**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ក.ប.ប. សហការជាមួយ GIZ រៀបចំ «វេទិកាពិភាក្សាតុមូលពាក់ព័ន្ធនឹងការអនុវត្តច្បាប់របស់អគ្គនាយកដ្ឋាន ក.ប.ប.»

ភ្នំពេញ៖ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំ «វេទិកាពិភាក្សាតុមូលពាក់ព័ន្ធនឹងការអនុវត្តច្បាប់របស់អគ្គនាយកដ្ឋាន ក.ប.ប.» នៅទីស្នាក់ការអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាពរបស់លោក ឃួន សាវុធ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោកស្រី សេង ដាលីន ទីប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍វិស័យឯកជន (GIZ)។

សមាសភាពចូលរួមក្នុងវេទិកាខាងលើរួមមាន ឯកឧត្តម លោកជំទាវ លោកអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. សរុបប្រមាណ ១៦០នាក់។

គោលបំណងនៃវេទិកានេះ គឺផ្តល់ឱកាសដល់សិក្ខាកាមទាំងអស់ក្នុងការចែករំលែកបទពិសោធន៍ល្អៗទៅវិញទៅមក និងពិភាក្សាលើបញ្ហាថ្មីៗដែលកើតមានទ្បើងរបស់មន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធនឹងកិច្ចការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង ការបង្ក្រាបការក្លែងបន្លំនិងបទល្មើសនានា ជាពិសេសក្នុងវិស័យប្រេងឥន្ធនៈ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា និងអាជីវកម្មស្រាស។ល។ ក្រោមអាណត្តិរបស់អគ្គនាយកដ្ឋាន ក.ប.ប.។ ទន្ទឹមនឹងនេះក៏បានជួយពង្រឹងការយល់ដឹងបន្ថែមពីរបៀបនៃការសរសេរកំណត់ហេតុ របៀបកសាងសំណុំរឿងទៅតុលាការ និងបទពិសោធន៍ការងារនាពេលកន្លងមក។

ជាមួយគ្នានេះផងដែរវេទិកាតុមូលនេះនឹងបញ្រ្ជាបការយល់ដឹងព្រមទាំងពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់នៃអគ្គនាយកដ្ឋាន ក.ប.ប. ឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់សិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ធានាបាននូវបរិយាកាសប្រកួតប្រជែងដោយស្មើភាព និងពង្រឹងសមត្ថភាពដល់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិទាំងនោះធ្វើយ៉ាងណាឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង