មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណក្រុមការងារកំពង់ចម្លងអរិយក្សត្រ ដែលបានចូលរួមសង្រ្គោះជីវិតកុមារ
ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា បាមអរគុណក្រុមការងារកំពង់ចម្លងអរិយក្សត្រ ដែលបានចូលរួមសង្រ្គោះជីវិតកុមារកាលព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ។
ពលរដ្ឋមួយគ្រួសារដែលជិះម៉ូតូក្នុងរូបភាពនេះ មានបំណងយកកូនរបស់គាត់ដែលមានជំងឺ មកព្យាបាលបន្ទាន់នៅមន្ទីពេទ្យគន្ធបុប្ផា, ភ្លាមៗនោះអ្នកបើកនាវាចម្លងចេញដំណើរភ្លាមៗដោយមិនរង់ចាំមានភ្ញៀវពេញទើបចេញដូចសព្វដងនោះទេ។
នេះគឺជាការចូលរួមជួយសង្រ្គោះជីវិតកុមារក្នុងស្មារតី”ខ្មែរជួយខ្មែរ” ដែលពលរដ្ឋកម្ពុជាគ្រប់រូបចង់បាន៕