ពលរដ្ឋផ្ទុកមេរោគអេដស៍ ៣០០នាក់ ក្នុងស្រុកសង្កែ គោរពអរគុណបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងគិតគូរពីសុខទុក្ខពួកគាត់
ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈសមាគម TYDA បានសហការណ៍ជាមួយអង្គការឆឺជី ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានផ្ទុកមេរោគអេដស៍ ចំនួន ៣០០ នាក់ កំពុងរស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ។
បងប្អូនទាំង ៣០០ នាក់ បានធ្វើការគោរពថ្លែងអំណរគុណយ៉ាងអនេកចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវ ដែលជានិច្ចកាលតែងគិតគូរអំពីសុខទុក្ខរបស់ពួកគាត់ ។