅមានឆ្លាក់ចម្លាក់ជាសត្វហង្ស និងនាគស្រដៀងគ្នាទៅនិងស្ពានហាលឆ្លងកាត់ទៅកាន់ប្រាសាទព្រះខ័ន។ ប៉ុន្តែ ក្រោយពីរាជ្យព្រះបាទជ័យវរ្ម័នទី៧ ផ្នែកខ្លះនៃកំពុងទឹកនេះ ត្រូវបានគេដកយកថ្មភក់ ទៅប្រើនៅកន្លែងផ្សេង។

ក្រុមអ្នកបុរាណវិទូ បានសិក្សាឃើញថាការប្រើប្រាស់ថ្មចាស់ឬក៏ថ្មបុរាណឃើញមានជាហូរហែរាប់ចាប់តាំងពីរាជ្យព្រះបាទជ័យវរ្ម័នទី៧ រហូតមកដល់ចុងសម័យអង្គរ។ ដូច្នេះ ក្រោយពីការដកយកថ្មភក់ជញ្ជាំងជុំវិញរបស់ខឿនខាងកើតចេញធ្វើឱ្យខឿនផ្នែកនេះរងនូវការបាក់ស្រុត ដោយសារទឹកហូរច្រោះដីខាងក្នុងធ្វើឱ្យថ្មបាយក្រៀមដែលនៅសល់បានស្រុតចុះក្រោមស្ទើរតែបាត់រូបរាងទាំងស្រុង។

នៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ កំពង់ទឹកនេះ ធ្លាប់មានការកែប្រែម្តងរួចមកហើយ បន្ទាប់ពីការសាងសង់ហើយភ្លាមៗនៅក្នុងរាជ្យរបស់ព្រះអង្គ។ យោងទៅតាមព័ត៌មាននៅលើសិលាចារឹកប្រាសាទព្រះខ័ន ឱ្យដឹងថា ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ និងបារាយជ័យតដាក ត្រូវបានកែប្រែនៅក្នុងដំណាក់កាលទី២ មានន័យថាបារាយត្រូវបានគេលើកឱ្យខ្ពស់ជាងមុន ដើម្បីបន្ថែមបរិមាណទឹកឱ្យបានច្រើន សម្រាប់យកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម និងជីវភាពប្រចាំថ្ងៃនៅរាជធានី។ ខឿននៃកំពង់ទឹកនេះ ក៏ត្រូវបានគេលើកឱ្យខ្ពស់ជាងមុនដែរ ដើម្បីជៀសផុតពីជំនន់ ពីព្រោះទឹកបារាយត្រូវបានគេបន្ថែមឱ្យច្រើន ហើយខឿននេះប្រហែលមានការជួសជុល ឬកែប្រែធ្វើឱ្យខ្ពស់ជាងដំណាក់កាលទី១។ ក្រោយរាជ្យព្រះបាទជ័យវរ្ម័នទី៧ កំពង់ទឹកនេះ ត្រូវបានទុកចោលមួយអន្លើរ ហើយប្រហែលជានៅក្រោយសម័យអង្គរ ឬមុននេះបន្តិច ឃើញមានស្លាកស្នាមជួសជុលដើម្បីប្រើប្រាស់បន្ត។

អ្នកគ្រប់គ្រងការដ្ឋានជួសជុលកំពង់ទឹកនាទិសខាងកើតរបស់ប្រាសាទព្រះខ័ន ឱ្យដឹងទៀតថា ការជួសជុលកំពង់ទឹកនេះ គឺជួសជុលអន្តរាគមន៍ក្នុងកម្រិតមួយអតិបរមា ធ្វើយ៉ាងណារៀបចំជណ្តើរ រៀបចំថ្មកម្រាល រៀបចំជញ្ជាំងនៃខឿនឱ្យរឹងឡើងវិញ ដើម្បីបង្ហាញអំពីតួនាទីរបស់កំពង់ទឹក និងទំនាក់ទំនងរវាងប្រាសាទព្រះខ័ន ជាមួយបារាយជ័យតដាក និងប្រាសាទនាគព័ន្ធ។

គោលបំណងនៃការជួសជុល គឺពង្រឹងតែផ្នែកខូចខាតទ្រុឌទ្រោមខ្លាំងឱ្យរឹងមាំ ដើម្បីបង្ហាញឱ្យឃើញនូវគ្រប់ស្រទាប់ប្រវត្តិសាស្ត្រ ចាប់តាំងពីសម័យកសាង រហូតមកដល់បច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង