សម្តេច ស ខេង បញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធចុះដោះស្រាយជាបន្ទាន់ចំពោះបញ្ហាខ្វះទឹករបស់ប្រជាពលរដ្ឋ ជាពិសេសកសិករ នៅស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធចុះដោះស្រាយជាបន្ទាន់ចំពោះបញ្ហាខ្វះទឹករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកសិករ នៅស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បន្ទាប់ពីពួកគាត់បង្ហាញកង្វល់យ៉ាងខ្លាំងអំពីការខ្វះទឹកស្រោចស្រប់ស្រូវ ហើយខណៈពេលនេះស្រូវរបស់ពួកគាត់ខ្លះក៏បានស្វិតជាបណ្តើរៗហើយដែរនោះ។
សម្តេចក្រឡាហោម បានចេញបទបញ្ជាបែបនេះបានធ្វើឡើង នៅក្នុងឱកាសដែល សម្តេចអញ្ជើញសម្ពោធវិមានឯករាជ្យ សួនសម្តេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូក្រាលកៅស៊ូ ACជុំវិញវិមានឯករាជ្យខេត្តបាត់ដបងនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ៕