**ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព៖ កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត**រដ្ឋមន្ត្រីការពារវៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យការពារជាតិ​ ឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញធ្វើបទបង្ហាញស្តីពី “បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ” ក្នុងសម័យប្រជុំពេញអង្គវគ្គ១**សម្តេចធិបតី៖ កម្ពុជា ជាសក្ខីភាពបញ្ជាក់ពីឥទ្ធិពលនៃសន្តិភាពនាំមកនូវការប្រែប្រួល និងមានឆន្ទៈខ្ពស់ចែករំលែកបទពិសោធទៅដល់បណ្តាប្រទេសជុំវិញពិភពលោក**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ

សៀវភៅ កម្ពុជាសម័យតេជោ វគ្គ៣៦ «ការផ្ទៀងផ្ទាត់ផែនទី របស់រាជបណ្ឌិត្យសភា»

ឆ្នាំ២០២៣–សៀវភៅ«កម្ពុជា សម័យតេជោ»ជាស្នា​ដៃ​រ​បស់ ​ឯ​ក​ឧត្ត​ម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជា​សមា​ជិ​ក​​ក្រុ​ម​ប្រឹ​ក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចង​ក្រ​ងសៀវភៅនេះឡើងដើម្បីបង្ហាញ​ទៅ​ដល់​មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោមការដឹកនាំរបស់ ស​ម្តេ​ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុ​ជា​មានការរីកចម្រើន និងមានសមិទ្ធផលជាច្រើនរាប់មិនអស់ ដែ​លត្រូវចាប់អារម្មណ៍កោតស​រ​សើ​រ និងកត់ត្រាទុក។ ដូច្នេះ ខ្លឹមសារក្នុងសៀវភៅនេះ មិនមានរៀបរាប់លម្អិត អំពី​ដំណើរជីវិត​រ​បស់សម្តេច ហ៊ុន សែន ដូចសៀវភៅដទៃៗទៀតទេ។

ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែ​ល​ស​ម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែង ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេស ដើ​​ម្បីសុខុមាលភាពប្រជាជនដោយគ្មានរើសអើង ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬន​យោ​​​បាយចាប់តាំងពីក្រោយព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបា​នបង្កើតឡើងនៅឆ្នាំ១៩៩​៣​និ​ង​​ការ​បញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ឯកឧត្តម ពៅ សុខ ជឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជាពន្លឺ ជា​​​ឯ​កសា​រជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬមនុស្សជំនាន់ក្រោយ ក្នុង​កា​រ​សិ​ក្សា​​​ឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែ​លកើតមាន​ឡើ​ងនៅក្នុងផ្ទៃប្រទេសចន្លោះ​ពី​ឆ្នាំ​១​៩​៧​០​ដល់ឆ្នាំ២០២៣។ ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែល​មាននៅក្នុងសៀវភៅ«​កម្ពុ​ជា ស​ម័​យ​តេ​ជោ​»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ៣៦« ការផ្ទៀងផ្ទាត់ផែនទី របស់រាជបណ្ឌិត្យសភា »
រាជបណ្ឌិត្យសភា ដែលជាស្ថាប័ន នៃបណ្តុំខួរក្បាលកំពូលរបស់ជាតិ បានប្រកាសថា នៅ​ម៉ោ​ង៩ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ នឹងបើការផ្ទៀងផ្ទាត់ផែនទី ដែលបា​ន​មក​ពីគ្រ​ប់​ភា​គី ជាពិសេសភាគីគណបក្សប្រឆាំង ។​លោក ឯម សុវណ្ណារ៉ា សមាជិកក្រុមការងារស្រាវជ្រាវព្រំដែន នៃរាជបណ្ឌិត្យសភា​ក​ម្ពុ​ជា ត្រូ​វបានសារព័ត៌មានថ្មីៗ ដកស្រង់សម្តីថា នៅរសៀលថ្ងៃពុធទី១២ ខែសីហា ក្រុ​មការងាររ​ប​​ស់លោកទទួលបានផែនទីពីប្រភពជាច្រើន រួមមានទាំងប្រភពរាជរដ្ឋាភិបាលចំនួន២៦ផ្ទាំង ពី​​គណបក្សប្រឆាំងសង្គ្រោះជាតិចំនួន២៦ និងពីវិទ្យាស្ថានភូមិសាស្ត្រជាតិរបស់ប្រទេ​សបា​រាំ​ង​។​ ការប្រកាសផ្ទៀងផ្ទាត់ផែនទីរបស់រាជបណ្ឌិត្យសភាកម្ពុជា ធ្វើ​ឡើងមុនពេលក្រុមការងារ​ចំ​ពោះ​​កិ​ច្ចរបស់រាជរដ្ឋាភិបាល ដែលនឹងរៀបចំការផ្ទៀតផ្ទាត់ផែនទី ដែល​អង្គកា​រសហប្រជាជា​តិ​ឱ្យ​ខ្ចី នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។ គណៈកម្មការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទី ត្រូ​វ​បានរាជរដ្ឋាភិបាលបង្កើតឡើង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ ដោ​យមានលោក​ឧបនា​យក​រ​ដ្ឋ​មន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាប្រធាន ។
តា​មគោលការណ៍គណៈកម្មការចំពោះកិច្ច បង្កើតឡើងដើម្បីធានាតម្លាភាព និងភាពត្រឹម​ត្រូវ​ច្បា​​ស់​លាស់ក្នុងការចាត់ចែង សម្របសម្រួលការទទួល ការប្រគល់ និង​ការពិនិត្យផ្ទៀងផ្ទា​ត់​ផែ​​នទី។ សមាសភាព ភាគីពាក់ព័ន្ធមួយចំនួន នៃ​គណៈកម្មការចំពោះកិច្ចសម្រាប់សម្រប​សម្រួ​ល​កា​រ​ងា​រ​ប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទីរួមមាន៖

១.លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស (ប្រធាន)
២. លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន (អនុប្រធាន)
៣.លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (សមាជិក)
៤. លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (សមាជិក)
៥. លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (សមាជិក)
៦. លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី (សមាជិក)
៧. លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ (សមាជិក)
៨. លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ (សមាជិក)
៩. លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ (សមាជិក) តំណាងគណបក្សប្រជាជនកម្ពុជា មាន៥រូប៖

១. លោក សោម សឿន
២. លោក សុខ ឥសាន្ត
៣. លោក កែ ប៊ុនឃាង
៤. លោក អ៊ក គឹមហាន
៥. លោក ហង្ស ថុល តំណាងគណបក្សសង្គ្រោះជាតិ មាន៥រូប៖

១. លោក អ៊ូ ច័ន្ទប្ញទ្ធិ
២. លោក សេង ម៉ារឌី
៣. លោក ឡុង រី
៤. លោក កែវ ភីរម្យ
៥. លោក លិម គិមយ៉ា តំណាងគណបក្សហ្វ៊ុនស៊ិនប៉ិច មាន៥រូប៖
១. លោក យូ ហុកគ្រី
២. លោក សាយ ហាក់
៣. លោក នុត សុខុម
៤. លោក ទឹង អ៊ីស៊ាម
៥. លោក ផាន់ សិទ្ឋី សមាជិកគណបក្សប្រជាជន នៅព្រឹទ្ធសភា
១. លោក ជា ជេដ្ឋ ប្រធានគណៈកម្មាធិការទី២
២. លោក គង់ សារាជ ប្រធានគណៈកម្មាធិការទី៩
៣. លោក ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មាធិការទី១០ សមាជិកសភា ខាងគណបក្សប្រជាជនកម្ពុជា

១. លោក ឈាង វុន ប្រធានគណៈកម្មាធិការទី៥ នៃរដ្ឋសភា
២. លោក ប៉ែន បញ្ញា ប្រធានគណៈកម្មាធិការទី៦ នៃរដ្ឋសភា
៣. លោកស្រី និន សាផុន ប្រធានគណៈកម្មាធិការទី៩ នៃរដ្ឋសភា ។
កាលពីដើមខែសីហា ឆ្នាំ២០១៥ គណបក្សប្រឆាំង តាមរយៈលោកបណ្ឌិត សុខ ទូច បាន​ប្រ​កាសថា នៅម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ខ្លួននឹ​ងប្រ​គ​ល់​ផែ​នទីខ្នាត១/១០០.០០០ ជូនរាជបណ្ឌិត្យសភា ដើម្បីយកទៅស្រាវជ្រាវ និងផ្ទៀងផ្ទាត់ ហើ​យ​នៅ​​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ គណបក្សប្រឆាំង ដែលមិនទាន់ប្រគល់ផែនទីជូន​រាជ​បណ្ឌិ​ត្យ​សភា បានប្រកាសថា នឹងផ្ញើផែនទីឌីជីថលរបស់ខ្លួនទៅរាជបណ្ឌិត្យសភា តាមកា​រទា​ម​ទា​រ​រ​បស់ប្រធានរាជបណ្ឌិត្យសភាលោក សុខ ទូច ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនទីឌីជីថ​លរ​បស់​រាជ​រ​ដ្ឋាភិបាល ដែលរកឃើញពីអង្គការសហប្រជាជាតិ អាមេរិក បារាំង និងឥណ្ឌូចិន ។

លោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្រ្តគណបក្សប្រឆាំង បានប្រាប់អ្នកកាសែតថា រាជបណ្ឌិត្យសភា បា​នទាមទារឱ្យគណបក្សសង្គ្រោះជាតិ បង្ហាញផែនទីឌីជីថល ច្បាប់ចម្លង ដែលមាននៅក្នុងដៃ ហេ​តុដូច្នេះយើងនឹងផ្ញើផែនទីនេះទៅនៅថ្ងៃស្អែក ហើយប្រសិនបើមិនមានអ្វីផ្លាស់ប្តូរ យើ​ង​នឹ​ង​ដាក់ទៅរាជបណ្ឌិត្យសភានៅប្រហែលម៉ោង១០ ព្រឹកថ្ងៃទី១០ ខែសីហា។ ក្រៅពីនេះ គ​ណប​ក្ស​លោ​កក៏នឹងផ្ញើផែនទីរបស់ខ្លួនទៅកាន់រាជរដ្ឋាភិបាលផងដែរ ខ​ណៈពេលកន្លងមកមាន​ការ​អំ​​ពាវនាវពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក ច័ន្ទឫទ្ធិ លើកឡើងថា ស​ង្ឃឹមថាបន្ទា​ប់​ពី​រ​ដ្ឋាភិបាលប្រមូលផែនទីទាំងអស់ពីអង្គការសហប្រជាជាតិ និងប្រទេសពាក់ព័ន្ធដទៃទៀត នឹ​ង​មានការបើកចំហក្នុងលក្ខណៈតម្លាភាពទៅអ្នកជំនាញជាតិ និងអន្តរជាតិ និងគណបក្ស​ន​យោ​​បាយ ។

នៅថ្ងៃនោះដែរ លោកបណ្ឌិត សុខ ទូច បានប្រាប់អ្នកាកសែតភ្នំពេញប៉ុស្តិ៍ដែរថា លោ​កប្រមូលផែនទីចុងក្រោយពីគណបក្សប្រឆាំងនៅត្រឹមថ្ងៃស្អែកទី១០ ខែសីហា បន្ទា​ប់ម​ក​ក្រុ​​​មលោកនឹងចាប់ផ្តើមសិក្សាពីផែនទីទាំងអស់ ហើយលទ្ធផល នៃ​ការសិក្សាអំពីផែ​នទី​នឹ​ង​ប​ញ្ជូ​​នត្រលប់ទៅអ្នកនយោបាយវិញជាពិសេសគណបក្សនយោបាយដែលមា​នអាសនៈនៅក្នុង​រ​​ដ្ឋ​​សភា។ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ក្រុមអ្នកស្រាវជ្រាវពីបញ្ហាព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា បា​នប្រកាសថា ខ្លួននឹងអញ្ជើញតំណាងគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា សា​ធា​រ​ណ​ជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ឱ្យចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ផែនទី ដែ​លប្រ​មូល​បា​ន​ពីគ្រប់ភាគីចំនួន២៦ផ្ទាំង។
ការផ្ទៀងផ្ទាត់ផែនទីនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រទី១៤ ខែសីហា ។ លោកបណ្ឌិត សុខ ទូច ឱ្យដឹងថា នៅថ្ងៃទី១៤ ខែសីហា នឹងពិនិត្យផ្ទៀងផ្ទាត់ម្តងទៀត ផែ​ន​ទី​ដែ​លក្រុមលោកទទួលបានពីបណ្ណាល័យប្រទេសបារាំង ពីបណ្ណាល័យសភាអាមេរិក ពីអ​ង្គកា​រ​ស​ហប្រជាជាតិ ពីគណបក្សប្រឆាំង និងរាជរដ្ឋាភិបាលកម្ពុជា ខណៈលើកទី១ ក្រុ​មស្រា​វ​ជ្រាវ​រ​ប​ស់លោក ដែលពិនិត្យ និងផ្ទៀងផ្ទាត់កាលពីថ្ងៃទី១១ ខែសីហា ឃើញថា ផែ​នទីដែលខ្លួនទ​ទួ​ល​បា​ននោះដូចគ្នា គឺជាផែនទីបោះពុម្ពនៅឆ្នាំ១៩៥២ និងមានលេខ ដាប់បិលយូ (W) ២២០។ លោ​ក សុខ ទូច ពន្យល់ថា គោលបំណងធំ នៃក្រុមអ្នកស្រាវជ្រាវរបស់លោក គឺចង់​ឱ្យគ​ណ​ប​ក្ស​ ដែលមានអាសនៈក្នុងរដ្ឋសភា ទាំងពីរមានការឯកភាពគ្នាជាមុនអំពីផែនទី បន្ទា​ប់មក​ក្រុម​រ​ប​ស់លោកនឹងចុះទៅពិនិត្យមើលព្រំដែនជាក់ស្ដែង។

ក្រោយពីការចុះពិនិត្យតំបន់ព្រំដែនរួច ក្រុ​មអ្នកស្រាវជ្រាវ នឹង​ធ្វើរបាយការណ៍ដែលរកឃើញពីស្ថានភាពជាក់​ស្ដែងនៅ​តាម​ព្រំ​ដែ​ន​នោះ​ ដាក់ជូនសភា និងរាជរដ្ឋាភិបាល។​៣ថ្ងៃបន្ទាប់ គឺថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី​កា​រផ្ទៀ​ង​ផ្ទា​ត់​ផែនទីប្រទេសកម្ពុជា ជាមួយប្រទេសវៀតណាម ព្រឹកថ្ងៃទី១៤ ខែសីហា នៅ​រាជ​បណ្ឌិ​ត្យ​ស​ភា​កម្ពុជា ក្រុមស្រាវជ្រាវព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា ស្នើឱ្យគណបក្សសង្គ្រោះជាតិ រក​ផែ​នទី២ផ្ទាំងបន្ថែមទៀត ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជាមួយផែនទីរបស់រាជ​រដ្ឋាភិបាលចំ​នួន​២៦​ផ្ទាំ​ង ស្របពេល ដែល​ក្រុ​ម​ស្រាវជ្រាវព្រំដែនកម្ពុជា ទទួលបានផែនទីពីគណបក្សប្រឆាំងចំ​នួន​២​៤​ផ្ទាំងរួចហើយ ហើយប្រសិនបើគណបក្សសង្គ្រោះជាតិ មិនប្រគល់ផែនទី២ផ្ទាំងទៀតឱ្យ​លោ​ក​ទេ ក្រុមលោកសម្រេចថា នឹងយកផែនទីរបស់រាជរដ្ឋាភិបាលទាំង២៦ផ្ទាំង ដើ​ម្បីចុះ​ទៅពិ​និ​ត្យ​​មើ​លការបោះបង្គោលជាក់ស្ដែងនៅតាមព្រំដែន។
លោកបណ្ឌិត សុខ ទូច អះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា លទ្ធផលនៃ​ការ​ផ្ទៀង​ផ្ទាត់​ប​ង្ហា​ញ​​ថា ផែនទីរបស់គណបក្សសង្គ្រោះជាតិទាំង២៤ផ្ទាំង គឺដូចគ្នាបេះបិទទៅនឹងផែនទីរបស់​រា​ជ​រ​ដ្ឋា​ភិបាលកម្ពុជា និងផែនទីអាយ.ជី.អិន (IGN) នៃប្រទេសបារាំង។ ប៉ុន្តែ ក្រុមការងារលោក រ​ង់​ចាំការផ្ទៀងផ្ទាត់ជាមួយផែនទី ដែលរាជរដ្ឋាភិបាលនឹងទទួលពីអង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ទី​២០ ខែសីហា បន្ថែមទៀត ។
​នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីពិនិត្យ និងផ្ទៀងផ្ទាត់រវាងផែនទី រាជ​រដ្ឋា​ភិ​បា​ល និងផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិរួច លោកបណ្ឌិត សុខ ទូច ប្រធានក្រុម​ស្រា​វ​ជ្រាវ នៃបណ្ឌិត្យសភាកម្ពុជា ដែលបានចូលរួម និងតាមដានការ ប្រគល់ ទទួល និងផ្ទៀ​ង​ផ្ទា​ត់ផែនទីពីអង្គការសហប្រជាជាតិ បានអះអាងថា មានតែផែនទីរបស់រដ្ឋាភិបាលទេដែ​លអា​ច​យកប្រើប្រាស់សម្រាប់ការបោះបង្គោលខណ្ឌសីមាព្រំដែនប្រទេសកម្ពុជា ជា​មួយ​ប្រទេ​សវៀ​ត​ណាមបាន ព្រោះផែនទីដែលបក្សប្រឆាំងប្រគល់ឱ្យក្រុមស្រាវជ្រាវ នៃ​បណ្ឌិត្យ​សភាផែ​ន​ទី​រ​ប​ស់​រាជរដ្ឋាភិបាល និងផែនទី ដែលអង្គការសហប្រជាជាតិឱ្យរាជរដ្ឋាភិបាលកម្ពុជាខ្ចី គឺដូចគ្នា ។

លោក សុខ ទូច ក៏បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធគ្រប់និន្នាការនយោបាយ ឈ​ប់​ខ្វែ​ង​គំ​និ​ត​គ្នា​លើ​ការប្រើប្រាស់ផែនទីនេះតទៅទៀត។ កា​លពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៥ បន្ទាប់ពីទទួលដំណឹងថា លោក អ៊ំ សំអាន បា​ន​រ​ក​ឃើ​ញ​ផែ​នទីបណ្ណាល័យសភា សហរដ្ឋអាមេរិក លោកបណ្ឌិតសុខ ទូច ប្រធានក្រុមស្រាវជ្រាវផែនទី នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានសរសេរលិខិតទៅកាន់លោក អ៊ុំ សំអាន តំ​ណាង​រាស្រ្ត​ម​ណ្ឌ​ល​​សៀមរាប នៃគណបក្សសង្គ្រោះជាតិ ដើម្បីស្នើសុំផែនទីនោះ យកមក​ផ្ទៀងផ្ទា​ត់ជា​មួ​យ​ផែ​ន​ទី​ដែលរាជបណ្ឌិត្យសភាកម្ពុជាទទួលបានពីប្រភពនានា។ លោកបណ្ឌិត សុខ ទូច បានរៀបរាប់ក្នុងលិខិតថា តាមរយៈគណនីហ្វេសប៊ុក របស់ លោក អ៊ុំ សំ​អាន បង្ហាញថា លោកបានទៅរកផែនទីនៅបណ្ណាល័យសភា សហរដ្ឋអាមេរិក នៅ W​a​s​h​i​n​g​tonDC ហើយបានរកឃើញ និងទទួលផែនទីបោនរបស់កម្ពុជាចំនួន២៦ផ្ទាំង ទាំងផែនទី D​i​g​i​t​al និងផែនទីក្រដាស ហើយលោក សំអាន បានអះអាងថា ផែនទីទាំងនោះ គឺជាផែនទី ​ដែ​ល​ស​ម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បាន​យកទៅសុំឱ្យសហរដ្ឋអាមេរិក​ទទួលស្គាល់​ខ្សែ​ព្រំ​ដែនកម្ពុជានៅថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៦៤។​

នៅដើមខែកញ្ញា ឆ្នាំ២០១៥ លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សប្រឆាំងសង្រ្គោះ​ជា​តិ​ បានប្រកាសនៅលើទំព័រFacebook របស់លោកថា លោកនឹងមិនបញ្ជូនផែនទីបោន ដែ​ល​លោកអះអាងថា ទើបតែរកឃើញនៅក្នុងបណ្ណាល័យសភាសហរដ្ឋអាមេរិក (Library of Co​n​gress)ឱ្យលោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែន នៃ​រាជបណ្ឌិត្យសភាតាមការ​ស្នើ​សុំ​ទេ ។ លោក អ៊ុំ សំអាន បានលើកពីហេតុផលមិនប្រគល់ផែនទីឱ្យលោក សុខ ទូច ថា «ខ្ញុំ​ទទួ​ល​ព័​ត៌​មា​នថា លោកបណ្ឌិត សុខ ទូច បានទទួលផែនទីរបស់ Library of Congress ពីរាជរដ្ឋាភិបាល និង​ផ្ទៀងផ្ទាត់ផែនទីនោះជាមួយផែនទីរដ្ឋាភិបាលរួចហើយ គឺដូចគ្នា។ លោក វ៉ា គឹមហុង និង​លោ​ក ហោ ណាំហុង ក៏បានមានប្រសាសន៍ថារដ្ឋាភិបាល ទទួ​លបានផែនទីពីបណ្ណាល័យស​ភា (Library of Congress) សហរដ្ឋអាមេរិក១០ឆ្នាំហើយ និងនិយាយថា ផែនទី ដែលខ្ញុំ​ទទួ​ល​បា​​នដូចគ្នានឹងផែនទីរាជរដ្ឋាភិបាល។

ដូច្នេះខ្ញុំយល់ថា ខ្ញុំពុំចាំបាច់ផ្ញើផែនទី ដែ​លខ្ញុំ​ទ​ទួ​ល​បា​ន​ពី Library of congressជូន លោកបណ្ឌិត សុខ ទូច ទេ។ លោក សំអានដោះសាថា មិន​ទាន់​យ​ក​ផែនទីពីលោកផង និយាយថា ដូចគ្នាមុនបាត់ទៅហើយ តើមានន័យថា ដូចម្តេច? លោក អ៊ំ សំ​អាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលគេចខ្លួនទៅសហរដ្ឋអាមេរិក បាន​ចោទ​ប្រ​កាន់រាជរដ្ឋាភិបាល តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកថា រាជរដ្ឋាភិបាល បា​នប្រើប្រា​ស់​ផែ​នទីUTM ខ្នាត ១/៥០.០០០ ផ្ទុយពីមាត្រា២ នៃរដ្ឋធម្មនុញ ថែមទាំងស្នើឱ្យរាជរដ្ឋាភិបាល ដឹ​ក​​នាំដោយគណបក្សប្រជាជនកម្ពុជាបង្ហាញផែនទីUTMខ្នាត១/៥០.០០០ចំនួន៤០ផ្ទាំង និ​ង​ស​ន្ធិ​សញាឆ្នាំ១៩៨៥ ដែលរាជរដ្ឋាភិបាលបានប្រើ​ប្រាស់សម្រាប់បោះបង្គោលព្រំដែនជាមួយ​វៀ​ត​ណា​ម ។

​នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ មួយថ្ងៃបន្ទាប់ពីលោក អ៊ំ សំអាន បដិសេ​ធមិន​ប្រ​គ​ល់​ផែ​នទីឱ្យលោក សុខ ទូច នៅវិមានសន្តិភាព បន្ទាបពីផ្ទៀងផ្ទាត់ផែនទីរួច លោក បណ្ឌិត សុខ ទូ​ច​ បានប្រាប់អ្នកសារព័ត៌មានជាថ្មីថា មានតែផែនទីរបស់រាជរដ្ឋាភិបាលទេ ដែ​លជាផែន​ទី​ផ្លូ​វ​ការ ហើយអ្នកនយោបាយទាំងឡាយ ល្មមអស់ចិត្តហើយពីបញ្ហាផែនទី ដែលរាជរដ្ឋាភិបា​ល​កំ​ពុ​​​ងប្រើប្រាស់សព្វថ្ងៃនេះ ។
លោកឱ្យដឹងដែរថា ផែនទីដែលកម្ពុជាខ្ចីពីបារាំង និ​ងដែលត្រូវ​បា​ន​​ផ្ទៀង​ផ្ទាត់​ នៅថ្ងៃទី០៣ ខែកញ្ញា មិនមែនជាផែនទីរបស់សម្តេចតា នរោត្តម សីហនុ ព្រះ​ប​រ​ម​រ​តនកោដ្ឋ ដែលយកទៅតម្កល់ទុកនៅប្រទេសបារាំងទេ ប៉ុន្តែជាផែនទីដែលគូសវាស ដោយ​បា​រាំង អំឡុងពេលដែលបារាំងដាក់អាណានិគមលើកម្ពុជា។ លោកបញ្ជាក់ឡើងវិញថា ដូច្នេះ មា​ន​តែផែនទីរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ ជាផែនទីផ្លូវការរបស់កម្ពុជា ដែ​លអាចយក​ជាផ្លូ​វកា​រ​បានសម្រាប់ការវាស់វែង និងកំណត់បញ្ហាព្រំដែនកម្ពុជា-វៀតណាម តាមផ្លូវច្បាប់ ហើយ​ប​ញ្ហា​ផែនទីក្លែងក្លាយ គឺត្រូ​វបានបញ្ចប់ហើយក្រោយការផ្ទៀង​ផ្ទាត់ផែនទីជា​មួយផែ​នទី​ពីអ​តី​ត​អា​ណានិគមបារាំង ដែលជាអ្នកគូសផែនទីឱ្យកម្ពុជា។​
ឧបនាយករដ្ឋមន្រ្តី លោក ហោ ណាំហុង រដ្ឋ​មន្រ្តីក្រសួងការបរទេសបានលើកកាល​ពីថ្ងៃ​ទី២ខែកញ្ញា ថា កម្ពុជាប្រកាន់យកផែនទីបោនខ្នាត១/១០០ពាន់ ប៉ុន្តែ ប្រើប្រា​ស់ផែ​ន​ទី​ផ្សេ​ង​ៗ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ។ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការព្រំដែនបា​នបញ្ជាក់ប្រាប់​វិ​ទ្យុ​បារាំងថា រាជរដ្ឋាភិបាលតែងតែប្រកាន់យកផែនទីបោនខ្នាត១លើ១០០ពាន់ ជាគោល ស​ម្រា​ប់ការចរចាជាមួយវៀតណាម ចំណែកសន្ធិសញ្ញាព្រំដែនជាមួយវៀតណាម ឆ្នាំ១៩៨៥ ក៏ក​ម្ពុ​ជាបានប្រើប្រាស់ខ្នាត១លើ១០០ពាន់ដែរ។ កម្ពុជាបានប្រើផែនទីUTM ខ្នាត១លើ៥០ពាន់ គឺ​គ្រា​ន់តែដើម្បីមើលទីតាំងជាក់ស្តែងថ្មីៗប៉ុណ្ណោះ។

លោកស្រី បានស្នើឱ្យរាជរដ្ឋាភិបាល ចាត់​វិ​ធា​​នការផ្លូវច្បាប់ចំពោះតំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះ ព្រោះ​ថាជាការ​បំប៉ោ​ងរឿ​ង​ព្រំ​ដែ​ន​ និងជាការមួលបង្កាច់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការ​គ​ណៈ​​រដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មានដែរថា រាជរ​ដ្ឋាភិបាលនៅមិនទាន់មានចំណាត់កា​រនៅ​ឡើ​យទេ ចំពោះអំណះអំណាងរបស់លោក អ៊ុំ សំអាន ប៉ុន្តែសកម្មភាព និង​ការឃោសនាទាំ​ង​ឡា​យណា ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការ នៃការអនុវត្តស្របច្បាប់របស់រាជរដ្ឋាភិបាល គឺ​នឹ​ងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។​

នៅដើមខែតុលា ឆ្នាំ២០១៥ លោក អ៊ំ សំអាន បានអះអាងថា លោ​ក​បាន​រ​កឃើ​ញ​ផែ​ន​ទី​បោន( Bonne)ខ្នាត ១/១០០.០០០ ចំនួនជាង២០ផ្ទាំងនៅបណ្ណាល័យ Dag Hammrskyjold រប​ស់អង្គការសហប្រជាជាតិ ដែលផែនទីទាំងនោះ គឺជាផែនទីផ្លូវការ ព្រោះ​បោះពុម្ពដោយក្រុ​ម​ភូ​មិសាស្រ្ត ឥណ្ឌូចិន(Indochina) នៅឆ្នាំ១៩៥២ និង១៩៥៣។ ជាផែនទីដែលមានចែងក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែ​លបានតម្កល់នៅអង្គការស​ហប្រ​ជា​​​ជាតិនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៤ រយៈពេលជាង២ខែ បន្ទា​ប់ពីសន្និសីទអន្តរជាតិទី​ក្រុង​ហ្សឺ​​​​ណែវ ស្តីពីឯករាជភាព និងអធិបតេយ្យ បូរណភាពទឹកដី នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ១៩៥៤ ។​ ២ថ្ងៃបន្ទាប់ពីការអះអាងរបស់លោកអ៊ំ សំអាន ប្រធានក្រុមស្រាវជ្រាវព្រំ​ដែនកម្ពុជា នៃរា​ជ​ប​​ណ្ឌិ​ត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានចំអកឱ្យលោក អ៊ុំ សំអាន ថា ជា​អ្នក​តំណា​ង​រា​ស្ត្រ មិនចេះមើលផែនទី ។

លោកបណ្ឌិត ជាប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជា នៃ​រាជប​ណ្ឌិ​​ត្យ​សភា បានអះអាងទៀតថា ក្រោយការផ្ទៀងផ្ទាត់ផែនទីឃើញថា ក្នុង​ចំណោម​ផែន​ទី​ក​ម្ពុ​ជា​ចំនួន២៣ផ្ទាំងនោះ មានតែ១១ផ្ទាំងប៉ុណ្ណោះ ដែលអាចប្រើការបាន ឯផ្ទាំងផ្សេងៗទៀត មា​ន​​ខ្លះជាផែនទីរួម ខ្លះជាផែនទីនៅលើទឹកដីវៀតណាម និងខ្លះទៀតជា ផែ​នទីតំបន់ក្នុងផ្ទៃប្រ​ទេ​ស ដែលមិនមែនជាផែនទីព្រំដែន ហើយនៅលើផែនទីនោះ ពុំ​មានការចុះហត្ថលេខាទទួល​ស្គា​ល់ជា​អន្តរជា​តិចន្លោះពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩ ដូចមានចែងក្នុងមានត្រា២ នៃរ​ដ្ឋធ​ម្ម​នុ​ញ្ញ​កម្ពុជាឡើយ។ លោក សុខ ទូច បានលើកឡើងថា ប្រសិនបើលោក សំអាន ពិត​ជា​ស្នេ​ហា​ជា​តិ គាត់ត្រូវបញ្ជូនផែនទីទាំងនេះមកកម្ពុជា ឬត្រូវមកកម្ពុជាជាមួយនឹងផែនទីទាំងនេះ ហើ​យ​គា​ត់នឹងក្លាយជាវីរបុរសរបស់ប្រជាជនខ្មែរដែលគាត់រកឃើញផែនទី Bonne។

ទោះយ៉ាងណា លោក បណ្ឌិត មានប្រសាសន៍ថា លោក សំអាន កុំយកបញ្ហាផែនទី បញ្ហា​ព្រំ​ដែ​នជាតិមកធ្វើជាបញ្ហានយោបាយ ព្រោះជាផលប្រយោជន៍ជាតិ។ លោក បណ្ឌិត សុខ ទូច កា​លពីខែសីហា ឆ្នាំ២០១៥ ធ្លាប់ប្រតិកម្មរួចមកហើយ ចំពោះលោក អ៊ំ សំអាន ដែ​លអះ​អាង​ថា​ បានរកឃើញផែនទីកម្ពុជា តម្កល់នៅសហរដ្ឋអាមេរិក។ លោក សុខ ទូច បានប្រាប់អ្នកសា​រ​ព័​ត៌មានថា ការលើកឡើងរបស់លោក អ៊ុំ សំអាន មានលក្ខណៈនយោបាយច្រើនជាងការពិត និ​ងគ្មានលក្ខណៈវិទ្យាសាសស្ត្រ ។
លោក សុខ ទូច សួរ លោកអ៊ុំ សំអាន ដែ​លនិយាយតា​ម​ប្រ​​ព័​ន្ធផ្សព្វផ្សាយផ្សេ​ងៗថា ផែនទីរបស់រាជរដ្ឋាភិបាលជាផែនទីក្លែងក្លាយ តើ​គាត់យកអ្វីមកវា​ស់​?​ បានអ្វីមកផ្ទៀងផា្ទត់? បើគាត់ទើបតែអះអាងថា រកឃើញផែនទីកាលពីម្សិលម្ង៉ៃ ដូច្នេះ ចំណុ​ចនេះបង្ហាញថា តំណា​ងរាស្រ្តបក្សប្រឆាំងមានចរិតបង្កប់មហិច្ឆតា​កេងចំណេញ​នយោ​បា​យ ច្រើនជាងវិទ្យាសាស្ត្រ ច្រើនជាងការពិត ហើយជាការរើសអើងជាតិសាសន៍ផងដែរ។ ក្រុ​មប្រឆាំងទាំងនេះ គ្មានក្រមសីលធម៌ទេ។ លោកបណ្ឌិត សុខ ទូច ចំអកទៀតថា លោ​កធ្លាប់បានទទួលបានផែនទីពីគណបក្សស​​ង្គ្រោះ​ជា​តិ ដែលអះអាងថា ផែនទីនោះជាផែនទីល្អត្រឹមត្រូវ តែតាមការណ៍ពិត គ្រា​ន់តែបង់ប្រាក់សេ​វា​កម្មចំនួន១៦៨ដុល្លារក៏ទទួលបាន ហើយនៅពេលបើកមើលដើម្បីផ្ទៀងផ្ទាត់ក៏បាត់អស់ពីរ​ផ្ទាំ​ង​។​ក្រោយមក ដោយមើលឃើញថា គណបក្សប្រឆាំងនៅតែឆ្កឹះឆ្កៀលយកបញ្ហាព្រំដែ​ន​ម​ក​វាយប្រហាររាជរដ្ឋាភិបាល ក្នុងចេតនាទុច្ចរិតកេងចំណេញនយោបាយ លោកបណ្ឌិត សុខ ទូ​​​​ច ក៏បានអំពាវនាវដោយទទូចជាថ្មីទៀត ថា ឱ្យគណបក្សប្រឆាំង ឈ​ប់យកបញ្ហាព្រំដែនកម្ពុ​ជា ជាមួយប្រទេសជិតខាង ធ្វើអាជីវកម្មនយោបាយ ។

ក្នុងសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ «ដំណើរការទូទៅ នៃការស្រាវជ្រាវព្រំដែនក​ម្ពុ​ជា​~​វៀតណាម» ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ លោក សុខ ទូច មានប្រសាសន៍ថា យើ​ង​មិន​ច​ង់​ទៅ​ជាឧបករណ៍របស់អ្នកនយោបាយ ដែលយកបញ្ហាប្រទេសជាតិធ្វើជាបញ្ហា ក្នុង​ការ​កេង​ចំ​ណេ​ញនយោបាយរបស់ខ្លួនទេ។ លោកលើកឡើងថា គណបក្សប្រឆាំង មាន​ចេត​នាគា​ស់​ក​កា​យបញ្ហាព្រំដែននេះឡើង ហើយប្រកាសប្រាប់គេថា ផែនទីត្រឹមត្រូវណាស់ អស្ចារ្យណាស់ ប៉ុ​ន្តែ តាមការពិត ពេលទៅយកមែនទែនបានតែ២៤ផ្ទាំង។ លោកសុខ ទូច ចំ​អកដោ​យចំ​ឈ្មោះ​​​ថា ថ្ងៃមុន អ៊ុំ សំអាន ទៅលើកផែនទីនៅអាមេរិកថា ផែនទីនេះត្រឹមត្រូវល្អណាស់ ប៉ុន្តែ តា​​មពិតផែនទីប្រើបានតែ១០ផ្ទាំង ព្រោះ អ៊ំ សំអាន មិនទាំងដឹងថា ផែ​នទីហ្នឹងមកពីប្រភ​ព​ណា​​​ផង។ គួររម្លឹកថា ក្រោយការផ្ទៀងផ្ទាត់ផែនទីជាច្រើនលើក ច្រើនដំណាក់កាល ដោយមើលឃើញថា ខ្លួ​ន​ចា​ញ់ប្រៀបរាជរដ្ឋាភិបាលដ៏អាម៉ាស់ នៅដើមខែកញ្ញា ឆ្នាំ២០១៥ លោក សម រង្ស៊ី បាន​ប្រ​កា​សអូសបន្លាយល្បិចកលទុច្ចរិតរបស់ខ្លួនទៀតថា ការផ្ទៀងផ្ទាត់ផែនទីតែមួយមុខមិ​នគ្រ​ប់​គ្រា​ន់ទេត្រូវតែពិនិត្យលើដីជាក់ស្តែងទៀត ខណៈក្រុមស្រាវជ្រាវព្រំដែនកម្ពុជារប​ស់រា​ជ​ប​ណ្ឌិ​ត្យ​សភាកម្ពុជា កំពុងសស្រាក់សស្រាំធ្វើកិច្ចការនេះ តាំងពីចុងខែកក្កដា ឆ្នាំ២០១៥មក ។

