សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នឹងអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីអគារទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែសីហា
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង នឹងអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីអគារទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។
ដោយឡែកចំពោះពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ នឹងរៀបចំធ្វើឡើងនារសៀលថ្ងៃដដែល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)៕