អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យ និងបញ្ជាដោយផ្ទាល់គ្រឿងចក្រកាយផ្លូវសម្រួលការកកស្ទះរថយន្ត ខណៈផ្លូវវាងថ្មី មិនអាចចរាចរណ៍បាន ក្រោយភ្លៀងធ្លាក់យ៉ាងជោគជាំ
ភ្នំពេញ៖ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរស្រុកអូររាំង នៅថ្ងៃទី១៦ សីហា ២០២៣ បានអញ្ជើញចុះពិនិត្យនិងបញ្ជាដោយផ្ទាល់គ្រឿងចក្រកាយផ្លូវសម្រួលការកកស្ទះរថយន្ត ខណៈផ្លូវវាងថ្មី មិនអាចចរាចរណ៍បាន ក្រោយភ្លៀងធ្លាក់យ៉ាងជោគជាំ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឲ្យក្រុមគ្រឿងចក្រ កាយដីកិនបង្ហាប់ផ្លូវមួយច្រកសម្រាប់រថយន្តតូចៗឆ្លងកាត់តាម ផ្លូវដែលបានបាក់ស្រុតនោះជាបណ្តោះអាសន្ន ដោយឡានដឹកទំនិញខ្នាតធំ ត្រូវបន្តធ្វើដំណើរតាមផ្លូវវាងថ្មី ព្រោះមានគ្រឿងចក្ររង់ចាំជួយអូសបើសិនជាប់ផុង ៕