លោក បណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវបញ្ហាព្រំដែន នៃរាជបណ្ឌិត្យសភា បា​ន​ផ្ត​ល់​ប​ទ​ស​ម្ភាសន៍ដល់សារព័ត៌មានខ្មែរថាមស៍ថា ក្រុមស្រាវជ្រាវបញ្ហាព្រំដែននេះ មានសមាជិក៩រូប និង​ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ។ លោកបណ្ឌិត សុខ ទូច អះ​អាង​ថា ការស្រាវជ្រាវ ដែលធ្វើឡើងដោយក្រុមរបស់លោក អាចមានប្រយោជន៍ចំពោះគណបក្ស​ន​យោ​បាយ និងប្រជាពលរដ្ឋ ដែលមានការងឿងឆ្ងល់ ឬមន្ទិល ចំពោះ​ការពិភាក្សាជុំ​វិញ​ប​ញ្ហា​ផែ​ន​ទី និងព្រំដែន។ លោក សុខ ទូច ពន្យល់ថា យើងនឹងសិក្សាឱ្យស៊ីជម្រៅលើផែនទី និ​ងចុះទៅពិនិត្យព្រំដែន​ផ្ទា​ល់​ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ចៀសវាងចោទប្រកាន់ទៅវិញទៅមក ជា​ពិសេសកា​រកេ​ង​ចំ​ណេ​ញផ្នែកនយោបាយរបស់ក្រុមអ្នកប្រឆាំង។

ប៉ុន្តែ មុននឹងចុះទៅដល់ព្រំ​ដែន​ជាក់​ស្តែង​ក្រុ​ម​កា​រងារលោក ត្រូវការផ្ទៀងផ្ទាត់ផែនទីឱ្យបានរួចរាល់សិន ដែលប្រភពផែនទី ដែ​លក្រុ​ម​លោ​ក​ទ​ទួលបានគឺមាន៧ប្រភព គឺផែនទីព្រំដែនស្ទើរតែទាំងអស់ពីប្រទេសជិតខាងទាំងបី មានឡាវ ថៃ​ និងវៀតណាម និងក៏ទទួលបានពីសហរដ្ឋអាមេរិក បារាំង បណ្ណាល័យសហរដ្ឋអាមេរិក ប្រ​ភ​ពមិនមែនរដ្ឋាភិបាលបរទេស អ្នកជំនាញព្រំដែន ដូចជា លោក សារិន ឆាក និង រា​ជរដ្ឋា​ភិ​បា​ល​។ បន្ទាប់ពីត្រួតពិនិត្យផែនទីរួចហើយ ក្រុមលោកនឹងសិក្សាលើសន្ធិសញ្ញា និង​កិច្ច​ព្រម​ព្រៀ​​ង​ដែលពាក់ព័ន្ធឱ្យបានស៊ីជម្រៅ។ បន្ទាប់មកនឹងស្នើសុំឱ្យគណបក្សនយោបាយជ្រើសរើស នូវផែ​នទីមួ​យដែល​ពួកគេចង់​ប្រើប្រា​ស់​ ដែលអាចជាផែនទីបោនរបស់រាជរដ្ឋាភិបាលខ្នាត១លើ១រយពាន់ (១/១០០.០០០) ហើ​យ​ប្រ​សិនបើយើងសម្រេចយកផែនទីណាមួយ គឺត្រូវតែមានការយល់ព្រមពីគ្រប់ភាគី ដែ​លពា​ក់​ព័​ន្ធ ទាំងនៅក្នុងប្រទេសកម្ពុជា និងភាគីផ្សេងទៀត ដូចជាប្រទេសវៀតណាមជាដើម។ និ​យា​យ​​រួម គឺមានបីដំណាក់កាលក្នុងការដោះស្រាយបញ្ហាផែនទីនេះ។ ទី១.ប្រមូលឯកសារពីគ្រប់ភាគី ហើ​យផ្ទៀងផ្ទាត់ផែនទីដែលយើងសម្រេច​យកជាមួ​យរា​ជ​រ​ដ្ឋា​ភិ​បាល និងអ្វីដែលរដ្ឋសភាបានអនុម័ត។ ទី២. ពិនិត្យឯកសារទាំងអស់ពីគ្រប់ភាគី។
ប្រសិនបើមានសារសំខាន់ផ្នែកច្បាប់ ដែ​លអា​ចតវ៉ា​ចំ​ពោះការអះអាងរបស់ប្រទេសវៀតណាមបាន យើងនឹងផ្តល់អនុសាសន៍ ប៉ុន្តែ មិនមែ​នកា​រ​រិះ​គ​ន់ទេ និង ទី៣. គឺផ្សព្វផ្សាយអនុសាសន៍របស់ក្រុមការងារ។ ដែ​លការលើកឡើងរបស់យើងធ្វើ​ឱ្យគ​ណ​ប​ក្ស​នយោបាយមួយចំនួនបានរិះគន់យើងចំពោះបញ្ហានេះ ប៉ុន្តែ ក្នុងនាមយើងជាអ្នកស្រាវជ្រាវ យើ​ងផ្តល់យោបល់ស្ថាបនាផ្អែកលើអង្គហេតុ។ គោលដៅរបស់យើង មិន​មែនបង្ខំឱ្យ​គណ​បក្ស​ន​យោបាយ និងតំណាងរាស្ត្រអនុវត្តតាមយើងទេ។ យើងគ្រាន់តែចង់ផ្តល់ព័ត៌មាន ដែ​ល​សុ​ក្រិ​ត​ដល់ពួកគេប៉ុណ្ណោះ។​គួររម្លឹកផងដែរថា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ប​ន្ទាប់ពីផ្ទៀងផ្ទាត់ផែនទី ដែលរាជរដ្ឋាភិបាលប្រើប្រាស់ក្នុងបោះបង្គោលព្រំដែនជាមួយផែនទី ដែលអង្គការសហប្រជាជាតិឱ្យខ្ចី សម្តេចហ៊ុន សែន បានបញ្ជាឱ្យសមត្ថកិច្ចទាំងថ្នាក់ជាតិ និង​ថ្នា​​ក់ក្រោមជាតិ ចាត់វិធានការផ្លូវច្បាប់ភ្លាមៗ ចំពោះក្រុម ឬបុគ្គលណាមួយ ដែ​លនិយា​យ​ញុះ​ញ​ង់ ឬបំភ្លៃការពិតថា រាជ​រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយសម្រាប់ការ​ងារបោះ​បង្គោ​ល​ព្រំ​ដែនកម្ពុជា-វៀតណាម ។

