ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដឹកនាំកម្លាំងអន្តរាគន៍ ចុះត្រួតពិនិត្យ និងល្បាតតាមភូមិសាស្ត្រសំខាន់ៗ ក្នុងក្រុង-ស្រុកចំនួន០៤ ក្នុងខេត្តព្រៃវែង
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅយប់ថ្ងៃអង្គារ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យ និងល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងក្រុង-ស្រុកចំនួន០៤ គឺ៖ ក្រុងព្រៃវែង ស្រុកពាមរក៍ ស្រុកកំពង់ត្របែក និងស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានចុះត្រួតពិនិត្យ ធ្វើការណែនាំ និងសួរសុខទុក្ខកងកម្លាំង តាមបណ្ដាអធិដ្ឋាននគរបាលក្រុង-ស្រុក ខាងលើផងដែរ ៕