**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា

ឯកឧត្ដម ហ៊ុន ម៉ានី៖ ក្នុងរយៈកាល ១០ឆ្នាំ នៃតួនាទីជាតំណាងរាស្រ្តក្នុងមណ្ឌលខេត្តកំពង់ស្ពឺ ខ្ញុំបានទទួលនូវក្តីស្រលាញ់ និងជំនឿជឿជាក់

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងរយៈកាល ១០ ឆ្នាំ នៃតួនាទីជាតំណាងរាស្រ្តក្នុងមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្ដមបានទទួលនូវក្តីស្រលាញ់ ជំនឿជាក់ ជាពិសេស ឱកាសនៃការចូលរួមចំណែកក្នុងការកសាង អភវិឌ្ឍខេត្តយ៉ាងរីកចម្រើន។

តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី១៦ សីហានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា “លើសពីកិត្តិយសដែលបានបម្រើប្រជាជនខេត្តកំពង់ស្ពឺ ខ្ញុំបានរៀនសូត្រជាច្រើនពីការងារទាំងអស់នេះ ពីអ៊ុំ ពូមីង បងប្អូន ជាមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់នូវដំបូន្មានល្អ ភាពកក់ក្តៅ ការប្រាស្រ័យទាក់ទងល្អ ជាពិសេសគឺបទពិសោធន៍ដ៏មានតម្លៃពីការធ្វើការងារជាមួយអ៊ុំពូមីងដោយផ្ទាល់នៅគ្រប់ជាន់ថ្នាក់”។

ឯកឧត្ដមបន្តថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧កន្លងទៅនេះ បានសរបញ្ជាក់ឱ្យឃើញពីទឹកចិត្តស្រលាញ់ អាណិត ជឿទុកចិត្តយ៉ាងពេញទំហឹងពីបងប្អូនអ្នកខេត្តកំពង់ស្ពឺតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងអត្រាខ្ពស់ នាំឱ្យគណបក្សអាចរក្សាប្រៀបឈ្នះ និងទទួលបានអាសនៈ ៦ លើ ៦។

ឯកឧត្ដម ហ៊ុន ម៉ានីបញ្ជាក់បន្ថែមថា ពិតជាគ្មានអ្វីដើម្បីថ្លែងអំណរគុណចំពោះការផ្តល់សេចក្តីទុកចិត្តនេះ ក្រៅពីខិតខំប្រឹងប្រែងធ្វើការបម្រើលោកយាយ លោកតា អ៊ុំ ពុកម៉ែ មាមីងបងប្អូនកាន់តែទ្វេដង។ ក្នុងនីតិកាលថ្មីនេះ បើទោះបីជាខ្ញុំត្រូវបានចាត់តាំងទៅបំពេញភារកិច្ចនៅស្ថាប័នផ្សេងក៏ដោយ ក៏បេះដូង ការបំពេញការងារ និងការប្តេជ្ញាចិត្តរបស់ខ្ញុំនឹងបន្តនៅជាមួយអ្នកខេត្តកំពង់ស្ពឺដដែល មិនប្រែប្រួលឡើយ៕

អត្ថបទដែលជាប់ទាក់ទង