នៅដើមខែមេសា ឆ្នាំ២០១៦ មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ប្រ​ពៃណី​ជា​តិ​​ប៉ុន្មានថ្ងៃ សម្តេច ហ៊ុន សែន បានព្រមានជាថ្មីទៀត ឱ្យចាប់ខ្លួនចំពោះក្រុម ឬ​បុគ្គ​លដែ​ល​ញុះ​​​​ញ​ង់បំភ្លៃការពិតថា រាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ ដើម្បីកេង​ចំណេ​ញន​យោ​បា​យ ។​ក្រោយការព្រមានរបស់សម្តេច លោក ហុង សុខហួ សមាជិកព្រឹទ្ធសភា មក​ពីគ​ណប​ក្ស​សម រង្ស៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០១៥ នៅផ្ទះ​រ​ប​ស់​លោក ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ លោកហុង សុខហួ ត្រូ​វបា​ន​សា​លាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីប​ទក្លែ​ងប​ន្លំឯកសា​រ​សា​ធា​រណៈ ឬប្រើប្រាស់ឯកសារសាធារណៈក្លែង និង​ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​ស​ន្តិសុខសង្គមពាក់ព័ន្ធនឹងរឿងក្លែងឯកសារព្រំដែនកម្ពុជា-វៀតណាម ។ លោក ហុង សុខហួ ត្រូ​វបានដោះលែងពីពន្ធនាគារ នៅល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បន្ទា​ប់ពីទទួល​បា​ន​កា​រ​ព្រះ​​រាជទានលើកលែងទោស ពីព្រះមហាក្សត្រ និង​បន្ទាប់ពីសរសេរលិខិតសុំទោ​ស​ស​ម្តេ​ច​តេ​ជោ​ ហ៊ុន សែន ជាផ្លូវពីការទទួលស្គាល់កំហុសឆ្គងរបស់ខ្លួន ដែលបង្ហោះឯកសារព្រំ​ដែន​ក្លែ​ង​ក្លា​យ ​ជាហេតុនាំឱ្យមានការភាន់ច្រឡំ ក្នុងមតិសាធារណៈ លើគោលនយោបាយ និង​ការ​អ​នុ​វ​ត្ត​កន្លងមករបស់រាជរដ្ឋាភិបាល ។

មួយឆ្នាំក្រោមក លោក អ៊ុំ សំអាន ត្រូវបានសា​លាដំ​បូង​រា​ជ​ធា​នីភ្នំពេញ ផ្តន្ទាទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ៦ខែ និង​ពិន័យ​ជាប្រា​ក់​៤​លា​​នរៀល ពីបទញុះញង់នាំឱ្យមានការរើសអើង និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទាក់​ទង​នឹ​ង​កា​រ​រិះ​​គន់ពីបញ្ហាព្រំដែន តាមមាត្រា៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ ។ លោក អ៊ំ សំអានត្រូ​វបា​ន​តុលាការដោះលែងពីពន្ធនាគារវិញ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ប​ន្ទាប់ពី​ទទួ​លបា​នកា​រ​ព្រះ​រាជទានលើកលែងទោសពីព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ។ ក្រោយមក លោ​ក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀន ដែលមាននិន្នាការលម្អៀងទៅរកលោក សម រ​ង្ស៊ី ឬគណបក្សប្រឆាំងនិយមជ្រុល និងបក្សពួកត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២​០២០ ហើយត្រូវសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ផ្ត​ន្ទា​ទោ​ស​ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពិន័យជាប្រាក់ចូលរដ្ឋ២លានរៀល និង​បង្គាប់​ឱ្យរួ​មគ្នា​សង​ជំ​ងឺចិត្តទៅគណៈកម្មាធិការកិច្ចព្រំដែនកម្ពុជាចំនួន៤០០លានរៀល ឬ​ប្រហាក់ប្រហែល១០​ម៉ឺ​ន​ដុ​ល្លារ ពីបទញុះញង់បង្កបញ្ហានៅព្រំដែនកម្ពុជា-វៀតណាម បង្កឱ្យមានភាពវឹកវរ ដ​ល់សន្តិ​សុ​ខ​​សង្គម ក្នុងខេត្តត្បូងឃ្មុំ ។

លោក រ៉ុង ឈុន និងគូកនមួយចំនួនត្រូវបាន តុ​លាការ​ដោះលែ​ង​ឱ្យ​​រួចខ្លួនពីពន្ធនាគារនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយសាលាឧទ្ធរណ៍សម្រេ​ចព្យួរ​ទោ​ស ដែលនៅសេសសល់ និងផុតកំណត់ទោស ។​ការចាប់ខ្លួនលោក រ៉ុង ឈុន ធ្វើឡើងបន្ទាប់ពីលោក ចុះទៅកាន់ព្រំដែនខេត្តត្បូងឃ្មុំ ហើ​យបានចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនដោយបំភ្លៃថា ការ​បោះបង្គោ​លព្រំ​ដែ​នថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល៥០០ម៉ែត្រ។ ភ្លា​មៗ​ប​ន្ទាប់​ពីកា​រ​ចេ​ញ​សេចក្តីថ្លែងការណ៍ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានទាត់ចោល ចំពោះ​សេ​ច​​ក្តីថ្លែងការណ៍នេះ ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើសការពិត។ គ​ណៈ​កម្មាធិការចម្រុះកិច្ចការព្រំដែនចាត់ទុកថា ការផ្សាយរបស់លោក រ៉ុង ឈុន មាន​ចេ​ត​នា​ទុ​ច្ច​រិតក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិតាមរយៈការចោទប្រ​កាន់​ដោ​យ​គ្មា​នមូលដ្ឋានមកលើក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ។

អត្ថបទដែលជាប់ទាក់ទង