**លទ្ធផលនៃព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅកម្ពុជា**ឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ ព្រមទាំងផ្ទះប្រជាពលរដ្ឋនៅឃុំពើក ស្រុកអង្គស្នួល ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ក្រោយប្រើរថយន្តពន្លត់អគ្គិភ័យ ៤៣គ្រឿង និងទឹកអស់ ១១៣ឡាន**អភិបាលខេត្តកណ្តាល ណែនាំកងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន និងបង្ក្រាបទប់ស្កាត់បទល្មើសនានា**សម្តេចតេជោ បង្ហាញអារម្មណ៍សោកសៅចំពោះបងប្រុសដែលនឹងត្រូវបញ្ចុះនៅថ្ងៃស្អែក**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បន្តកើនដល់លើស២៧០០នាក់**មនុស្ស ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងរដ្ឋ Selangor**ប្រធានាធិបតីអាមេរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខ្ទង់ខែឧសភាខាងមុខ**អភិបាលខេត្តកំពង់ធំ បំពាក់ភ្លើងសូឡាលើផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

អគ្គនាយកអន្តោប្រវេសន៍​ ប្រារព្ធពិធី​ប្រកាសផ្ទេរភារកិច្ច​ និងតែតាំងមុខតំណែង​ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍​

ភ្នំពេញ៖​ អគ្គនាយកអន្តោប្រវេសន៍​ នារសៀលថ្ងៃពុធ ១៥រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានប្រារព្ធពិធី​ប្រកាសផ្ទេរភារកិច្ច​ និងតែតាំងមុខតំណែង​ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍​ ក្រោមអធិបតីភាព​ ឯកឧត្តម​ សន្តិបណ្ឌិត​ សុខ​ ផល​ រដ្ឋលេខាធិការ​ ក្រសួង​មហាផ្ទៃ​។

ក្នុងពិធីនេះដែរក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម​ លោកជំទាវ​ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ឯកឧត្តម​ទីប្រឹក្សារក្រសួងមហាផ្ទៃ​ ព្រមទាំងឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយក​អន្តោប្រវេសន៍​ ឯកឧត្តម​ លោកជំទាវអគ្គនាយករង​ លោកប្រធាននាយកដ្ឋាន​ លោក-លោកស្រីអនុប្រធាន​នាយកដ្ឋាន​ លោកនាយប៉ុស្តិ៍​តាមបណ្ដាលច្រកទ្វារ លោកនាយ-នាយរងការិយាល័យ​ និងមន្រ្តីនៃនាកដ្ឋានមួយចំនួនផ្សេងទៀតសរុប ១៨៦រូប។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម​ នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អគ្គនាយករដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឲ្យដឹងថា មានជនបរទេសចំនួន ១,០៣៨នាក់មកពី ២៦សញ្ជាតិ ដោយក្នុងនោះមានជនជាតិចិនច្រើនជាងគេគឺមានចំនួន ៥៤៩នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន ១៦៩នាក់ ជនជាតិវៀតណាមចំនួន ១២៩នាក់ ថៃចំនួន ២៦នាក់ ម៉ាឡេស៊ី២៥នាក់ និងជនជាតិបរទេស ផ្សេងៗទៀតត្រូវបានបណ្តេញចេញជាបន្តបន្ទាប់ ក្រោយរកឃើញថាពួកគេបានរស់នៅ និងធ្វើការនៅកម្ពុ ជាដោយខុសច្បាប់ និងខ្លះទៀតបានប្រព្រឹត្តល្មើសច្បាប់ជាដើម។

ជាមួយគ្នានោះដែរ ឯកឧត្តម​ នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងរយៈពេលមួយឆមាស ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានពិនិត្យ និងបន្តការអនុញ្ញាតិ ឲ្យជនបរទេសចំនួនជិតបីសែននាក់រស់នៅកម្ពុជាបន្តទៀត ខណៈការផ្តល់ទិដ្ឋាកាចេញជាងពីរពាន់នាក់ និងផ្តល់ជូនជនបរទេសមិនមែនជាអន្តោប្រវេសន៍ស្នាក់នៅបណ្តោះអាសន្ន រយៈពេលយូរជាងពីរសែនប្រាំបីម៉ឺន នាក់ផងដែរ។​

ឯកឧត្តម​ នាយឧត្តមសេនីយ៍ អគ្គនាយក ក៏បានឲ្យដឹងផងដែរថា ក្នុងរយៈពេល៦ខែឆ្នាំ២០២៣នេះក៏ មានជនបរទេសជិត២៦ម៉ឺននាក់បានមកសុំប័ណ្ណធ្វើការងារនៅប្រទេសកម្ពុជាផងដែរ ខណៈការស្នើសុំនេះគឺមានការសហការគ្នាជាមួយក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តម សុខ ផល រដ្ឋលេខាធិការ ក៏បានជំរុញឲ្យនគរបាលអន្តោប្រវេសន៍ខិតខំកិច្ចការងាររបស់ខ្លួនឲ្យសកម្មបន្ថែមទៀត ក្នុងកិច្ចការត្រួតពិនិត្យជនអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីសន្តិសុខជាតិ ខណៈកិច្ចការងារដែលនគរបាលអន្តោប្រវេសន៍បានធ្វើនាពេលកន្លងមក បានល្អប្រសើរក៏ពិតមែន ប៉ុន្តែវាក៏នៅមានភាពចន្លោះប្រហោងដែលត្រូវតែបំពេញ និងត្រូវទប់ស្កាត់ឲ្យបានផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង